ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សំណើចប្រចាំសប្ដាហ៍ !!!! រដ្ឋាភិបាលស ថា ការកាត់ជំនួយចេញពីកម្ពុជា ដោយសារពលរដ្ឋខ្មែរមានចំណូលខ្ពស់

ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​នៅ​កម្ពុជា (GDP per capita) មាន​ចំនួន​លើស​ពី ១០០០​ដុល្លារ ដូច្នេះ​អង្គការ និង​ម្ចាស់​ជំនួយ​ភាគច្រើន បាន​បញ្ឈប់​ការ​ផ្ដល់​ជំនួយ និង​មួយ​ចំនួន​បាន​កាត់​បន្ថយ​ជំនួយ ដោយ​សារកម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ការ​លើក​ឡើង​របស់​លោក​ប្រមុខ​មហាផ្ទៃ​ខាងលើ​នេះ​ដែរ​មាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​យប់​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ស្ថានទូត​អា​មេ​រិ​កបាន​សម្រេច​កាត់​ផ្តាច់ជំនួយ​មនុស្សធម៌​របស់​ខ្លួន​មក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់ CMAC)​ចាប់ពី​ដើម ខែមករា ឆ្នាំ​២០១៨​ខាង​មុខ​តទៅ ដោយ​គ្មាន​ការ​បញ្ជាក់​ហេតុផល​អ្វី​ច្បាស់លាស់​ឡើយ ខណៈ​ថវិកា​ជំនួយ​សម្រាប់​បោសសំអាត​គ្រាប់បែក​របស់​អា​មេ​រិ​ក​ដែល​ទំលាក់​លើ​ទឹកដី​ខ្មែរ ដែល​មាន​ទឹកប្រាក់​ប្រមាណ ២.៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ ។ នេះ​បើ​យោង​តាម​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា ដែល​ស្រង់​សម្តី​មន្ត្រី​អង្គការ NPA ដែល​ជា​អង្គការ​ដៃគូ​ជាមួយ​ស៊ី​ម៉ាក់ ប្រាប់ Fresh News នៅ​យប់​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។ យោង​តាម​ស្ថិតិ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) និង​ធនាគារពិភពលោក​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៦ GDP per capital របស់​កម្ពុជា គឺ​មាន​ជាង ១២២៨​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៨៣​ដុល្លារ​បើ​ធៀប​ឆ្នាំ​២០១៥ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ប្រាក់​ចំណូល​ខាងលើ​នេះ​ខ្មែរ​នៅ​ទាប​ជាងគេ​ទាំងអស់ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ