ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ប្រធានអង្គការដែលអំពាវនាវអោយពលរដ្ឋបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ លោក ឡេង សេងហុង ថា ក្រសួងមហាផ្ទៃ​អនុវត្ត​ច្បាប់​ដោយ​បំពាន​ករណី​បិទ​អង្គការ​របស់​លោក

fROM RFA ប្រធាន​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ប្រតិកម្ម​ចំពោះ​ក្រសួង​មហាផ្ទៃ ដែល​សម្រេច​ផ្អាក​សកម្មភាព​របស់​អង្គការ​របស់​ខ្លួន ក្រោម​ហេតុផល​អនុវត្ត​បំពាន​ច្បាប់។ អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ដំណើរ​តម្លាភាព​សង្គម យល់​ឃើញ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​ដ៏​ប្រញាប់​ពេក​របស់​ក្រសួង​មហាផ្ទៃ។ ប្រធាន​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​នៅ​ពេល​នេះ​កំពុង​លាក់​ខ្លួន នៅ​ក្នុង​ទីតាំង​ដែល​មាន​សុវត្ថិភាព ក្រោយ​ពេល​អាជ្ញាធរ​ក្រុង​ភ្នំពេញ ព្រមាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ប្រឆាំង​ផែនការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព​វិធី ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​ទៅ​តាម​គម្រោង​របស់​លោក ហ៊ុន សែន មែន។ លោក ឡេង សេងហុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ថា នៅ​ពេល​នេះ​រូប​លោក​កំពុង​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន ដែល​អនុវត្ត​ដោយ​ក្រុម​សមត្ថកិច្ច​ក្រុង​ភ្នំពេញ។ លោក​បន្ត​ថា ការ​ពន្លឿន​នីតិវិធី​តាម​ផ្លូវ​តុលាការ និង​បង្ខំ​ផ្អាក​សកម្មភាព​អង្គការ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា នេះ​បង្ហាញ​ថា ក្រសួង​មហាផ្ទៃ​កំពុង​អនុវត្ត​ច្បាប់​ដោយ​បំពាន។ លោក ឡេង សេងហុង អះអាង​ថា ការ​អនុវត្ត​ច្បាប់​ដោយ​ក្រសួង​មហាផ្ទៃ​នេះ គឺ​មិន​ស្មើ​ភាព​គ្នា​ទាល់​តែ​សោះ ក្នុង​ពេល​ដែល​លោក​ប្រកាស​ធ្វើ​បាតុកម្ម ដោយ​សន្តិវិធី​ភ្លាម​ៗ ព្រះរាជអាជ្ញា​រង​លោក សៀង សុខ បាន​ចេញដីកា​បង្គាប់​ឲ្យ​បង្ហាញ​ខ្លួន​នៅ​មុខ​សមត្ថកិច្ច។ ផ្ទុយ​ទៅ​វិញ បណ្ដឹង​ដែល​លោក​ធ្លាប់​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ខែ​សីហា ឆ្នាំ២០១៦ ឲ្យ​ពិនិត្យ​លើ​សកម្មភាព​អង្គការ​យុវជន​កិច្ចការ​សង្គម របស់​នាង ធី សុវណ្ណថា ធ្វើ​លើស​ពី​ច្បាប់ ចូល​ជ្រៅ​ទៅ​ក្នុង​រឿង​នយោបាយ បែរ​ជា​ក្រសួង​មហាផ្ទៃ បន្ត​នៅ​ស្ងប់ស្ងាត់ និង​ធ្វើ​មិន​ដឹង​មិន​ឮ រហូត​មក​ដល់​ពេល​នេះ។ ការ​សម្រេច​ផ្អាក​សកម្មភាព​របស់​ស្ថាប័ន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នោះ ធ្វើ​ឡើង​ភ្លាម​ៗ នៅ​ពេល​លោក ឡេង សេងហុង ប្រកាស​ធ្វើ​បាតុកម្ម ដោយ​សន្តិវិធី​ប្រឆាំង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ។ នៅ​ក្នុង​លិខិត​ដែល​ចុះហត្ថលេខា ​របស់​លោក ស ខេង បាន​ចោទ​ប្រកាន់​ថា ស្ថាប័ន​ដែល​មិន​រក​ប្រាក់​កម្រៃ​ក្រៅ​រដ្ឋាភិបាល របស់​លោក ឡេង សេងហុង នេះ​អនុវត្ត​រំលោភ​ច្បាប់។ នេះ​មែន​មែន​ជា​រឿង​ថ្មី​ទេ ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កម្ទេច​សំឡេង​សង្គម​ស៊ីវិល ដែល​តែង​រិះគន់ និង​ធ្វើ​ការ​លើ​វិស័យ​នយោបាយ។ កាល​ពី​ដើម​ខែ កញ្ញា រដ្ឋាភិបាល​សម្រេច​បិទ​ទ្វារ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI ដោយ​ចោទ​ប្រកាន់​ថា វិទ្យាស្ថាន​ដែល​គាំទ្រ​ថវិកា​ពី​សហរដ្ឋអាមេរិក​នេះ នៅ​ពី​ក្រោយ​ខ្នង នៃ​បេសកកម្ម​រៀបចំ​បដិវត្ត​ពណ៌​ប្រឆាំង​និង​រដ្ឋាភិបាល របស់​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ក៏​បាន​ចេញ​ប្រកាស​លុប​ឈ្មោះ អង្គការ​មាតា​ធម្មជាតិ ចេញ​ពី​បញ្ជី​ឈ្មោះ​អង្គការ សមាគម​មិនមែន​រដ្ឋាភិបាល។ ហើយ​ការ​ប្រើ​កណ្ដាប់​ដៃ​ចុងក្រោយ របស់​ក្រសួង​មហាផ្ទៃ គឺ​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន របស់​អង្គការ​សមធម៌​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា។ ការ​បិទ​ទ្វារ និង​ការ​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន ប្រឆាំង​នឹង​ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ ក្រោម​ហេតុផល​អះអាង​តែ​ម្យ៉ាង​គត់ ​គឺ​អនុវត្ត​ផ្ទុយ​ទៅ​និង​ច្បាប់​ស្ដីពី​អង្គការ-សមាគម​មិនមែន​រដ្ឋាភិបាល។ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​កម្ពុជា យល់​ឃើញ​ថា មុន​នឹង​ផ្អាក​សកម្មភាព​របស់​អង្គការ​ណាមួយ ឬ​ដាក់​ឲ្យ​ស្ថាប័ន​ណា​មួយ​ស្ថិត​ក្រោម​ការ​តាម​ដាន​ពី​កម្លាំង​សមត្ថកិច្ច យ៉ាង​ហោច​ណាស់​ក្រសួង​មហាផ្ទៃ ត្រូវ​បើក​ការ​ពិគ្រោះ​យោបល់​ជា​មុន​សិន​ដែរ​ជា​មួយ​ភាគី​ដែល​ត្រូវ​ចោទ​ប្រកាន់​នោះ។ លិខិត​ផ្អាក​សកម្មភាព​របស់​លោក ស ខេង ដែល​សម្រេច​ឲ្យ​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា មិន​ដំណើរការ​ក្នុង​រយៈពេល​៦០ថ្ងៃ គឺ​ស្នើ​ឲ្យ​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ត្រូវ​បំពេញ​បែបបទ​មួយ​ចំនួន​ឡើង​វិញ។ ក្រសួង​​មហាផ្ទៃ​យល់​ឃើញ​ថា អង្គការ​នេះ ក្រៅ​ពី​អនុវត្ត​លើស​ពី​មាត្រា​ច្បាប់​ស្ដីពី អង្គការ-សមាគម​ហើយ ក្នុង​នោះ​ថែម​ទៀត មិន​បាន​បំពេញ​តាម​ទៅ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត ដូច​ជា របាយការណ៍​ហិរញ្ញវត្ថុ និង​សកម្មភាព​ការងារ​ជាដើម។ បញ្ហា​នេះ ត្រូវ​បាន​លោក ឡេង សេងហុង បញ្ជាក់​ថា លោក​នឹង​បំពេញ​បែប​បទ​មួយ​ចំនួន ទៅ​តាម​ការ​ទាមទារ របស់​ក្រសួង​មហាផ្ទៃ ក្នុង​អំឡុង​ពេល ៦០ថ្ងៃ​នេះ។ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា ការ​ស្នើ​របស់​ក្រសួង​មហាផ្ទៃ​នេះ គ្រាន់​តែ​ជា​ការ​បិទបាំង ចំពោះ​ការ​អំពាវនាវ​របស់​លោក ដែល​ស្នើ​ឲ្យ​មាន​បាតុកម្ម ដោយ​អហិង្សា​ប៉ុណ្ណោះ។ លោក ឡេង សេងហុង បញ្ជក់​ជំហរ​ថា ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​បង្ហាញ​ការ​មិន​ពេញចិត្ត ទៅ​នឹង​គម្រោង​រំលាយ​បក្ស​ប្រឆាំង តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន នោះ​នឹង​មិន​ដូរ​ទិសដៅ​ឡើយ ប្រសិន​បើ​​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​ត្រូវ​រំលាយ​មែន។ លោកថា បំណង​ប្រាថ្នា​របស់​លោក​មិនមែន​ចង់​ការពារ​គណបក្ស​សង្គ្រោះជាតិ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​កូន​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ចូលរួម​ការពារ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ជាតិ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤