ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ហុង សុខហួរ​៖ ជិត​ ២ ឆ្នាំ​គេ​យក​ខ្ញុំ​ទៅ​ដាក់​ជាមួយ​ទណ្ឌិត​ជា​ឧក្រិដ្ឋជន​ចោរប្លន់​ចោរ​លួច

ជា​អ្នក​ទោស​នយោបាយ​ជាប់​ពន្ធនាគារ​ប្រមាណ​ជាង​ ២ ​ឆ្នាំ​អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ សម រង្ស៊ី លោក​ ហុង សុខហួរ ដែល​មាន​ទោស​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​ដ៏រសើប​នោះ​ត្រូវ​បាន​ឃុំ​ក្នុង​បន្ទប់​ពន្ធនាគារ​ព្រៃស​តូច​ចង្អៀត​មួយ​ឡូកឡំ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ក្នុង​បទល្មើស​ផ្សេងៗ​រយៈពេល​ប្រមាណ​ជាង​ ១ ​ឆ្នាំ​កន្លះ​មុន​បញ្ជូន​មក​ឃុំ​ក្នុង​បន្ទប់​តូច​មួយ​ទៀត​ជាមួយ​អ្នក​ទោស​នយោបាយ​ជាង​ ១០ ​នាក់​ដែល​ជា​សហការី​របស់​ខ្លួន​នៅ​ក្នុង​បក្ស​ប្រឆាំង​ជាមួយ​គ្នា​ក្នុង​រយៈពេល​ ៦ ​ខែ​ចុង​ក្រោយ​មុន​ត្រូវ​ដោះលែង​។ តាម​ការ​រៀបរាប់​របស់​លោក​ ហុង សុខហួរ ជីវិត​រស់នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​ ២ ​ឆ្នាំ​ ២ ​ខែ​ ១០ ​ថ្ងៃ​ក្រៅពី​សិទ្ធិ​សេរីភាព និង​ការ​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​មិត្តភក្តិ​ត្រូវ​បាន​កាត់​ផ្តាច់​ការ​អនុញ្ញាត​ឲ្យ​មាន​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ភ្ជាប់​ជញ្ជាំង​ម្តងម្កាល​ទៅ​ក្រុម​គ្រួសារ​ញាតិ​មិត្ត​ក្នុង​ករណី​ចាំបាច់​នោះ​ក៏​មាន​ការ​លំបាក​ទាក់ទង​ខ្លាំង​ផង​ដែរ ហើយ​ទាំង​ថ្លៃ​សេវា​ប្រើប្រាស់​ក៏​មាន​តម្លៃ​ខ្ពស់​ដោយ​ ៣ ​ដុល្លារ​ប្រើ​បាន​ប្រហែល​ ១០ ​នាទី​ប៉ុណ្ណោះ ឯ​អ្នក​ទោស​មិន​មាន​លុយ​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​ផ្សេងៗ​នោះ​ទេ​។ From Phnom Penh Post ៖ នៅ​ពេល​សួរ​ថា​តើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​បែប​នេះ​អាច​នឹង​មាន​ការ​លួច​ស្តាប់ ឬ​ថត​សំឡេង​ដែរ​យ៉ាង​ណា​នោះ​លោក​ ហុង សុខហួរ ​បញ្ជាក់​ថា​លោក​មិន​ច្បាស់​អំពី​បញ្ហា​នេះ​ទេ​ ប៉ុន្តែ​ថា​បើ​តាម​អ្នក​ទោស​មុនៗ​ធ្លាប់​ប្រើ​គឺ​ថា​អាច​មាន​ការ​លួច​ស្តាប់​ក្រែង​មាន​ការ​និយាយ​ខុស​ពី​បទ​បញ្ជាផ្ទៃ​ក្នុង​របស់​ពន្ធនាគារ​។ ឯ​ទណ្ឌិត​ដែល​និយាយ​ទូរស័ព្ទ​ភ្ជាប់​ជញ្ជាំង​នោះ​គឺ​មាន​អារម្មណ៍​ផ្តោត​ទៅ​លើ​ការ​លួច​ស្តាប់​ព្រោះ​ទូរស័ព្ទ​ដាក់​លើ​ជញ្ជាំង​គឺ​ដើម្បី​ឲ្យ​ទណ្ឌិត​ងាយស្រួល​​ប្រើប្រាស់​ ប៉ុន្តែ​មិន​អាច​និយាយ​បាន​ក្បោះក្បាយ​ដោយ​មិន​មាន​ការ​បារម្ភ​នោះ​ទេ​។ លោក​ ហុង សុខហួរ បញ្ជាក់​ថា​៖ «​ជាទូទៅ​ទូរស័ព្ទ​ដៃ​មិន​អនុញ្ញាត​ឲ្យ​មាន​ទេ​។ បើ​សិន​ជា​គេ​រកឃើញ​ថា​យើង​មាន​ទូរស័ព្ទ​ដៃ​គេ​ចាប់​យើង​យក​ទៅ​ដាក់​បន្ទប់​វិន័យ​។ បន្ទប់​វិន័យ​ហ្នឹង​គឺ​គុក​នៅ​ក្នុង​គុក​មាន​ន័យ​ថា​ពិបាក​អត់​មាន​ទឹក​មុជ សម្ភារ​មិន​អាច​យក​ទៅ​បាន​។ យក​ទៅ​តែ​ខោខ្លី​មួយ​អាវ​មួយ​កន្សែង​មួយ​ពិបាក​មែនទែន​»​។ បើ​តាម​លោក​ សុខហួរ ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដោយ​ប្រើប្រាស់​គុក​នៅ​ក្នុង​គុក​ ឬ​បន្ទប់​វិន័យ​ដើម្បី​ឃុំ​ទណ្ឌិត​បន្ត​ពីរ​កម្រិត​នេះ​គឺ​ដោយសារ​ទណ្ឌិត​នោះ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ប្រើប្រាស់​គ្រឿងញៀន​វាយ​គ្នា​ឈ្លោះ​គ្នា​។ អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុស​នឹង​បទ​បញ្ជា​ពន្ធនាគារ​នឹង​ត្រូវ​ដាក់​នៅ​ក្នុង​បន្ទប់​វិន័យ​ដែល​ករណី​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​គឺ​ត្រូវ​ឃុំ​ក្នុង​បន្ទប់​វិន័យ​ ២ ​សប្តាហ៍ ឯ​ករណី​ផ្សេងៗ​ទៀត​លោក​ សុខហួរ ​មិន​ច្បាស់​ថា​នឹង​ត្រូវ​ឃុំ​ប៉ុន្មាន​ថ្ងៃ​នៅ​ក្នុង​គុក​ពីរ​ជាន់​នោះ​ទេ​។ សម្រាប់​រូប​លោក​មិន​ធ្លាប់​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ការ​ឃុំ​នៅ​ក្នុង​បន្ទប់​វិន័យ​នោះ​ឡើយ​តែ​មាន​សហការី​លោក​ម្នាក់​ធ្លាប់​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​នេះ​។ លោក​ ហុង សុខហួរ ​អះអាង​ថា​៖ «​ជិត​ ២ ​ឆ្នាំ​គេ​យក​ខ្ញុំ​ទៅ​ដាក់​ជាមួយ​ទណ្ឌិត​ដែល​ជា​ឧក្រិដ្ឋជន​មាន​ចោរលួច ចោរប្លន់ ខ្ញុំ​ទៅ​នៅ​ជាមួយ​ពួក​ហ្នឹង​ជិត​ ២ ​ឆ្នាំ​។ ទម្រាំ​ ៦ ​ខែ​ចុង​ក្រោយ​បាន​គេ​យក​ខ្ញុំ​ទៅ​ដាក់​នៅ​បន្ទប់​មួយ​ទៀត​ជាមួយ​នឹង​សង្គ្រោះ​ជាតិ​ទាំង​អស់​គ្នា​ ១៤ ​នាក់​»​។ បើ​តាម​ការ​ឲ្យ​ដឹង​ការ​ឃុំ​ជាមួយ​ក្រុម​ចោរប្លន់​ចោរលួច​គឺ​ថ្ងៃ​ដំបូង​លោក​ ហុង សុខហួរ ត្រូវ​បាន​ឃុំ​នៅ​ក្នុង​បន្ទប់​ទំហំ​ប្រហែល​ ៥ ​ម៉ែត្រ​គុណ​ ៦ ​ម៉ែត្រ​ដោយ​ឡូកឡំ​ជាមួយ​នឹង​ទណ្ឌិត​ប្រមាណ​ ៣០ ​នាក់​ហើយ​ក្រោយ​មក​ក៏​មាន​ការ​សម្រួល​មក​នៅ​ជិត​ ២០ ​នាក់​មុន​ត្រូវ​បាន​យក​មក​ឃុំ​ជាមួយ​សហការី​សង្គ្រោះ​ជាតិ​ទាំងអស់​គ្នា​នៅ​ក្នុង​បន្ទប់​ដែល​មាន​ទំហំ​ប្រហែល​ជិត​ ២ ​ម៉ែត្រ​គុណ​ ១០ ​ម៉ែត្រ​។ ទោះ​ជា​យ៉ាង​ណា​បើ​តាម​លោក​សុខហួរ​គឺ​មាន​ការ​ឲ្យ​តម្លៃ និង​យោគយល់​ច្រើន​ពី​មន្ត្រី​ពន្ធនាគារ​ចំពោះ​ក្រុម​របស់​លោក​ដែល​ជា​អ្នក​ទោស​នយោបាយ​។ លោក​ សុខហួរ ថ្លែង​ថា​៖ «​ដូច្នេះ​គេ​មិន​បាន​ប្រៀបធៀប​យើង​ទៅ​នឹង​ទណ្ឌិត​ដទៃ​ទេ​។ អាហ្នឹង​គឺជា​ចំណុច​មួយ​ដែល​វិជ្ជមាន​គួរ​ឲ្យ​សរសើរ​នៅ​ក្នុង​ពន្ធនាគារ​។​»​។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា​ក្រោយ​ពី​ជាប់​ពន្ធនាគារ​ជាង​ ២ ​ឆ្នាំ​អាច​ធ្វើឲ្យ​លោក​បាក់​ស្មារតី​ក្នុង​ការ​បន្ត​ជីវិត​នយោបាយ​ទៀត ឬ​យ៉ាង​ណា​នោះ​លោក​ សុខហួរ ​ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយ​ដោយ​និយាយ​ថា​៖ «​មិន​ស្រួល​ទេ​នៅ​ក្នុង​ពន្ធនាគារ បើ​យើង​ចៀស​បាន​យើង​ត្រូវ​តែ​ចៀស​ទៅ​។ បើ​ចៀស​មិន​រួច​អាហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច​ទេ​។ ជា​បទពិសោធ​មួយ​ដែល​យើង​បាន​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ហើយ​យើង​និយាយ​ស្តី​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ថ្លឹងថ្លែង​មុន​នឹង​និយាយ​ទង្វើ​ទាំង​ឡាយ​ក៏​ត្រូវ​ថ្លឹងថ្លែង​ដែរ​។ ដូច្នេះ​ជា​មេរៀន​ដែល​អ្នក​នយោបាយ​ម្នាក់ៗ​ត្រូវ​រៀនសូត្រ​»​។ ស្ថិត​ក្នុង​វ័យ​ ៥៩ ​ឆ្នាំ​អតីត​អ្នក​ទោស​នយោបាយ​ដែល​មាន​សញ្ជាតិ​បារាំង​រូប​នេះ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញ​ទេ​ក្រោយ​ពី​បាន​លាលែង​ពី​តំណែង​សមាជិក​ព្រឹទ្ធសភា​ពី​សមាជិក​គណបក្ស​​ សម រង្ស៊ី និង​ពី​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រឆាំង​នេះ​ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បក្ស​ប្រឆាំង​ដ៏ធំ​មួយ​ផង​ដែរ ដែល​ជា​ជម្រើស​មួយ​ទៀត​របស់​លោក​កំពុង​ប្រឈម​នឹង​ការ​រំលាយ​នោះ​។ លោក​ ហុង ​សុខហួរ ត្រូវ​បាន​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី ព្រះរាជទាន​លើក​លែងទោស​កាលពី​ថ្ងៃ​ទី​ ២៥ ខែ​តុលា​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន បន្ទាប់ពី​លោក​សរសេរ​លិខិត​សម្តែង​ការ​សោកស្តាយ​ទៅ​លោក​ ហ៊ុន សែន ដោយ​ទទួល​ស្គាល់​នូវ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​មិន​ត្រឹមត្រូវ​ចំពោះ​គោលនយោបាយ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន ​ពាក់ព័ន្ធ​នឹង​បញ្ហា​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​។ តើ​អ្វី​នៅ​ពី​ក្រោយ​ការ​ដោះលែង​លោក​ ហុង សុខហួរ​? ​នេះ​ជា​ចម្ងល់​មួយ​ចំពោះ​ការ​ដោះលែង​នេះ​។ ឯ​អ្នក​នយោបាយ​ខ្លះ​ផ្តោត​ទៅ​លើ​សម្ពាធ​នយោបាយ​ពី​អន្តរជាតិ​ដោយសារ​មាន​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​ដែល​ជំរុញ​ឲ្យ​លោក​ ហ៊ុន សែន ព្រម​ដោះលែង​លោក​ ហុង សុខហួរ​។ មតិ​ខ្លះ​យល់​ថា​ការ​ដោះលែង​នេះ​ជា​ថ្នូរ​នឹង​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន ​ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​ច្រាន​ចោល​ការ​លើក​ឡើង​បែប​នេះ​ដោយ​ឆ្លើយតប​វិញ​ថា​ការ​សុំ​ព្រះរាជទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​តាម​សំណើ​លោក​ ហ៊ុន សែន គឺ​ដោយសារ​លោក​ ហុង សុខហួរ ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ហើយ​ដែល​ធ្វើឲ្យ​លោក​ ហ៊ុន សែន ​មាន​មនោសញ្ចេតនា​អាណិត​អាសូរ​ក៏​សម្រេច​សុំ​ព្រះមហាក្សត្រ​លើកលែង​ទោស​ចំពោះ​លោក​ សុខហួរ​។ ប៉ុន្តែ​លោក​ ហុង ​សុខហួរ ​បញ្ជាក់​ថា​៖ «[​ការ​ដោះលែង​នេះ​] ​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​មាន​សម្ពាធ​អ៊ីចឹង​ទេ ក៏​មិន​មាន​ការ​អូសទាញ​អី​ដែរ​។ ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ណា​ទេ​ចំពោះ​អ្នក​ដទៃ​»​។ លោក​ ហុង សុខហួរ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​ ១៥ ខែ​សីហា ឆ្នាំ ២០១៥ ដោយ​ចោទប្រកាន់​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​នូវ​រឿង​រសើប​នៃ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​។ ​លោក​ សុខហួរ ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​បារាំង​នា​ខែ​មករា​ ១៩៧៩ ហើយ​បាន​សិក្សា​ជំនាញ​វិស្វករ​ផ្នែក​ព័ត៌មានវិទ្យា​កម្រិត​អនុបណ្ឌិត​នៅ​ទីផ្សារ​ភាគហ៊ុន​ប្រទេស​បារាំង​។ តាម​ការ​ឲ្យ​ដឹង​លោក​ ហុង ​សុខហួរ ​មាន​អាការ​ជំងឺ​លើស​ឈាម​ហើយ​ក្រោយ​ចេញ​ពី​ពន្ធនាគារ​លោក​នឹង​ចាកចេញ​ទៅ​ប្រទេស​បារាំង​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ពិនិត្យ​សុខភាព​តាម​ការ​ណាត់​របស់​វេជ្ជបណ្ឌិត​។ ងាក​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់ គណបក្ស​កាន់​អំណាច បើ​ទោះបី​ច្បាប់​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ​ក៏ដោយ​ ប៉ុន្តែ​សម្រាប់​លោក​ ហុង សុខហួរ នៅ​មាន​សុទិដ្ឋិនិយម​ថា​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​នេះ​នឹង​មិន​អាច​រំលាយ​បាន​ទេ ដោយសារ​ថា​ការ​រំលាយ​នេះ​វា​មិន​ចំណេញ​អ្វី​ចំពោះ​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន នោះ​ឡើយ​៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤