ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​សម្លឹង​មើល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឲ្យ​ជួយ​រក​យុត្តិធម៌

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ សម្លឹង​មើល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដែល​ជា​ស្ថាប័ន​តុលាការ​មួយ​អា​ចរក​យុត្តិធម៌​ជូន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ជាង ៣​លាន​នាក់ ពាក់ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​បក្ស​ប្រឆាំង​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ អ្នក​ច្បាប់​យល់​ស្រប ថា​តុលាការអន្តរជាតិ​មាន​យុត្តាធិការ​លើ​រឿង​ក្តី​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ កាលណា​តុលាការ​ជាតិ រង​ឥទ្ធិពល​នយោបាយ​ដែល​មិន​អាច​រក​យុត្តិធម៌​សង្គម​បាន។ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថា តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ជុំវិញ​ពិភពលោក​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​នេះ​តទៅ ដើម្បី​ពិភាក្សា​អំពី​ផែនការ​សកម្មភាព​លម្អិត​ទៅ​ថ្ងៃ​អនាគត។ ផែនការ​សកម្មភាព​នោះ ក៏​មាន​បញ្ចូល​នូវ​ការ​សិក្សា​អំពី​លទ្ធភាព​ផ្លូវ​ច្បាប់​ដើម្បី​រក​អន្តរាគមន៍​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ក្នុង​រឿង​ធ្វើបាប​គណបក្ស​ប្រឆាំង​នេះ៖ «យើង​នឹង​សិក្សា​ជាមួយ​ច្បាប់ ជាពិសេស​ច្បាប់​អន្តរជាតិ ដើម្បី​ធ្វើ​កិច្ចការ​បន្ត​ទៅ​ទៀត»។ ​ការណ៍​ដែល​ត្រូវ​សម្លឹង​មើល​រហូតដល់​យន្តការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បែប​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ មើល​ឃើញ​អំពី​ភាព​គ្មាន​ឯករាជ្យ​របស់​តុលាការ​កម្ពុជា គ្រប់​ជាន់​ថ្នាក់ ជាពិសេស​តុលាការ​កំពូល ដែល​សម្រេច​សេចក្ដី​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «អ៊‍ីចឹង​បាន​ន័យ​ថា តុលាការ​ហ្នឹង​លើ​គាត់​ទៅ​ហើយ! តុលាការ​នៅ​ស្រុក​ខ្មែរ មិន​មែន​មាន​តែ​បី​ថ្នាក់​ទេ គឺ​មាន​ដល់​បួន​ថ្នាក់​ឯ​ណោះ ព្រោះ​មាន​សែន​កំពូល​មួយ​ទៀត។ បើ​សែន​កំពូល​ថា​ម៉េច គឺ​យ៉ាង​ហ្នឹង​ហើយ។ ទោះ​អ្នក​ច្បាប់​ពូកែ​ប៉ុណ្ណា​ក៏​អត់​ទៅ​រួច​ដែរ»។ ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​សម្លឹង​មើល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ថា​អាច​ពិនិត្យ​ករណី​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា បាន​ផង​ដែរ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​សំឡេង​ប្រឆាំង ៕ RFA

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ