ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោកស្រី មួរ សុខហួរ ចាត់ទុកថា ការរំលាយបក្សសង្រ្គោះជាតិដើម្បីរក្សាអំណាចលោក ហ៊ុន សែន

អនុប្រធានគណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានចាត់ទុកការរំលាយគណបក្សង្រ្គោះជាតិថា ដើម្បីជាការអាចរក្សាតំណែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរក្សាអំណាចនៃបក្ស ពួកបក្សកាន់អំណាចមួយនេះ ។ តុលាការកំពូលកាលពីល្ងាចថ្ងៃទី១៦ វិច្ឆិកា នេះ បានសម្រេចប្រកាសសាលដីកាឱ្យរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ និងហាមសមាជិកជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ។ ការសម្រេចនេះ ធ្វើឡើងទៅតាមបណ្ដឹងដែលប្ដឹងដោយមេធាវីមកពីក្រសួងម ហាផ្ទៃចំនួន៥រូប និងអះអាងថា ក្រសួងមហាផ្ទៃមានភស្តុតាងគ្រប់គ្រាន់ ក្នុងការដាក់បន្ទុកទៅលើការ រំលាយគណបក្សសង្រ្គោះជាតិ ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុបារាំងដែលប្រព្រឹត្តធ្វើឡើងនាយប់ថ្ងៃទី១៦ វិច្ឆិកា នេះ ក្រោយ ការរំលាយគណបក្សនោះ លោកស្រី មួរ សុខហួរ ចាត់ទុកថា នេះគឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតប្រាកដ ។ លើសពីនេះទៀតលោកស្រីបានអះអាងថា ទង្វើទាំងនេះ គឺគ្រាន់ តែធ្វើក្នុងបំណងដើម្បីអោយលោក ហ៊ុន សែន បានបន្តកាន់កាប់អំណាចបន្តទៀតប៉ុណ្ណោះ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤