ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អគ្គលេខាធិការអង្គការសហប្រជាជាតិរំពឹងថា កម្ពុជានឹងគោរពលក្ខខណ្ឌទាំងឡាយដើម្បីធ្វើអោយការបោះឆ្នោតជាតិនាឆ្នាំ២០១៨ សេរី និងត្រឹមត្រូវ

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ដែលបានជួបជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងជំនួបនៅឯទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន បានបង្ហាញក្ដីរំពឹងទុកថា កម្ពុជានឹងគោរពនៅលក្ខខណ្ឌទាំងឡាយដើម្បីធ្វើអោយការបោះឆ្នោតជាតិនាឆ្នាំ២០១៨ ទទួលបាននូវសេរី និងត្រឹមត្រូវ ។ នៅក្នុងជំនួបរវាង អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្រ្តីកម្ពុជាពួកគេក៏បានថ្លែងអំណរអរគុណដល់កម្ពុជាដែលបានចូលរួមថែរក្សាសន្តិភាពពិភពលោកជាមួយនឹងអង្គការសហប្រជាជាតិ ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័ររបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១៤ វិច្ឆិកា ម្សិលមិញនេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ