ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

កុំខ្លាំង !! ដូណាល់ត្រាំ ជម្រុញឲ្យជប៉ុនបាញ់ទំលាក់មីស៊ីលកូរ៉េខាងជើង

មេដឹកនាំសហរដ្ឋអាមេរិកប្រាប់មេដឹកនាំជប៉ុនថា គួរតែប្រើប្រាស់អាវុធទិញពីអាមេរិក បាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង​ពីលើអាកាស។ ជប៉ុនគឺជាប្រទេសទី១ ដែលលោកត្រាំ ចាប់ផ្តើមនៃដំណើរទស្សនកិច្ចរបស់លោកនៅអាស៊ីចំនួន​៥ប្រទេសប្រើពេលចំនួន​១០ថ្ងៃ។​ ជាការឆ្លើយតបជាមួយមេដឹកនាំអាមេរិក​ លោក ហ្ស៊ីនហ្ស៊ូអាបេ ថ្លែងថា ប្រទេសរបស់លោកត្រៀមជាស្រេចក្នុងការបាញ់ទម្លាក់បើសិនជាករណីចាំបាច់។​នេះបើតាមសារព័ត៌មាន​BBC។​ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើង​បានបាញ់មីស៊ីលឆ្លងកាត់ប្រទេសជប៉ុនចំនួនពីរដង ដោយជោគជ័យមិនមានការបាញ់ទម្លាក់នោះទេ។ ​នៅក្នុងសន្និសីទនៅព្រឹកថ្ងៃចន្ទនេះ លោក​ត្រាំថ្លែងថា ជប៉ុនកំពុងដំណើរការទិញអាវុធយ៉ាងច្រើនពីអាមេរិក​ ហើយថា នៅពេលដែលទិញគ្រប់គ្រាន់ហើយគួរតែបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង។​ លោកត្រាំថ្លែងថា ការប្រើមីស៊ីលបាញ់ទម្លាក់ អាវុធរបស់កូរ៉េខាងជើងដើម្បីការពារខ្លួននោះមិនមែនជារឿងដែលខុសច្បាប់អន្តរជាតិនោះទេ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤