ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ខ្ទិចខ្ទីរអស់ហើយខ្មែរអើយ !!! រថយន្ត​យីឌុប​ដឹក​ឈើ៦​គ្រឿង​ត្រូវ​បាន​ប្រទះ​ឃើញ​​លើ​ខ្នង​ទំនប់​វារីអគ្គិសនី​សេសាន

Source from RFA Khmer . កម្មករ​ធ្វើការ​នៅ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ស្រុក​សេសាន​ខែត្រ​ស្ទឹងត្រែង​ប្រទះឃើញ​រថយន្ត​យីឌុប ៦​គ្រឿង បាន​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ជា​ថ្មី​ទៀត កាលពី​យប់​ថ្ងៃ​ទី៥ វិច្ឆិកា។ ពួកគាត់​អះអាង​ថា ឈើ​ដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​នោះ ជា​ឈើ​ដែល​គេ​ដឹក ពី​តំបន់​ឆ្ងាយ​តាម​រថយន្ត​ប៉ាកុង និង​សា​ឡង់​តាម​ផ្លូវទឹក ពី​តំបន់​ភ្នំ​ក្រឡាពស់ និង​តំបន់​ព្រៃ នៅ​ស្រុក​សៀមប៉ាង។ ពួកគាត់​ស្ដីបន្ទោស​រដ្ឋាភិបាល​ថា គ្មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ បាន​ត្រឹមតែ​បង្ហើរ​សំឡេង​តាម​ខ្យល់ កុហក​ពលរដ្ឋ​តែប៉ុណ្ណោះ​ក្នុង​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ កម្មករ​ដែល​ធ្វើការ​បាត​អាង ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោមពីរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ សម្ដែង​ការ​សោកស្តាយ​ពី​វិនាសកម្ម​ព្រៃឈើ​ធំ​សម្បើម​នេះ ដែល​ពួកគាត់​ចាត់ទុកថា ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា។ លោក​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​ការទទួលខុសត្រូវ​ចំពោះ​ការសន្យា​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ គឺ​នៅតែ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ កើត​មាន​ឡើង​ពេញ​បន្ទុក រីឯ​មន្ត្រី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​នៅតែ​ទទួល​ប្រយោជន៍​ពី​បទ​ល្មើស​ព្រៃឈើ​ដដែលៗ៖ «បញ្ហា​ឧក្រិដ្ឋកម្ម​ព្រៃឈើ បើ​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ទប់ស្កាត់​ទេ ឈើ​នឹង​ហិនហោច ជាពិសេស​ក្រោម​ទំនប់​ឥឡូវ​អារ​ច្រៀក​ទាំង​យប់​ថ្ងៃ។ ខ្ញុំ​សំណូមពរ​សម្ដេច​នាយក​ផង លោក​កុំ​បណ្ដែតបណ្ដោយ​ពេក»។ ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associates Lawyer Co., Ltd) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាតអាង​តាំងពី​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​ដឹក​ឈើ​ពី​ខាងក្រៅ ចូល​ផ្ទៃ​អាង ជា​លេស​ថា សំអាត​បាត​អាង និង​ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ កើតមាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដោយមាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល។ មន្ត្រី​សង្គម​ស៊ីវិល កត់​សម្គាល់​ថា កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ ២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​សម្ពោធ​បិទទ្វារ​ទឹកជា​ស្ថាពរ នៅ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​រួចហើយ ក៏​ប៉ុន្តែ​ការ​ចរាចរ​ឈើ​លើ​ខ្នង​ទំនប់ ដោយ​យក​លេស​ថា សំអាត​បាត​អាង​លែង​មាន​ន័យ​ហើយ ព្រោះ​ផ្ទៃ​អាង​បច្ចុប្បន្ន​ក្រុមហ៊ុន​សំអាត​អស់ហើយ ដើម្បី​ផ្ទុក​ទឹក​បំពេញ​តួប៊ីន រហូតដល់​លិចលង់​ភូមិឋាន​របស់​អ្នកភូមិ​អស់​ជាច្រើន​ទៀត​ផង។ កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​សន្យា​ថា សុខចិត្ត​សម្លាប់​ខ្លួន បើ​លោក​ការពារ​ព្រៃឈើ​មិនបាន៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ