ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ជំនួយការលោក ហ៊ុន សែន ៖ អ្នកមិនចុះចូលបក្សប្រជាជនទេ អ្នកនឹងស៊យធំអស់មួយជីវិត ហើយនឹងអន្តរាយមិនខាន

From VIM Radio មន្រ្តីនៅទីស្ដីការគណៈរដ្ឋមន្រ្តីដែលត្រូវបានគេដឹងថា ជាជំនួយការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ផងនោះ ក៏បានបន្ទរតាមពាក្យមេរបស់ខ្លួនដែរ ដោយបានអំពាវនាវដល់សមាជិនៃគណបក្សប្រឆាំងថា គួរចុះចូលជាមួយនឹងបក្សកាន់អំណាចបើចង់រក្សាតំណែង ។ លោក ដួង តារា ដែលទើបត្រូវបានអ្នកលេងហ្វេសប៊ុកបង្ហោះសារវាយប្រហារថា ជាមេក្រុមក្នុងការដើរលួចគណនីហ្វេសប៊ុករបស់អ្នកនយោបាយប្រឆាំង សកម្មជននយោបាយ ឬក៏សកម្មជនសង្គម ជាដើមនោះបានលើកឡើងថា ប្រសិនបើសមាជិកនៃគណបក្សប្រឆាំងមិនឆាប់ចុះចូលជាមួយនឹងរដ្ឋាភិបាលនៃគណបក្សប្រជាជនអោយបានទាន់ពេលវេលាទេ អ្នកទាំងនោះនឹងស៊យធំអស់មួយជីវិត ៖ « អ្នកដែលមិនចាប់យកឱកាសពេលនេះ គឺនឹងបរាជ័យអស់១ជីវិត គឺស៊យហើយ » ។ លោក ដួង តារា អោយដឹងបែបនេះ គឺធ្វើឡើងតាមរយៈការចូលទៅបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា នេះ នៅខាងក្រោមព័ត៌មានដែល បង្ហោះដោយលោក ហ៊ុន សែន អំពាវនាវអោយសមាជិកគណបក្សប្រឆាំងចុះចូលនឹងខ្លួន ។ ចាប់តាំងពីមានការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មក គេសង្កេតឃើញមានសមាជិករបស់គណបក្សប្រឆាំងប្រមាណចូល៦០នាក់ ដែលបានប្រកាសដើរចេញចពីគណបក្សសង្រ្គោះជាតិ ហើយសម្រេចទៅចុះចូលជាមួយបក្សកាន់អំណាច ។ ប៉ុន្តែអ្នកវិភាគមួយចំនួនលើក ឡើងថា នេះគឺប្រៀបបានដូចជាការសម្អាតផ្ទៃក្នុងអោយគណបក្សសង្រ្គោះជាតិដូច្នោះដែរ ។ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ស្ថានការណ៍នយោបាយសព្វថ្ងៃនេះ មើលទៅឃើញថា គណបក្សសង្គ្រោះជាតិកំពុងរងគ្រោះ ប៉ុន្តែលោកថា បញ្ហានេះក៏ជាឱកាស ធ្វើឲ្យគណបក្សនេះដឹងថា មានអ្នកណាខ្លះនៅស្ម័គ្រស្មោះ និងអ្នកណាខ្លះរត់ចោលបក្សនៅពេលបក្សជួបបញ្ហា។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា អ្នកនយោបាយដែលចេញពីគណបក្សមួយទៅគណបក្សមួយដើម្បីរក្សាអំណាច ឬតំណែងរបស់ខ្លួន គឺអ្នកធ្វើទាំងនោះធ្វើនយោបាយដើម្បីតែអំណាចនឹងបុណ្យស័ក្ដិតែប៉ុណ្ណោះ មិនមែនដើម្បីប្រជាពលរដ្ឋនោះទេ។ យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែអំពាវនាវដល់សមាជិកនៃគណបក្សប្រឆាំង អោយចុះជាមួយនឹងរូបលោក ។ លោកបញ្ជាក់ថា រាប់ចាប់ពីថ្ងៃនេះទៅ គឺនៅសល់ពេលប្រមាណជា ៨ ថ្ងៃទៀត មុនពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូល ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤