ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អាជ្ញាធររាជធានីភ្នំពេញប្រកាសព្រមានអ្នកទទួលផ្ញើម៉ូតូយកថ្លៃហួសហេតុ ខណៈកន្លែងផ្ញើខ្លះឡើងដល់៨ពានរៀលម្ដង

រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីអំពាវនាវមួយដល់ប្រជាពលរដ្ឋ ជាពិសេសគឺសម្ដៅដល់អ្នកដែលទទួលផ្ញើម៉ូតូ ។ តាមសេចក្ដីប្រកាសព័ត៌មានដែលធ្វើឡើងដោយរដ្ឋបាលរាជធានីភ្នំពេញតាមរយៈហ្វេសប៊ុកនៅរសៀ លថ្ងៃទី៣ ខែវិច្ឆិកា នេះ បានអំពាវនាវដល់អ្នកទទួលផ្ញើម៉ូតូទាំងនោះ កុំយកថ្លៃពីអ្នកផ្ញើហួសហេតុពេ កដែលធ្វើអោយមានការលំបាកដល់ប្រជាពលរដ្ឋអ្នកផ្ញើ និងធ្វើអោយពួកគាត់មានការថ្នាំងថ្នាក់ចិត្ត។ នេះជាសេចក្ដីអំពាវនាវទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបអាជីវកម្មផ្ញើរកង់ម៉ូតូទាំងអស់នៅបរិវេណជុំវិញទីតាំងប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មេត្តាជ្រាបថា ក្នុងអំឡុងពេលថ្ងៃទី១ នៃព្រះរាជពិធីបុណ្យឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា មានករណីជនមួយចំនួនបានធ្វើអាជីវកម្មទទួលផ្ញើរកង់ម៉ូតូ ដោយឆ្លៀតឱកាសយកតំលៃឈ្នួលផ្ញើរថ្លៃហួសហេតុ នាំឱ្យមានការថ្នាំងថ្នាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមកំសាន្តក្នុងព្រះរាជពិធី។ ដើម្បីសម្រួលដល់ការចំណាយលើសេវ៉ាផ្ញើរកង់ម៉ូតូ ពិសេសចូលរួមបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការអំពាវនាវដល់អ្នកប្រកបអាជីវកម្មទទួលផ្ញើរកង់ម៉ូតូទាំងអស់ បញ្ឈប់ជាបន្ទាន់ការយកថ្លៃឈ្នួលផ្ញើរថ្លៃហួសហេតុ នាំឱ្យប៉ះពាល់ជីវភាព និងសតិអារម្មណ៍សាធារណជន។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ពិសេសខណ្ឌដូនពេញ ចំការមន ឫស្សីកែវ និងខណ្ឌជ្រោយចង្វារ ត្រូវចាត់មន្ត្រីចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងទទួលផ្ញើរកង់ម៉ូតូទាំងអស់ឱ្យអនុវត្តតាមការអំពាវនេះដោយឈរលើស្មារតីយោគយល់ និងសហការល្អ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបអាជីវកម្មផ្ញើរកង់ម៉ូតូទាំងអស់មេត្តាជ្រាប និងចូលរួមសហការអនុវត្ត។

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤