ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សាហាវណាស់មនុស្សឥឡូវ !!! ចេញពី​គុក​បាន​៦​ថ្ងៃ​ញៀន​ថ្នាំ​ទាស់សម្ដី​គ្នា​យក​កាំបិត​អារ​.​ក​ ប្រពន្ធ​សម្លាប់​ចោល​

រឿងរ៉ាវ​ជម្លោះ​ក្នុង​គ្រួសារ​កាលពី​ព្រឹក​មិ​ញ​ តាម​ ពិត​ប្ដី​ញៀន​ថ្នាំ​ ហើយ​ទើប​ចេញពី​គុក​បាន​៦​ថ្ងៃ​ កើត​ជម្លោះ​ ជាមួយ​ប្រពន្ធ​ រហូត​យក​កាំបិត​អារ​.​ក​សម្លាប់​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ រីឯ​ប្តី​បាន​ព្យាយាម​អារ​.​ក​ឲ្យ​ស្លាប់​ខ្លួន​ ឯង​ តែ​មិន​ស្លាប់​ ក៏​លោត​ពីលើ​ដំបូលផ្ទះ​រង​របួសធ្ងន់​ ។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ស្ថិត​នៅ​តាម​ផ្លូវលំ​ ក្រុម​៥​ ផ្ទះ​លេខ​៨៩៩​ បន្ទប់​ជួល​២​បេ​ ជាន់​ទី​១​ ភូមិ​ថ្មគោល​១​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​ជន​បង្ក​ជា​ប្តី​ឈ្មោះ​ ចាន់​ ជីវី​ អាយុ​៣០​ឆ្នាំ​ ជា​មនុស្ស​ ញៀន​ថ្នាំ​ ទើប​ចេញពី​គុក​បាន​៦​ថ្ងៃ​ ។​ ចំណែក​ប្រពន្ធ​ មិន​ ទាន់​ស្គាល់ឈ្មោះ​ មុខរបរ​ដើរ​ស៊ីឈ្នួល​ ចាក់​នំគ្រក់​ ឲ្យ​គេ​ ក្នុងភូមិ​។​ ​តាម​សម្តី​ម្ចាស់ផ្ទះ​ជួល​ឈ្មោះ​ ពេញ​ សុខ​ហេង​ អាយុ​៥៦​ឆ្នាំ​ ស្នាក់​នៅផ្ទះ​កើតហេតុ​ មានស្រុក​កំណើត​ ភូមិ​គគី​ធំ​ ឃុំ​គគី​ធំ​ ស្រុក​កៀនស្វាយ​ បាន​ឲ្យ​ដឹង​ថា​ ប្តី​ប្រពន្ធ​ខាងលើ​ ទើបតែ​មក​ជួល​បន្ទប់​គាត់​បាន​៦​ថ្ងៃ​ ស្រាប់តែ​នៅ​ព្រឹក​កើត​ ហេតុ​ជន​បង្ក​ជា​ប្តី​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​ពេញ​បន្ទប់​ ហើយ​ក៏​ផ្អើល​ដល់​អ្នក​ក្បែរ​ខាង​ឡើង​ទៅ​មើល​ ស្រាប់តែ​ ជន​បង្ក​កាន់​កាំបិត​២​ កូនកាំបិត​១​ និង​បុ័ងតោ​១​ គំរាម​កាប់​ មក​លើ​ពលរដ្ឋ​ បើ​អ្នក​ណា​ហ៊ាន​ចូល​ក្បែរ​ ទើប​បង្ក​ឲ្យ​ ឆោ​រ​ឡោ​ផ្អើល​ទាំង​សមត្ថកិច្ច​ ប្រជាពលរដ្ឋ​ ឡើង​ទៅ​ជួយ​ អន្តរាគមន៍​ តែ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​ជន​បង្ក​អារ​.​ក​ស្លាប់​ក្នុង​ ថ្លុកឈាម​បាត់​ទៅ​ហើយ​។​ បន្ទាប់​មក​ជន​បង្ក​គំរាម​កាប់​មក​ លើ​សមត្ថកិច្ច​ទៀត​ ទើប​សមត្ថកិច្ច​ឈាន​ដល់​ផ្ទុះអាវុធ​ ១​គ្រាប់​ ដើម្បី​បញ្ឈប់​សកម្មភាព​ ដោយ​ជន​បង្ក​ញៀន​ថ្នាំ​ផង​ មិន​ខ្លាច​ ទីបំផុត​ជន​បង្ក​បាន​លោត​ពីលើ​ដំបូលផ្ទះ​មក​ដី​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​។​ ​តាម​សម្តី​ម្តាយបង្កើត​ជន​បង្ក​ ឈ្មោះ​ ជុំ​ រី​ អាយុ​៦៧​ឆ្នាំ​ មានស្រុក​កំណើត​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា​ កូនប្រុស​គាត់​ញៀន​ថ្នាំ​ ទើបតែ​ចេញពី​គុក​បាន​៦​ថ្ងៃ​ ហើយ​មក​ជួល​បន្ទប់​ស្នាក់​នៅ​ខាងលើ​។​ ចំណែក​ ស្ត្រី​ជា​ប្រពន្ធ​ គឺ​កូន​គាត់​យក​ដោយ​ចិត្ត​ឯង​ទេ​ ទើប​គាត់​ មិន​ទាន់​បាន​ស្គាល់ឈ្មោះ​ ។​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ ហើយ​កំពុង​ សាកសួរ​ប្រជាពលរដ្ឋ​ជិតខាង​ ។ នេះបើយោងតាមការចុះផ្សាយដោយវេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចេញផ្សាយ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ