ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

បក្ស​ប្រឆាំង​នៅ​ខេត្ត​ប៉ៃលិន​ប្ដេជ្ញា​មិន​ចុះចូល​កាន់អំណាច​ ប៉ុន្តែលោក ហ៊ុន សែន ថា ៖ មិនម៉ោទេ មុខដូចម៉ែអញ

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន ប្រកាន់​ជំហរ​ជាថ្មី​ថា ពួកគាត់​មិន​ចុះចូល​ធ្វើជា​សមាជិក​គណបក្ស​កាន់អំណាច​ជា​ដាច់ខាត បើ​ទោះ​បី​ជា គណបក្ស​របស់​ខ្លួន​ត្រូវ​គេ​រំលាយ​ចោល​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ខាងមុខ​ក្ដី។ ពួកគាត់​អះអាង​ថា មូលហេតុ​ដែល​មិន​ទៅ​ជ្រក​ក្រោម​ទង់​ទេវតា ដោយសារ​ពួកគេ​មើល​ថា មានតែ​គណបក្សប្រឆាំង​ទេ ដែល​អាច​ស្រោចស្រង់​នាវា​កម្ពុជា​ឆ្ពោះ​រក​ប្រជាធិបតេយ្យ​បាន។ មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន អះអាង​ថា ពួកគាត់​បាន​សម្រេច​ចិត្ត​រួច​ជា​ស្រេច​ហើយ គឺ​នៅតែ​សកម្ម​ការងារ​របស់​គណបក្ស​ខ្លួន​ទៅ​មុខ​ទៀត ដោយ​មិន​ក្បត់​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ឡើយ។ ប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន អ្នកស្រី វ៉ែន ដារា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ថា ថ្វីបើ​មួយ​រយៈ​ចុងក្រោយ​នេះ មាន​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ មាន​ទាំង​ថ្នាក់​ឃុំ ស្រុក រហូត​ដល់​អភិបាលខេត្ត​ប៉ៃលិន បាន​មក​បញ្ចុះបញ្ចូល​អ្នកស្រី ព្រមទាំង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ខ្លួន ឲ្យ​ទៅ​រួមរស់​ក្រោម​ដំបូល​ទេវតា​ជាច្រើន​លើក​មក​ហើយ​ក្ដី ក៏​មិន​អាច​ទិញ​ទឹកចិត្ត​អ្នកស្រី។ អ្នកស្រី​អះអាង​ថា មូលហេតុ​ដែល​មិន​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច ព្រោះ​បាន​ស្គាល់​ក្រយៅ​ច្បាស់​ហើយ​ថា គណបក្ស​មួយ​នេះ​មិន​អាច​ធ្វើ​ប្រទេសជាតិ​រីក​ចំរើន​បាន​ទេ។ «» លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី៨ វិច្ឆិកា បាន​ថ្លែង​សាជាថ្មី​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​រំលាយ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា​ជា​ពុំ​ខាន។ ជាង​នេះ​ទៅទៀត លោក ហ៊ុន សែន បបួល​មហាជន​ទូទៅ​ភ្នាល់​គ្នា​ថា ១០០ ស៊ី​តែ ១​ទេ ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​មិន​រលាយ​នោះ។ អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​ក៏បាន​ដាក់​ទំនាយ​ដល់​ក្រុម​ប្រឆាំង​ផង​ដែរ​ថា ពួកគេ​ទៅ​ចុះ​នរក​ឯណា​ក៏​ទៅៗ​ប្រសិនបើ​មិន​ជឿ​លោក​នោះ។ ទោះជា​យ៉ាង​នេះ​ក្ដី អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន អះអាង​ថា បើ​ទោះ​ជា​មាន​សារ​បែប​គំរាមកំហែង របស់​លោកនាយក​រដ្ឋមន្ត្រី​យ៉ាង​នេះ​ក្ដី ក៏​លោក​និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​ប៉ៃលិន មិន​ចុះចូល​គណបក្ស​កាន់អំណាច​ជាដាច់ខាត ព្រោះ​លោក​ថា មានតែ​គណបក្សប្រឆាំង​តែ​មួយ​គត់ ដែល​អាច​ដឹក​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​សង្គម​ប្រជាធិបតេយ្យ​បាន។ «» អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​លោក​បណ្ឌិត មាស នី លើក​ឡើង​ថា ការ​រួម​គ្នា​ស្មោះស្ម័គ្រ​របស់​មន្ត្រី​ថ្នាក់ក្រោម នៃ​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺជា​សញ្ញា​មួយ​បញ្ជាក់​ឲ្យ​ឃើញ​ថា គណបក្ស​មួយ​នេះ​ចាក់គ្រឹះ​រឹងមាំ​នៅ​ថ្នាក់​មូលដ្ឋាន។ លោក មាស នី ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​ភាព​ខ្លាំង​របស់​គណបក្ស​ប្រឆាំង ដែល​មិន​អាច​បំបែក​បាន ដោយ​ងាយ​ឡើយ។ «» មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន អះអាង​ថា បើ​ទោះ​ជា​មាន​អាជ្ញាធរ​គណបក្ស​កាន់អំណាច​មក​ចែចូវ​សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ គណបក្ស​លោក​ជាច្រើនលើក​មក​ហើយ​ក៏ដោយ​ចុះ ប៉ុន្តែ​លោក​ថា រហូត​មក​ទល់​ពេល​នេះ ពុំ​មាន​សកម្មជន​របស់​គណបក្ស​ណា​ម្នាក់​ទៅ​ជ្រក​ក្រោម​ទង់​ទេវតា​នៅ​ឡើយ​ទេ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ