ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ដល់កម៉ង!!! ប្រហិតក្លែងក្លាយពីប្រទេសថៃឆ្លងមកកម្ពុជាតាមច្រក អូររំដួល ពេលនេះត្រូវចប់ហើយ

ខេត្តកំពង់ឆ្នាំង៖ រថយន្តយីឌុប ឃ្លុបកុងទឺន័រ២គ្រឿង ត្រូវបានកម្លាំងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ និងមានហានិភ័យ នៃក្រសួងមហាផ្ទៃបង្ក្រាបឃាត់ កាលពីម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុង-ខេត្តកំពង់ឆ្នាំង បន្ទាប់ពីដឹកប្រភេទប្រហិតពីប្រទេសថៃឆ្លងមកកម្ពុជាតាមច្រក អូររំដួល ឋិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា៖ ក្រោយពីធ្វើកំណត់ហេតុស្តាប់ចម្លើយអ្នកបើកបរ២រូប ទី១-ឈ្មោះ សេង ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះ នេត សូរិយ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ពួកគាត់បានអោយដឹង៖ ពួកគាត់ជាអ្នកសុី ឈ្នួលបើកបរ យកកម្រៃកម្លាំងពលកម្មមួយជើង ពី១៥មុឺនរៀល ទៅ២២មុឺនរៀល បូកជាមួយសារហ៊ុយបាយទឹក និងបញ្ជាក់ថាដឹកសាច់ប្រហិតទាំងនេះពីទឹកដីថៃ ពិសេសគ្មានលិខិតអនុញ្ញាតិ ទើបនៅរសៀល ថ្ងៃខែឆ្នាំដដែល ក៏បន្តនីតិវិធីបង្កើតគណៈកម្មការចម្រុះរួមខាងកម្លាំងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ និងមានហានិភ័យ ខាងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ខាងកាំកុងត្រូវ ពេទ្យសត្វ និងសម្របសម្រួលការងារដោយ លោកតំណាងអយ្យការសាលាដំបូងខេត្ត ក៏បានរៀបចំព្រួតពិនិត្យរួមគ្នានៅក្នុងបរិវេនមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត។ រថយន្តយីឌុបទាំងពីរគ្រឿង មួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៍ស កន្ទុយកុងទឺន័រពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ3D-6113 និងមួយគ្រឿងទៀតម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៍ប្រផេះ កន្ទុយពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ3D-4087។ បើតាមការបញ្ជាក់អោយដឹងពីអ្នកបើកបរ អះអាងថា៖ ប្រហិតទាំងនេះបានយកទៅស្តុកទុកនៅម្តុំផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្តចែកចាយតាមបណ្តាផ្សារនៅរាជធានីភ្នំពេញ និងផ្សារទំនើបៗដូចជា ផ្សារអុីអន ផ្សារឡាក់គី។ល។ ករណីដឹកប្រហិតគ្មានលិខិតអនុញ្ញាតិនេះ ងាយនិងបង្កហានិភ័យខ្ពស់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកបរិភោគ ខណះនាំចូលពីច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយគ្មានការត្រួតពិនិត្យពីជំនាញ ប្រចាំច្រកនេះជាដើម៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤