ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ធី សុវណ្ណថា គ្រោងប្ដឹងមេឃុំបក្សសង្រ្គោះជាតិជាង៥០០នាក់ដាក់គុក ដោយសារមិនព្រមចុះចូលបក្សប្រជាជន

សកម្មជនគណបក្សប្រជាជនកម្ពុជា កញា ធី សុវណ្ណថា បានចោទប្រកាន់ទៅលើមេឃុំមកពីគណបក្សសង្រ្គោះជាតិប្រមាណជាជាង៥០០នាក់ថា បានចូលរួមប្រព្រឹត្តទង្វើក្បត់ជាតិ ។ បើតាមកញ្ញា ធី សុវណ្ណថា បានបញ្ជាក់អោយដឹងថា ការសម្រេចគ្រោងប្ដឹងមេឃុំមកពីគណបក្សសង្រ្គោះជាតិទាំង៥០០នាក់នៅទូទាំងប្រទេសនេះ ដោយសារតែក្រុមមេឃុំទាំងនេះមិនព្រមមកចុះ ចុលជាមួយនឹងរដ្ឋាភិបាលគណបក្សប្រជាជន តាមការប្រកាសបើកផ្លូវពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធាននៃគណបក្សកាន់អំណាចមួយនេះ ។ កញ្ញា ធី សុវណ្ណថា ដែលជាសកម្មជនហ្វេសប៊ុកធ្លាប់មានឈ្មោះល្បីដោយសារគាំទ្រគណបក្សសង្រ្គោះជាតិកន្លងមកនោះបានថ្លែងលើកឡើងទៀតថា រហូតមកទល់នឹងពេលនេះ កញ្ញាកំពុងតែ ធ្វើការពិភាក្សា និងកំពុងសិក្សាផ្លូវច្បាប់ដើម្បីដាក់ពាក្យប្ដឹងមេឃុំទាំង៥០០នាក់នេះ ៖ « នាងខ្ញុំ ធី សុវណ្ណថា នឹងសិក្សាច្បាប់ ដើម្បីប្តឹងមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ពីបក្សសង្គ្រោះជាតិ ជាង៥០០០នាក់ ទៅតុលាការពីបទ “ចូលរួមក្បត់ជាតិ” តាមគំរូប្រទេសតួគី ដែលទើបតែចាប់ជនក្បត់ជាតិ ជាង៥ម៉ឺននាក់ ដាក់គុក... » ។ នៅលើទំព័រគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា កាលពីថ្ងៃទី១១ វិច្ឆិកា ម្សិលមិញនេះ បានចោទប្រកាន់មេឃុំមកពីគណបក្សសង្រ្គោះជាតិទាំង៥០០នាក់ថា ជាក្រុមថោកទាប ពីព្រោះអ្នកទាំងនោះមិនព្រមមករួមរស់ជីវភាពនយោបាយជាមួយនឹងបក្សប្រជាជន ។ សកម្មជនបក្សប្រជាជនរូបនេះបានអះអាងថា ទង្វើទាំងនេះ គឺប្រៀបបានទៅនឹងការចូលរួមប្រព្រឹត្តទង្វើក្បត់ជាតិជាមួយនឹងលោក កឹម សុខា ដែរ ។ កញ្ញា អោយដឹងបន្ថែមបែបនេះ ៖ មន្ត្រីឃុំCNRP “ថោកទាបណាស់”ព្រោះតែផលប្រយោជន៍បក្ស សុខចិត្តក្បត់ឆន្ទ:ប្រជាជន ដែលប្រជាជនខំបោះឆ្នោតជូន ដើម្បីឲ្យពួកអស់លោក បំរើប្រជាជន ជួយការពារប្រជាជន មិនមែនបំរើបក្សទេ ។ ថ្ងៃក្រោយពេលរាស្ត្រមានទុក្ខលំបាក ពួកអស់លោកក៏គ្មានតំណែង តើពួកអស់លោកជួយរាស្ត្របានទេ?ព្រោះតែចង់រក្សាឈ្មោះជា “អ្នកស្នេហាជាតិ” បែរជាពួកអស់លោកមិនព្រមរក្សាតំណែង ដើម្បីជួយបំរើជាតិបំរើការពារប្រជាជន នេះរឺអ្នកស្នេហាជាតិ? សូមពិចារណា ពួកអស់លោកនៅតែគាំទ្រ និងចូលរួមជាមួយCNRP នេះបញ្ជាក់ថា ពួកអស់លោកក៏ចូលរួម “ក្បត់ជាតិ” ដែរ » ។ សូមជម្រាបថា ចាប់តាំងពីមានការអំពាវនាវពីលោកនាយកដ្ឋមន្រ្តី ហ៊ុន សែន អោយសមាជិករបស់គណបក្សប្រឆាំងចុះចូលមក មន្រ្តីរបស់គណបក្សសង្រ្គោះជាតិបានអះអាងថា មានសមាជិកត្រឹមតែ ជាង៤០រូបប៉ុណ្ណោះដែលបានលាលែងចេញពីគណបក្សសង្រ្គោះជាតិ នឹងទៅចុះចូលជាមួយនឹងបក្សប្រជាជន ។ ប៉ុន្តែសារព័ត៌មានគាំទ្ររដ្ឋាភិបាលបែជាចុះផ្សាយថា មានចំនួនជាង១០០នាក់ទៅ ហើយ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ