ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ សេចក្ដីថ្លែងការណ៍របស់បក្សប្រឆាំងទាមទារអោយដោះលែងលោក កឹម សុខា ដែលមានឈ្មោះ សម រង្ស៊ី នឹងកាន់តែធ្វើអោយបក្សនេះប្រឈមនឹងការរំលាយ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងអោយដឹងថា សេចក្ដីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិដែលទាមទារអោយដោះលែងលោក កឹម សុខា ប្រធានគណក្សសង្រ្គោះជាតិ ហើយមានឈ្មោះរបស់លោក សម រង្ស៊ី នៅទីនោះ គឺនឹងកាន់តែធ្វើអោយគណបក្សនេះប្រឈមមុខ កាន់តែខ្លាំងនឹងការរំលាយ ។ ការសំអាងនេះ ដោយយោងទៅលើហេតុផលរបស់លោកថា លោក សម រង្ស៊ី គឺបានប្រកាសលាលែងចេញពីគណបក្សនេះ ហើយក៏លែងមានឈ្មោះជាប់ពាក់ព័ន្ធនឹងគណបក្សសង្រ្គោះជាតិហើយ ដែរ ។ ដូច្នេះលោកថា លោក សម រង្ស៊ី គ្មានសិទ្ធិដែលត្រូវយកឈ្មោះទៅដាក់នៅក្នុងសេចក្ដីថ្លែងការ ណ៍រួមរបស់គណបក្សសង្រ្គោះជាតិនោះដែរ ។ លើសពីនេះទៀត លោក គឹម សន្តិភាព បានអះអាងនៅថ្ងៃ៩ វិច្ឆិកា នេះថា យោងតាមច្បាប់គណបក្សនយោបាយដែលបានដាក់អោយប្រើប្រាស់នោះ លោក សម រង្ស៊ី គឺកាន់តែមិនអាចមានឈ្មោះនៅក្នុងសេចក្ដីថ្លែងការ ណ៍នេះថែមទៀត ។ លោកចាត់ទុកថា នេះគឺជាការផ្សំគំនិតគ្នារវាងលោក សម រង្ស៊ី និងគណបក្ស សង្រ្គោះជាតិដែលប្រឈមកាន់តែខ្លាំងជាមួយនឹងការរំលាយគណបក្សមួយនេះ ៖ « អំពើនេះ នាំអោយគណបក្សសង្គ្រោះជាតិប្រឈមមុខនឹងច្បាប់ស្តីពីណបក្សនយោបាយថែមទៀត ព្រោះបានបង្ហាញពីទំនាក់ទំនងរវាងគណបក្សនយោបាយ ជាមួយទណ្ឌិតរូបនេះ »។ កាលពីម្សិលមិញនេះ តំណាងរាស្ត្របក្សប្រឆាំងចំនួន៤៣រូប បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃពុធនេះ ប្ដេជ្ញារក្សានិងការពាររចនាសម្ព័ន្ធបក្ស បើទោះបីជាសព្វថ្ងៃនេះ គណបក្សសង្គ្រោះជាតិត្រូវរងការ គម្រាមជារៀងរាល់ថ្ងៃ ថានឹងត្រូវរំលាយចោលក៏ដោយ។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ តំណាងរាស្ត្របក្សប្រឆាំង បានទាមទារឲ្យដោះលែងលោក កឹម សុខា ព្រមទាំងអ្នកនយោបាយដទៃទៀតផងដែរ។ តំណាងរាស្ត្របក្សប្រឆាំង ប្ដេជ្ញារក្សានិងការពាររចនាសម្ព័ន្ធបក្ស សេចក្ដីថ្លែងការណ៍កម្រាស់៤ទំព័ររបស់អ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិ ចាប់ផ្ដើមដោយការប្ដេជ្ញាចិត្តរក្សាខ្ជាប់នូវឧត្តមគតិគណបក្សសង្គ្រោះជាតិ មិនក្បត់ឆន្ទៈរាស្ត្រ។ ប្ដេជ្ញារក្សាការពាររចនាសម្ព័ន្ធថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា ជាប្រធានបក្ស អមដោយអនុប្រធាន៣រូប គឺលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង ខណៈលោក សុន ឆ័យ នៅតែរក្សាតំណែងជាប្រធានក្រុមតំណាងរាស្ត្របក្ស។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ គេបានសង្កេតឃើញថា មានឈ្មោះរបស់ និងហត្ថលេខារបស់លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ