ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ថៃ​នឹង​លែង​ឲ្យ​កម្ពុជា​ដឹក​ទំនិញ​ឆ្លង​កាត់​ទៅ​កាន់​ប្រទេស​ទី​បី​នៅ​ចុង​ខែ​នេះ

ប្រទេស​ថៃ នឹង​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ប្រទេស​ខ្លួន​ទៀត​ឡើយ​ចាប់​ពី​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា។​ ការ​ដឹក​ជញ្ជូន​ឡើង​វិញ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ថៃ​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ថ្មី​ជាមួយ​កម្ពុជា។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ទី​៣១​ខែ​តុលា​ម្សិល​មិញ។ ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា បាន​ហាម​ឃាត់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ប្រទេស​ខ្លួន​តាម​ផ្លូវ​គោក។ ក្នុង​ន័យ​នេះ អាជ្ញាធរ​ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ទី​បី​ឆ្លង​កាត់​ប្រទេស​ថៃ​ដើម្បី​នាំ​ចូល​មក​កម្ពុជា ឬ​ក៏​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា​ឆ្លង​កាត់​ប្រទេស​ថៃ​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ទី​បី​ឡើយ ដរាប​ណា​ពុំ​ទាន់​មាន​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។ បើ​តាម​អគ្គនាយក​ដ្ឋាន​និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច ស្ថាប័ន​ខ្លួន​កំពុង​ខិត​ខំ​ជំរុញ​អស់​ពី​លទ្ធភាព ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ថៃ​ដើម្បី​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ថ្មី​ ដែល​គ្រោង​ចុះ​ហត្ថ​លេខា​​ឲ្យ​បាន​មុន​កាល​បរិច្ឆេទ​ចូល​ជា​ធរមាន​នៃ​ច្បាប់​គយ​ថ្មី​របស់​ថៃ។ កន្លង​មក កិច្ច​ព្រម​ព្រៀង​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ខ្លឹមសារ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា តែ​កំពុង​រង​ចាំ​សេចក្ដី​សម្រេច​ពី​ភាគី​ថៃ។ ដោយ​សារ​តែ​ពេល​វេលា​ហាម​ឃាត់​ការ​ដឹក​ទំនិញ​ឆ្លង​កាត់​តែ​គៀក​ហើយ នៅ​តែ​មិន​ទាន់​បាន​ឆ្លើយ​តប​ពី​ថៃ​វិញ​នោះ ទើប​អគ្គនាយកដ្ឋាន​និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​សម្រេច​ជូន​ដំណឹង​ទៅ​ដល់​ធុរជន​ពាក់​ព័ន្ធ​ឲ្យ​មាន​ការ​ត្រៀម​ទុក​ជា​មុន​ក្នុង​ការ​កែ​ប្រែ​តម្រាយ​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​របស់​ខ្លួន ឲ្យ​បាន​សម​ស្រម​និង​ទាន់​ពេល​វេលា ជៀស​វាង​រង​នូវ​ការ​ហាម​ឃាត់ និង​រឹត​បណ្តឹង​ពី​ថៃ៕ From RFI

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ