ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោកស្រី មួរ សុខហួរ បង្ហោះរូបភាពលោក ហ៊ុន សែន អង្គុយក្បែមេដឹកនាំពិភពលោកតែគ្មានអ្នកនិយាយរក រួចសរសេរសារថា ពលរដ្ឋខ្មែរត្រូវការនាយករដ្ឋមន្រ្តីដែលទទួលស្គាល់ពីអន្តរជាតិ

អនុប្រធានគណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានបង្ហោះរូបភាពចំនួនពីរសន្លឹកដែលអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងចាប់អារម្មណ៍ខ្លាំងនាចុងសប្ដាហ៍នេះ គឺរូបភាពរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន អង្គុយក្បេមេដឹកនាំមកពីបណ្ដាប្រទេសដទៃ ។ តាមរយៈរូបភាពទាំងនេះគឺបានបង្ហាញថា ពីកាយវិការរបស់មេដឹកនាំមួយចំនួន នៅក្នុងកិច្ចប្រជុំចូលរួម ប្រជុំក្នុងពិធីបើកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន – APEC ឆ្នាំ២០១៧ ដែលប្រព្រឹត្តធ្វើឡើងនៅឯប្រទេសវៀតណាម ក្នុងពេលដែលពិសារអាហារសម្រន់ និយាយឆ្លងឆ្លើយ និងសាកសួរសំណេះសំណាលគ្នា ប៉ុន្តែបែជាមេដឹកនាំទាំងនោះមិននិយាយរក និងថែមទាំងបែខ្នងដាក់លោកនាយករដ្ឋមន្រ្តីទៀតផង ។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ រហូតមកទល់នឹងថ្ងៃនេះ ក្រុមអ្នកលេងហ្វេសប៊ុកជាច្រើនដែលមាននិន្នាការប្រឆាំង និងជាអ្នកដែលសកម្មទៅនឹងការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាសើចចំអកដាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងខ្លាំងចំពោះរូបភាព និងវិដេអូដែលត្រូវបានគេ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះ នេះមិនមែនជាវីដេអូទាំងស្រុងនោះឡើយ ដោយគ្រាន់តែជាវីដេអូដែល ត្រូវបានក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុកនាំគ្នាយកមកបង្ហោះតែបន្តិចបន្តួច នៅត្រង់ចំណុចដែលមេដឹក នាំនៅក្នុងអង្គប្រជុំបែខ្នងចេញប៉ុណ្ណោះ ។ តាមរយៈវីដេអូនេះ យើងក៏៏មិនអាចវាយតម្លៃ និងប៉ាន់ស្មាន ពីលទ្ធផលពិតប្រាកដយ៉ាងណានោះដែរ ។ អនុប្រធានគណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ ដែលកំពុងតែស្នាក់នៅឯក្រៅប្រទេសនៅ ឡើយនោះ ក៏បានយករូបភាពទាំងនេះមកបង្ហោះដែរ និងបានបង្ហើបសំណេរជាច្រើនបន្ទាត់ថា ៖ « លោកមានប្រសាសន៍ថា លោកមិនខ្វល់ពីការទទួលស្គាល់ពីអន្តរជាតិទេ តែពលរដ្ឋខ្មែរចង់បាននាយករដ្ឋមន្រ្តីដែលមេដឹកនាំអន្តរជាតិគេទទួលស្គាល់ ហើយជាមេដឹកនាំដែលនិយាយភាសាប្រជាធិបតេយ្យនៅលើឆាកអន្តរជាតិ » ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ