ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

Willliam Guang ៖ យួនវាមិនខ្លាំងទេ ណាស់តែខ្មែរមួយក្ដាប់តូចវាការពារយួន

លោក William Guang នឹងទំលាយឯកសារសំងាត់ទាក់ទិននិងកម្ពុជាក្រោម ៨ ច្បាប់ទៀតក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលោកបានទំលាយឯកសារទាក់ទិននឹង កោះត្រល់ចំនួន១០ច្បាប់កាលពីប៉ុន្មានសប្តាហ៍មុននេះ។ William Guang ៖ លោកថា ៖ ខ្ញុំនឹងទំលាយឯកសាសំងាត់ទាក់ទិនកម្ពុជាក្រោម ៨ច្បាប់ទៀតក្នុងពេលឆាប់ៗនេះ ៣ ច្បាប់ គឺឯកសាសំងាត់របស់ក្រុមចារកិច្ច KGB រុស្សី មាន ៣ ទំព័រ ដែលលោកហ៊ូជីមិញ សរសេរជាសំងាត់សុំអោយលោក ប្រេវីយេ ជួយកាត់ទឹកដីកម្ពុជាក្រោមអោយទៅយួន ៤ ច្បាប់គឺ ឯកសារបស់ CIA ដែល ហ៊ូជីមិញ រៀបចំគម្រោងការបង្គាប់អោយក្រុមចារបុរសដឺបេយួន បង្កប់ខ្លួននៅព្រៃនគរចេញសកម្មភាពបន្សាបពុទ្ធសាសនារបស់ខ្មែរមុនលេបទឹកដីកម្ពុជាក្រោម ១ ច្បាប់គឺឯកសាការទទួលស្គាល់ថាទឹកដីកម្ពុជាក្រោមជារបស់ខ្មែរ ជាឯកសាដែលសម្ដេចសីហនុក៏ធ្លាប់បានឃេីញនឹងយល់ព្រម«លោកបងយួនសេវរូបវិល្លាមទុកមេីលចុះ វិល្លាម មិនមែនអ្នកស្រែកនយោបាយអស់នោះទេណា មេីលមុខអោយច្បាស់» ។ លោក បន្ថែមថា៖ មុនខ្ញុំសម្រេចចិត្តថា បង្ហាញឯកសាកោះត្រល់ ខ្ញុំបានដឹងរួចទៅហើយថាខ្ញុំអាចមានបញ្ហា ឬមានគ្រោះថ្នាក់ដល់អាយុជីវិត តែខ្ញុំនៅតែធ្វើវាបាន ព្រោះខ្ញុំគិតថាអនាគតនឹងអាយុរបស់ជាតិ វាថ្លៃជាងអាយុជីវិតរបស់ខ្ញុំ តែបើខ្ញុំអ្នកនិយាយខ្ញុំមិនខ្លាចផង ចុះអ្នកស្ដាប់នឹងអ្នកមើលហេតុអ្វីត្រូវខ្លាច សូមចូលរួមក្នុងការទាមទាអ្វីដែលយើងបាត់បង់ត្រលប់មកវិញជាពិសេសកោះត្រល់នឹងទឹកដីកម្ពុជាក្រោមតែមុននឹងទាមទាយកមកបានលុះត្រា រៀនក្លាហានជាមុនសិន រៀនធ្វើជាពលរដ្ឋគំរូជាមុនសិន រៀនរស់ដោយមានវិន័យជាមុនសិន បើអង្កុយតែឈ្លោះគ្នាដូចសព្វថ្ងៃដដែល ហើយរវល់ចោលសម្រាមពាសវាលពាសកាលដដែល មិនបាច់ទាមទាកោះត្រល់ស្អីនោះទេព្រោះនាំតែមានឱកាសចោលសម្រាមពេញកោះត្រល់បន្ថែមទៀត ហេងស៊យឈ្លោះគ្នាលួចប្លន់ដណ្ដើមដីធ្លីលេីកោះត្រល់ហេីយកាប់សម្លាប់គ្នាងាប់ទទេរទៀត ។ រឿងទាកោះត្រល់ ទាកម្ពុជាក្រោមអី វាមិនលំបាកទេ តែវាពិបាករឿងបង្រួបបង្រួមអោយខ្មែរចេះសហកាគ្នាទៅទាមទារ។ លោកបន្ថែមប្រាប់ថា យួនវាមិនខ្លាំងស្អីទេ ណាស់តែខ្មែរមួយចំនួនចេះតែការពារយួនពេក៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤