ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

កូនប្រុសលោក អេង​ ឆៃអ៊ាង ៖ កឹម សុខា បោកទាំង សម រង្ស៊ី ហើយថែមទាំងហ៊ានបោកដល់ ហ៊ុន សែន ទៀត កឹម សុខា នឹងដឹកនាំប្រទេស ទៅរកសភាពធ្ងន់ធ្ងរជាង ហ៊ុន សែន ទៀតផង

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ធ្វើការសុំទោសប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ជំនួសអោយកូនប្រុសបង្កើតរបស់លោក ។ ការសុំទោសជំនួសពីលោក អេង ឆៃអ៊ាង ទៅលើអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនេះ ធ្វើឡើងបន្ទាប់ពីលោក អេង រតនៈ ដែលជាកូនប្រុសរបស់លោក បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គមហ្វេ សប៊ុករបស់គេ រិះគន់ និងវាយប្រហារលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំយ៉ាងចាស់ដៃ ជាហេតុធ្វើអោយមានការខឹងសម្បារពីអ្នកគាំទ្រគណបក្សសង្រ្គោះជាតិមួយចំនួ នផងដែរ ។ លោក អេង ឆៃអ៊ាងអោយដឹងបែបនេះ ៖ « ខ្ញុំ អេង ឆៃអ៊ាង ជាឪពុកលោក អេង រតនៈ សូមអភ័យទោសចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេស ជំនួសកូនប្រុសរបស់ខ្ញុំ ដែលបានសរសេរ និងឆ្លើយឆ្លង ដោយចោទប្រកាន់មិនត្រឹមត្រូវ លើលោកប្រធាន កឹម សុខា នៅក្នុងគណនីហ៊្វេសប៊ុករបស់គាត់ » ។ សារចេញមុខរបស់លោក អេង ឆៃអ៊ាង ជាសាធារណៈបែបនេះ ធ្វើឡើងនៅលើគណនីហ្វេសប៊ុករបស់លោកដោយផ្ទាល់ កាលពីថ្ងៃទី២ វិច្ឆិកា កន្លងទៅថ្មីៗនេះ ខណៈដែលរូបលោកកំពុងមានវត្តមាននៅក្រៅប្រទេសនៅឡើយ ។ កាលពីប៉ុន្មានថ្ងៃមុននេះ យុវជន អេង រតនៈ បានសរសេរលើកឡើងថា លោក កឹម សុខា កុហកទី១ ពេលបង្កើតបក្ស ទី២ ពេលធ្វើប្រធានមតិភាគតិច ទី៣ ឃាត់នៅព្រលានយន្តហោះ បង្ហោះថា បានជួបអង្គទូតច្រើនសិប នៅថៃ ។ នៅមានពាក្យពេជន៍រាប់សិបទៀត ដែលយុវជន រតនៈ និយាយចេញខ្លាំងៗ ដូចជា «កឹម សុខា បោកទាំង សម រង្ស៊ី ហើយថែមទាំងហ៊ានបោកដល់ ហ៊ុន សែន ទៀត!» ឬឃ្លាដូច្នេះ «កឹម សុខា ជាមនុស្សគ្មានគុណធម៌ កលល្បិច ពិសពុល និងអមនុស្សធម៌សម្រាប់នរណា ដែលមិនបម្រើផលប្រយោជន៍គាត់ »។ លើសពីនេះទៀត លោក អេង រតនៈ ថែមទាំងលើកឡើងថា លោក កឹម សុខា នឹងដឹកនាំប្រទេស ទៅរកសភាពធ្ងន់ធ្ងរជាង ហ៊ុន សែន ទៀតផង ព្រោះ កឹម សុខា មិនមែនធ្វើ ដើម្បីជាតិពិតប្រាកដឡើយ កឹម សុខា ធ្វើដើម្បីខ្លួនឯងច្រើនជាង ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ