ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រដ្ឋាភិបាលប្រទេសអូស្ត្រាលី​ប្រាប់​រដ្ឋាភិបាល​ខ្មែរ​ជាថ្មី ហាមរំលាយបក្សសង្រ្គោះជាតិ

រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី បានចេញសេចក្ដីថ្លែងការណ៍ជាថ្មីម្ដងទៀត និងជាសេចក្ដីថ្លែងការណ៍ចុងក្រោយបង្អស់ នៅមុនពេលដែលតុលាការកំពូលនៅកម្ពុជានឹងបើកសវនាការបណ្ដឹងប្ដឹងរំលាយគណបក្សសង្រ្គោះជាតិពីក្រសួងមហាផ្ទៃ ។ តាមរយៈសេចក្ដីថ្លែងការណ៍ចុងក្រោយនេះ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីបានហាមដាច់ខាតថា មិនអោ យរដ្ឋាភិបាលរបស់កម្ពុជា ធ្វើការរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជានោះទេ ។ លើសពីនេះទៀត សេចក្ដីថ្លែងការណ៍នេះ ក៏បានបង្ហាញពីក្ដីបារម្ភរបស់ពួកគេយ៉ាងខ្លាំង ជាមួយនឹងស្ថានការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុបន្ននេះ ។ ខាងក្រោមនេះ គឺជាសេចក្ដីថ្លែងការណ៍របស់អូស្រ្តាលីទាំងស្រុង សូមអានដូចតទៅ! អូស្ត្រាលីមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះដំណើរលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា និងបានបង្ហាញ ជូនរាជរដ្ឋាភិបាលកម្ពុជា នូវការព្រួយបារម្ភ ជុំវិញការវិវត្តនយោបាយ នាពេលថ្មីៗនេះ។ សកម្មភាពថ្មីបំផុត ពាក់ព័ន្ធនឹងការស្នើសុំ ឱ្យមានការរំលាយ នូវគណបក្សសង្គ្រោះជាតិ បានបង្កឲ្យមានការព្រួយបារម្ភ ជាបន្តទៀត។ ការឈានទៅរក ការលុបចោលគណបក្សប្រឆាំងធំចម្បង នឹងក្លាយជាជំហានថយក្រោយមួយ នៅក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ ព្រមទាំងជះឥទ្ធិពល ដល់ការទទួលបានការបោះឆ្នោតជាតិ ដែលសេរី យុត្តិធម៌ និងមានតម្លាភាព នាខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ការប្តេជ្ញាចិត្តដ៏រឹងមាំ របស់ប្រជាពលរដ្ឋកម្ពុជា ចំពោះលទ្ធិប្រជាធិបតេយ្យពហុបក្ស បានបង្ហាញយ៉ាងច្បាស់ តាមរយៈចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។ អូស្ត្រាលីសូមលើកទឹកចិត្តដល់កម្ពុជា ក្នុងការផ្តល់នូវបរិយាកាសអំណោយផល និងប្រកបដោយសុវត្ថិភាព ជូនប្រជាជនកម្ពុជា ដើម្បីអនុវត្តនូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំ។ វិស័យសារព័ត៌មានដែលរស់រវើក សង្គមស៊ីវិលដែលសកម្ម និងគណបក្សប្រឆាំង ដែលអាចជឿជាក់បាន ជាសមាសធាតុនៃសង្គមប្រជាធិបតេយ្យ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ