ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក ហ៊ុនសែន ចង់ដកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បន្ទាប់ពីឯកអគ្គរដ្ឋទូតរូបនេះហ៊ានរិះគន់រដ្ឋាភិបាលចំៗពេក

រដ្ឋាភិបាលលោក ហ៊ុនសែន​បានធ្វើសេចក្តីថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី៤០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-​ សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែវិច្ឆិកា​​ ឆ្នាំ២០១៣ ដោយលើកឡើងពីឳពុករបស់លោក ដែលបានស្លាប់ទៅហួសដោយមិនបានស្តាប់សម្តីរបស់ប្រធានា ធិបតីសហរដ្ឋអាមេរិកដែលបាននិយាយនៅអង្គការអង្គការសហប្រជាជាតិ APEC ហើយនឹងនៅប្រទេសពីលីពិន។ លោក ហ៊ុនសែន​ ហាក់បីដូចជាចង់ចំអកឡកឡឺយ និងដៀមដាមដល់ប្រធានាធិបតីលោក ដូណាល់ត្រាំ គ្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននិងចង់ឲ្យសហរដ្ឋអាមេរិក គោរពនូវគោលការ៍របស់ខ្លួន ដោយលោក ហ៊ុនសែន បានលើកយកបាក្យសម្តីរបស់ដូណាល់ត្រាំថា ៖ យើងគោរពឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសរបស់អ្នក យើងចង់ឲ្យអ្នកខ្លាំង រីកចម្រើន និងមានឯករាជ្យដោយខ្លួនឯង ចាស់ឬសជ្រៅក្នុងតម្លៃប្រវត្តិសាស្ត្រ របស់អ្នក និងប្រឹងប្រែងដើម្បីអនាគតល្អប្រសើរនៃប្រជាជនរបស់អ្នក។ តែអ្វីដែលគួរឲ្យកត់ចម្លែក ក្នុងកិច្ចប្រជុំអាស៊ាន គឺលោក ហ៊ុនសែន បានលើកពីគុណតម្លៃរបស់ខ្លួកាលពីបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកដែល លោក បានប្រកាសចំនួនពីរដងថាលោក ដូណាល់ត្រាំជាអ្នកឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ។ លោក ហ៊ុនសែន បានលើកឡើងពីគណបក្សប្រឆាំង នៅចំពោះមុខដូណាល់ត្រាំ ដោយយករឿងការរិះគន់របស់បក្សប្រឆាំងចំពោះលទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិកដោយថា ដូណាល់ត្រាំ ផ្តាច់ការការដោយ លុយ រីឯ ហ៊ុនសែន ផ្តាច់ការដោយសារលុយ និងអាវុធ។ លោក ហ៊ុនសែន បានប្រាប់ទៅលោក ដូណាល់ត្រាំថា ស្ថានទូតអាមេរិកប្រចាំកម្ពុជាមិនត្រឹមមិនមានអព្យាក្រឹត្យចំពោះបញ្ហាប្រទេសកម្ពុជាទេ តែមិនមានអព្យាក្រឹត្យទាំងបេក្ខភាពប្រធានាធិបតីខ្លួន​ឯងតែម្តង ដោយលោកបាននិយាយថាខ្លួនជាជនរងគ្រោះម្តងហើយម្តងទៀតក៏ដោយសារតែមន្ត្រីដែលនៅខាងក្រោមឳវាទ រដ្ឋបាលប្រធានាធិបតីដូណាល់ត្រាំំដើរខុសបន្ទាត់នយោបាយរបស់សហរដ្ឋអាមេរិក។ លោក ហ៊ុនសែន ថា៖ នយោបាយរបស់ឯកឧត្តមកំពុងតែធ្វើការកែប្រែ ប៉ុន្តែស្ថានទូតនៅទីក្រុងភ្នំពេញមិនទាន់បានធ្វើការកែប្រែទេ ខ្ញុំត្រូវការធ្វើការកសាងច្បាប់ គេមករារាំងការកសាងច្បាប់ ហើយខ្ញុំត្រូវការអនុវត្តច្បាប់ប្រទេស បែរជាគេមករារាំង។ លោក ហ៊ុនសែន បានស្នើឲ្យលោកប្រធានាធិបតីដូណាល់ត្រាំ ដាស់តឿនដល់មន្ត្រីក្រោមឳវាទទាំងឡាយ កុំឲ្យមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបសកម្ពុជា នេះជាញ្ហាធំបំផុតដែលចាំបាច់ត្រូវតែធ្វើ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ