ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សម រង្ស៊ី នៅតែអំពាវនាវអោយគណបក្សប្រឆាំងកុំចាញ់បោកការញុះញុងរបស់លោក ហ៊ុន សែន

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅតែបន្តធ្វើការអំពាវនាវទៅកាន់សមាជិករបស់គណបក្សប្រឆាំងថា កុំអោយចាញ់បោកការញុះញុងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយសោះ ។ ការអំពាវនាវរបស់ សម រង្ស៊ី នេះ មិនមែនជារឿងថ្មីឡើយ ខណៈដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កំពុងតែបន្តធ្វើការអូសទាញកម្លាំងរបស់គណបក្សសង្រ្គោះ ជាតិនៅថ្នាក់មូលដ្ឋានអោយចុះចូលជាមួយនឹងខ្លួន ជាការព្រមានថា បើមិនចុះចូលទេនឹងបាត់បង់ តំណែង និងការងារ ក្រោយពេលដែលគណបក្សសង្រ្គោះជាតិនឹងត្រូវបានគេរំលាយក្រោយថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ ដោយតុលាការកំពូល ។ អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី យល់ថា នេះគឺជាល្បិចបំបែកបំបាក់របស់លោក ហ៊ុន សែន ដើម្បីអូសទាញកម្លាំងរបស់គណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនៅឡើយ ហាក់មិនមានជំនឿជឿជាក់នោះទេថា លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកដែលមានសម្លេងភាគច្រើននៅក្នុងសភា អាចរំលាយគណបក្សសង្រ្គោះជាតិបានដូចការអះអាង ដោយសារសំពាធអន្តរជាតិកំពុងគៀបយ៉ាងខ្លាំង ។ លោក សម រង្ស៊ី បានថ្លែងអោយដឹងបែបនេះ ៖« ខ្ញុំបានអំពាវនាវ កុំឲ្យសមាជិកក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ មកពីគណបក្សសង្គ្រោះជាតិ ចាញ់បោកលោកហ៊ុន សែន »។ ការថ្លែងលើកឡើងរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សា កាលពីព្រឹកមិញ ជាមួយតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ជាង ២០ នាក់ ។ ប៉ុន្តែយ៉ាងណា បើយោងតាមលិខិត បញ្ជាក់បានអោយដឹងថា រហូតមកទល់នឹងពេលនេះ មានសមាជិករបស់គណបក្សសង្រ្គោះជាតិប្រ មាណជាជាង៥០រូបហើយ ដែលបានវិចបង្វិចចាកចេញពីគណបក្ស និងបានសម្រេចចិត្តទៅចុះចូល ជាមួយនឹងគណបក្សកាន់អំណាច ។ ថ្លែងលើកឡើង តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីទំព័របណ្ដាញសង្គមហ្វេសប៊ុកដោយផ្ទាល់របស់ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាថ្មីម្ដងទៀតប្រាប់ទៅសមាជិករបស់គណបក្សប្រឆាំងថា គណបក្សសង្រ្គោះជាតិប្រាកដជាអាចនឹងត្រូវបានរំលាយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ អមជាមួយនឹងការថ្លែងប្រាប់ទៅសមាជិកគណបក្សប្រឆាំងយ៉ាងដូច្នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លៀតផ្ដាំទៅសមាជិករបស់គណបក្សប្រឆាំងថា គួរណាមកចុះចូលជាមួយនឹងគណបក្សប្រជាជន ដើម្បីអាចរក្សាតំណែងអោយនៅដដែលជាធម្មតា និងដើម្បីអាចបានបន្តបម្រើប្រជាពលរដ្ឋ របស់ពួកគេជាធម្មតានៅតាមបណ្ដាតំបន់ដែលពួកគេធ្វើការ ។ លោកថ្លែងបែបនេះ ៖ « ប៉ុន្តែបងប្អូនត្រូវយល់ថា ប្រសិនបើ គណបក្សសង្រ្គោះជាតិមិនត្រូវបានរំលាយទេនោះ តើខ្ញុំមានការចាំបាច់អីដើម្បីនឹងទៅយកបងប្អូន ទៅយកមកធ្វើអ្វី? ព្រោះនេះជាកិច្ចការទាក់ទងទៅនឹងអនាគតបងប្អូនក្នុងការបម្រើប្រជាពលរដ្ឋ » ។ លោកនាយករដ្ឋមន្រ្តីក៏សង្ឃឹមទៀតថា តាមរយៈការអំពាវនាវរបស់លោកជាថ្មីម្ដងនេះ អ្នកគាំទ្រ និង សមាជិករបស់គណបក្សប្រឆាំងនឹងចុះចូលជាមួយគណបក្សប្រជាជន ដើម្បីបម្រើប្រជាពលរដ្ឋបន្ត បើពុំដូច្នោះទេ ពួកគេនឹងបាត់បង់ការងារនិងមុខតំណែងជាក់ជាមិនខានឡើយ នៅពេលនណាដែល គណបក្សសង្រ្គោះជាតិត្រូវបានគេរំលាយមែន ។ យ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិជាច្រើននៅជុំវិញកម្ពុជា ជាពិសេសអ្នកពាក់ព័ន្ធនឹងកម្ពុជាមានប្រទេសនៅលោកខាងលិចនោះ បានរិះគន់ចំពោះចំណាត់ការបែបនេះ ។ ពួកគេខ្លះបានព្រមានដកទូត អ្នកខ្លះព្រមានដាក់មន្រ្តីរដ្ឋាភិបាលក្នុងបញ្ជីខ្មៅ និងប្រទេសខ្លះទៀតព្រមានបិទការលើ កលែងពន្ធចំពោះការនាំចូលជាដើម ។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា លោកមិនខ្វល់នោះទេជាមួយនឹងការព្រមានទាំង អស់នេះ ។ លោកបញ្ជាក់ថា លោកនឹងធ្វើអោយបានចំពោះការចាត់ការទៅលើគណបក្សសង្រ្គោះ ជាតិ និងមេដឹកនាំនៃគណបក្សមួយនេះ ។ លើសពីនេះទៀត លោកថែមទាំងភ្នាល់ដាក់ជីវិតរបស់ លោកថែមទៀតផង ប្រសិនណាបើចាត់ការគណបក្សនេះមិនបាន។ ទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសក្ដែងៗ ម្ដងជាពីរដងបែបនេះក៏ពិតមែន ប៉ុន្តែ លោក សម រង្ស៊ី នៅតែអះអាងថា មិនអាចទៅរួចជាដាច់ខាត ។ លោក សម រង្ស៊ី យល់ថា ស្ថានការ ណ៍នេះ គ្រាន់តែជាការគម្រាមកំហែងអោយសមាជិកគណបក្សប្រឆាំងបាត់បង់ទំនុកចិត្ត និងថា នេះ គ្រាន់តែជាការបំបែកបាក់ប៉ុណ្ណោះ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤