ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មិនដឹងនិយាយយ៉ាងម៉េច !!! ក្រសួងមហាផ្ទៃបញ្ជាអោយកម្លាំងត្រៀមឯកសណ្ឋាន​ប្រយុទ្ធថ្ងៃសវនាការរំលាយបក្សប្រឆាំង

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបាន​ប្រកាសប្រាប់ទៅដល់កងកម្លាំងគ្រប់ប្រភេទថា អោយបន្ថែមកម្លាំងការពារសន្ដិសុខ និងត្រៀមឯកសណ្ឋាន​សម្រាប់លក្ខណៈប្រយុទ្ធជាមួយនឹងក្រុមដែលចង់ប្រឆាំងនឹងការកាត់ក្ដរបស់តុលាការសាលាកំពូលលើករណីបណ្ដឹងរំលាយគណបក្សសង្រ្គោះជាតិ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលធ្វើឡើងដោយក្រសួងមហាផ្ទៃចេញផ្សាយកាលពីថ្ងៃ ទី៨ វិច្ឆិកា កន្លងទៅថ្មីៗនេះ ។ ក្នុងសេចក្ដីជូនដំណឹងដដែលនេះ ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ បន្ថែមកម្លាំងការពារសន្ដិសុខ និងយាមល្បាត សម្រាប់រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ខែវិច្ឆិកា ។ ការណែនាំរបស់ក្រសួងមហាផ្ទៃទៅកាន់កងកម្លាំងនេះ គឺធ្វើឡើងនៅចំពេលដែលស្ថានការណ៍នយោបាយកំពុងតានតឹង ។ ជាពិសេសគឺចំពេលដែលតុលាការសាលាកំពូលនឹងបើកសវនាការបណ្ដឹងរំលាយគណបក្សសង្រ្គោះជាតិពីក្រសួងមហាផ្ទៃ ។ សេចក្ដីជូនដំណឹងដែលធ្វើឡើងដោយ ក្រសួងមហាផ្ទៃ ក៏បានបញ្ជាឲ្យ កម្លាំងនគរបាលប្រមូលផ្ដុំ ត្រៀមអនុវត្តតាមបទបញ្ជា ក្នុងករណីចាំបាច់ ហើយក្រុមប្រចាំការ ត្រូវតម្រូវឲ្យស្លៀកពាក់ឯកសណ្ឋានត្រៀមប្រយុទ្ធ និងត្រូវធ្វើរបាយការណ៍ស្ដីពីសភាពការណ៍នានា ជូនទៅនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ