ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

តំណាងរាស្រ្តបក្សប្រឆាំងប្ដេជ្ញាការពារបក្ស មិនរត់ចោលជួរ

Source from RFI តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន​៤៣​រូប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ពុធ​នេះ ប្ដេជ្ញា​រក្សា​និង​ការពារ​រចនាសម្ព័ន្ធ​បក្ស បើ​ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រងការ​ គម្រាមជា​រៀងរាល់​ថ្ងៃ ថា​នឹងត្រូវ​​រំលាយ​ចោល​ក៏​ដោយ​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ក៏​ទាមទារ​ឲ្យ​រដ្ឋ​អំណាច​ដោះ​លែង​លោក កឹម សុខា ដែល​ជា​ប្រធាន​បក្ស ព្រម​ទាំង​អ្នក​នយោបាយ​ដទៃ​ទៀត​ផង​ដែរ​។តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ប្ដេជ្ញា​រក្សា​និង​ការពារ​រចនាសម្ព័ន្ធ​បក្ស សេចក្ដី​ថ្លែងការណ៍​កម្រាស់​៤​ទំព័រ​របស់​អ្នក​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​រក្សា​ខ្ជាប់​នូវ​ឧត្តម​គតិ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ក្បត់​ឆន្ទៈ​រាស្ត្រ។ ប្ដេជ្ញា​រក្សា​ការពារ​រចនាសម្ព័ន្ធ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក កឹម សុខា ជា​ប្រធាន​បក្ស អម​ដោយ​អនុ​ប្រធាន​៣​រូប គឺ​លោក ប៉ុល ហំម, លោក​ស្រី មួរ សុខហួរ, និង​លោក អេង ឆៃអ៊ាង ខណៈ​លោក សុន ឆ័យ នៅ​តែ​រក្សា​តំណែង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដដែល​។ ក្រៅ​ពី​នោះ ក៏​មាន​ផង​ដែរ ការ​​ទាមទារ​ឲ្យ​រដ្ឋ​អំណាច​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ហើយ​បញ្ឈប់​ការ​គំរាម​កំហែង​បំភិត​បំភ័យលើ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង ព្រម​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស​និង​សកម្មជន​ដីធ្លី បរិស្ថាន​ដទៃ​ទៀត​។ លើស​ពីនេះ ក្រុម​អ្នក​តំណាង​រាស្ត្រ​ក៏​ទាមទារ ​ឲ្យ​រដ្ឋ​អំណាច​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ជូន​ប្រជារាស្ត្រ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ព្រម​ទាំង​ច្បាប់​ជាតិ​និង​អន្ដរជាតិ ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​។ អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បញ្ជាក់​ពី​ជំហរ​របស់​ខ្លួនទៀត​ថា សង្គ្រោះ​ជាតិ​នៅ​តែ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​សន្តិវិធី​តាម​បែប​ប្រជាធិបតេយ្យ ហើយ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល តំណាង​រាស្ត្រ​៤៣​រូប​របស់​បក្ស​ប្រឆាំង​រួម​មាន​ទាំង​លោក ម៉ៅ មុនីវណ្ណ ដែល​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា​ក្បត់​បក្ស​ផង បានបន្ត​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​​និង​សមាជិក​របស់​ខ្លួន​គ្រប់​ជាន់​ថ្នាក់​ទូទាំង​ប្រទេស រក្សា​ជំហរ​របស់​ខ្លួន។ ពោល​គឺ​ បក្ស​ប្រឆាំង ចង់​ឲ្យ​ម្នាក់​ៗ​ត្រូវ​ស្មោះ​ត្រង់ កុំ​ជឿ​តាម​ការ​ឃោសនា​របស់​បក្ស​ផ្សេង ឲ្យ​ក្បត់​ឧត្តម​គតិ និង​ក្បត់​ឆន្ទៈ​រាស្ត្រ​ដែល​បោះ​ឆ្នោតឲ្យ​។ សម្រាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដរាប​ណា​សមាជិក​បក្ស​ទាំង​អស់​នៅ​តែ​រក្សា​ជំហរ​រឹង​មាំ នោះ​ស្ថានការណ៍​នយោបាយ​នឹង​ធូរ​ស្រាល​ឡើង​វិញ បន្ទាប់​ពីមាន​អន្តរាគមន៍​ដ៏​ខ្លាំងក្លា​ពី​សហគមន៍​អន្ដរជាតិ។ ការ​អន្តរាគមន៍​ពី​សហគមន៍​អន្ដរជាតិ ដែល​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​យល់​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​ការ​ទាមទារ​ទាំង​អម្បាលម៉ាន​របស់​ខ្លួន បាន​សម្រេច​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤