ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សម រង្ស៊ី ៖ លោក ហ៊ុន សែន យូរៗទៅកាន់តែឆ្គួតទៅ

From VIM Radiio ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងវាយប្រហារលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងចាស់ដៃពាក់ព័ន្ធនឹងសកម្មភាពដែលលោក ហ៊ុន សែន និង កក្រុមរបស់លោកកំពុងធ្វើ ។ លោក សម រង្ស៊ី ថែមទាំងបានហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា កំពុងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារតែរងសម្ពាធពីបរទេសខ្លាំងពេក ។ លើសពីនេះទៀត លោក សម រង្ស៊ី ថែមទាំងចាត់ទុក ការប្រកាសមិនខ្លាច មិនខ្វាយខ្វល់របស់លោក ហ៊ុន សែន ជុំវិញរឿងបរទេសថ្កោលទោសករណីប៉ន់ប៉ងរំលាយគណបក្សប្រឆាំងថា កំពុងតែមានបញ្ហាសតិ និងឡប់ឡែកាន់តែខ្លាំង ៖« ហើយគាត់ថា អត់ខ្លាចទេ អន្តរជាតិកាត់ការចោល ក៏អត់ខ្លាចទេ អត់ទទួលស្គាល់ការបោះឆ្នោតក៏អត់ខ្លាចទេ ស្អីក៏អត់ខ្លាច ស្អីក៏ អត់ខ្លាច ឆ្កួតមែនទែនហើយ » ។ នៅក្នុងសន្ទរកថារបស់លោក សម រង្ស៊ី ប្រមាណជាជិត១ម៉ោង នៅក្នុងសិក្ខាសាលាស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជារៀបចំឡើងដោយមូលនិធិខ្មែរសាមគ្គី នៅទីក្រុងឡងប៊ិច កាលពីថ្ងៃម្សិលមិញ នេះ លោក សម រង្ស៊ី បានប្រាប់ទៅអ្នកគាំទ្ររបស់លោកថា អំណាចរបស់រដ្ឋាភិបាលនៃគ ណបក្សប្រជាជនកម្ពុជានឹងបាត់បង់ក្នុងពេលឆាប់ៗ ដោយសារទង្វើប្រព្រឹត្តខ្លួនឯងហួសហេតុពេក ៖ « តែអ្វីដែលខ្ញុំសន្និដ្ឋាន គឺថា ហ៊ុន សែន ចប់ហើយ។ ខ្ញុំមើលបទពិសោធន៍ពីប្រទេសផ្សេងៗដែលគេ ផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការដែលនៅក្រាញអំណាច » ។ ទោះជាយ៉ាងណាក៏ដោយលោក សម រង្ស៊ី ជឿជាក់ក្នុងចិត្តរបស់លោកថា មិនមែនរដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងលោក ហ៊ុន សែន ខ្លួនឯងមិនខ្លាចចំពោះការថ្កោលទោសរបស់អន្តរជាតិនោះទេ ប៉ុន្តែនេះគ្រាន់តែជាមនុស្សមាត់រឹង មិនព្រមទទួលស្គាល់ការពិតប៉ុណ្ណោះ ។លោក សម រង្ស៊ី បានបន្តអំពាវនាវដល់សមាជិកនៃគណបក្សប្រឆាំង និងពលរដ្ឋអ្នកគាំទ្របក្សប្រឆាំងថា កុំចាញ់សម្លុតរបស់គណបក្សកាន់អំណាចអោយសោះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ