ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ថោកទាបមែន !!! មានជនខិលខូចសរសេរលិខិតក្លែងក្លាយបន្លំធ្វើជាតំណាងរាស្រ្តបក្សសង្រ្គោះជាតិសុំចុះចូលបក្សប្រជាជន

លិខិតក្លែងក្លាយមួយបន្លំធ្វើជាអ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានអំពាវនាវដល់សមត្ថកិច្ច ចាត់ការលើជនបោកប្រាស់ និងជនបន្លំឈ្មោះនេះ ។ លិខិតដែលតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានអះអាងថា ជាលិខិតក្លែងក្លាយនោះ គឺបាននិយាយពីឈ្មោះរបស់លោក ងឹម ញ៉េង តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ហើយប្រកាស ធ្វើជាសុំចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជា ។ លិខិតដដែលនេះបានបន្តធ្វើការលើកឡើង ដោយចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិថា បានប្រព្រឹត្តអំពើក្បត់ជាតិ ទើបសម្រេចចិត្តចុះចូលនឹងគណបក្សប្រជាជន ។ លិខិតនេះសរសេរបែបនេះ ៖ « ៖ ខ្ញុំបានសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា នៅពេលដែលរូបលោកបានដឹងថាលោក កឹម សុខា ជាជនក្បត់ជាតិនិងមានបញ្ហាផ្ទៃក្នុងជាច្រើនក្នុងបក្ស ខ្ញុំបាទសម្រេចចិត្តថា បោះបង់ជីវភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ហើយសូម សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន អនុញ្ញាតឲ្យរូបខ្ញុំបានចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយសេចក្តីអនុគ្រោះបំផុត » ។ ក្រោយបានឃើញលិខិតនេះ បង្ហោះ និងធ្វើការចែករំលែកព្រោងព្រាតនោះ លោក ងឹម ញ៉េង អ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ និងជាសាម៉ីខ្លួនដែលត្រូវបានគេចោទប្រកាន់ផងនោះ បានចេញមុខមកប្រតិកម្ម និងឆ្លើយតបជាមួយនឹងលិខិតនេះ ។ លោកលើកឡើងថា នេះគឺមិនមែន ជាលិខិតពិតប្រាកដនោះឡើយ ។ លោក ងឹម ញ៉េង បានចាត់ទុកលិខិតក្លែងក្លាយ ដែលធ្វើឡើងដោយជនអនាមឹកមួយសន្លឹកនេះថា ជា ជាទង្វើ ទុច្ចរិតលាបពណ៌ពីសំណាក់ក្រុមអ្នកមានអំណាចដែលចូលចិត្តប្រព្រឹត្តទង្វើដ៏ឆ្កួតលីលាបែបនេះ។ ៖ « ខ្ញុំ ងឹម ញេង ជាអ្នកតំណាងរាស្ត្រ សូមប្រកាសបដិសេធចំពោះលិខិតក្លែងក្លាយខាងក្រោមនេះ។នេះគឺជាអំពើទុច្ចរិតលាបពណ៌របស់ក្រុមមនុស្សល្មោភអំណាច » ។ ជាមួយនឹងការច្រានចោលលិខិតក្លែងក្លាយ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះ បានអំពាវនាវ ទៅដល់អាជ្ញាធរ មានសមត្ថកិច្ច ចាប់ខ្លួនជនខិលខូចមកផ្ដន្ទាទោសតាមច្បាប់ ។ លោកបានបន្ថែមអះអាងថា ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏លោកមិនក្បត់ឆន្ទៈរាស្រ្តឡើយ ៕ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ