ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ដូណាល់ត្រាំប្រកាសឲ្យប្រហារជីវិតក្រុមភេវករ ខណៈក្រុមនេះបានសម្លាប់ពលរដ្ឋងស់៨នាក់ និង១១នាក់ទៀតរងរបួស

(អាមេរិក)៖ បន្ទាប់ពីបានហៅភេរវករថាជាសត្វមួយក្បាល ដែលបានវាយប្រហារដោយបើករថយន្ត បំបុកមនុស្សស្លាប់ ០៨នាក់ និងរបួសមួយចំនួន​ទៀត នៅទីក្រុងញូយ៉កកាលពី​ថ្ងៃពុធនោះ លោក ដូណាល់ ត្រាំ បាន​ប្រកូកប្រកាស​បន្ថែមទៀតដោយ​ទាមទារឲ្យ​មានការប្រហារជីវិត​ជននោះចោល​តែម្តង ដើម្បីជាការព្រមាន​ចំពោះទង្វើ​ដ៏អាក្រក់ និងគួរឲ្យស្អប់ខ្ពើម​បំផុតនេះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន Sputnik នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧។ សម្រាប់ជន​ដែលអាមេរិក​អះអាងថា ជាភេរវករឈ្មោះ Sayfullo Saipov វ័យ ២៩ឆ្នាំ ត្រូវបានចោទប្រកាន់​ជាលើកដំបូង ចំពោះការផ្តល់​សម្ភារៈ និងធនធាន​គាំទ្រក្រុម ISIS និងបទល្មើស​ទីពីរ គឺការបើករថយន្ត​បំបុកមនុស្ស ដែលបានបណ្តាល​ឲ្យស្លាប់ចំនួន០៨នាក់ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ អគ្គរដ្ឋអាជ្ញា Joon Kim បានពន្យល់ថា «គ្រាន់តែបទឧក្រិដ្ឋទី ១ នេះក៏វាគ្រប់គ្រាន់នឹងឲ្យ Saipov ទទួលទោសប្រហារជីវិតបានដែរ។ ដោយឡែក​សម្រាប់បទឧក្រិដ្ឋ​ទីពីរ​វិញនោះ ក៏មិនខុសគ្នា​នោះដែរ»។ លោក ត្រាំ បានសរសេរបង្ហោះ នៅលើបណ្តាញ Twitter របស់លោក យ៉ាងដូច្នេះថា «ជនបង្កអំពើភេរវកម្មនៅញូយ៉ក បានសប្បាយរីករាយ​ ដោយសុំឲ្យ​ដោតទង់ជ័យ ISIS ក្នុងបន្ទប់​មន្ទីរពេទ្យ ដែលគេ​កំពុងស្ថិត​នៅទៀត។ រូបគេបានសម្លាប់​មនុស្ស ០៨នាក់ និងបង្ករបួសធ្ងន់​ដល់​មនុស្ស ១២នាក់។ ដូច្នេះគេគួរតែទទួលទោស​ប្រហារជីវិត…!»។ មុននៃការថ្លែង​បែបនេះ លោក ដូណាល់ ត្រាំ ក៏បានស្នើ​ទៅសភា ដើម្បីលុបចោល​​ការអនុញ្ញាត​ឲ្យមាន ឆ្នោតពិសេស ឬ green card lottery ដែលកន្លងមក តែងតែបានអនុញ្ញាត​​ឲ្យជនបរទេស​ដែលឈ្នះ មានសិទ្ធិមករស់​នៅក្នុងសហរដ្ឋអាមេរិកនោះ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤