ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

តើ​មេ​​ដឹ​ក​​​​នាំ​ប្រភេ​​​ទ​​​ណា​ដែ​លច​​ង់​ឱ្យកើ​ត​​ស​ង្រ្គា​ម​ ?​ ​​​​សូមអានសេចក្ដីពិស្ដារ​

ម្ដងហើយម្ដងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែរំលឹកពីរឿងកើតសង្រ្គាម ប្រសិនណាបើប្រទេសកម្ពុជាផ្លាស់ប្ដូរមេ ដឹកនាំនោះ ។ លោក ហ៊ុន សែន តែងតែអួតក្ដែងៗថា សន្តិភាពដែលកំពុងមាននៅកម្ពុជារាល់ថ្ងៃនេះ គឺលោកជាអ្នកសាងឡើង យ៉ាងលំបាក។ លោកថែមទាំងបញ្ជាក់ថា ប្រសិនបើគ្មានលោកទេ សង្រ្គាមប្រាកដជាកើតឡើង ហើយក៏គ្មានការធានាពីសន្តិភាពជូនដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសឡើយ ។ តើសង្រ្គាមអាចកើតឡើងដូចការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ប្រសិនណាបើការបោះឆ្នោតខាងមុខនេះ បក្សប្រជាជនក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាញ់ឆ្នោត ហើយផ្លាស់ប្ដូរមេដឹកនាំថ្មី ? ​ ការថ្លែងសារនយោបាយព្រមានពីរឿងសង្គ្រាមជាញឹកញយពីសំណាក់រដ្ឋាភិបាលបក្សប្រជាជន មិនត្រូវបានបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងយល់ស្របឡើយ ។ បក្សនេះតែងតែចំអកដាក់រដ្ឋាភិបាលបក្សកាន់អំណាចថា យកលេសរឿងសង្រ្គាម ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋរបស់ខ្លួន ដោយហេតុថា ពលរដ្ឋបាក់ស្បាតនឹងភ្លើងសង្រ្គាមស៊ីវិលដែលកើតឡើងមកលើកម្ពុជា អស់រយៈពេលជាច្រើនទសវត្សន៍។ ជាក់ស្ដែងណាស់ដូចជាសង្រ្គាមដែលកើតឡើងក្នុងរបប ប៉ុល ពត បានសម្លាប់មនុស្សអស់ ជាង២លាននាក់ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅខ្លាចបញ្ហាភ្លើងសង្រ្គាមនៅឡើយ ។ ទោះបីជាយ៉ាងនេះក្ដី ពលរដ្ឋសម័យបច្ចេកវិជ្ជាទំនើប ហាក់មិនបានព្រួយបារម្ភរឿងសង្រ្គាមនេះឡើយ ។ ជារើយៗឱ្យតែមានការ ថ្លែងសារព្រមានរឿងកើតសង្រ្គាម ប្រជាពលរដ្ឋបានចំអកឡក ទៅកាន់រដ្ឋាភិបាលវិញថា យកបញ្ហានេះមកប្រើ ដើម្បីបំភ័យពលរដ្ឋខ្លួនឯងកុំឱ្យបោះឆ្នោតអោយគណបក្សដែលប្រឆាំងនឹងរដ្ឋាភិបាលទៅវិញ ។ ពលរដ្ឋសម័យនេះហាក់មិនសូវជាព្រួយបារម្ភ ឡើយថា សង្រ្គាមអាចនឹងផ្ទុះឡើងដូចការថ្លែងសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ សំនួរមួយដែលត្រូវសួរទៅកាន់រដ្ឋាភិបាល ប្រសិនបើបក្សសង្រ្គោះជាតិដែលកំពុងប្រឆាំងរដ្ឋាភិបាល នឹងឈ្នះការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ តើសង្រ្គាមនឹងកើតឡើងដោយមធ្យោបាយណា តើសង្រ្គាមអាចនឹងកើតឡើងចេញពី គណបក្សប្រឆាំង ឬក៏កើតឡើងចេញពីគណបក្សកាន់អំណាច? ប្រសិនណាបើរដ្ឋាភិបាលបក្សប្រជាជនដែលអះអាងក្ដែងៗថា ស្រឡាញ់សន្តិភាព ព្រមប្រគល់អំណាច ឬផ្ទេរអំណាចដោយសន្តិវិធីទៅអោយរដ្ឋាភិបាលដែលជាប់ឆ្នោតថ្មីៗ ដូចជាសហរដ្ឋអាមេរិករដ្ឋបាលលោក អូបាម៉ា ផ្ទេរអំណាចដោយសន្តិវិធីទៅអោយរដ្ឋបាលលោក ដូណាល់ត្រាំ និងប្រទេសបារាំងប្រធានាធិបតី ហូឡង់ ផ្ទេរអំណាច ទៅឱ្យលោក ម៉ាក្រុងនោះ តើសង្រ្គាមនឹងកើតឡើងម្ដេចនឹងបាន? ករណីមួយទៀត ប្រសិនណាបើរដ្ឋាភិបាលកាន់អំណាច មិនព្រមផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មីទេ ហើយរដ្ឋាភិបាល ចាស់នៅតែរឹងទទឹងមិនព្រមប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មីទេ តើរដ្ឋាភិបាលជាប់ឆ្នោតថ្មីនឹងមានទ័ពដើម្បីដើម្បី ដណ្ដើមអំណាចជាមួយនឹងរដ្ឋាភិបាលចាស់ដែរឬទេ ? មែនទែនទៅ ទំនងជាមិនអាចឡើយ ។ មិនអាចដោយសារថា ភាគច្រើ ននៃមេដឹកនាំកងទ័ពរបស់កម្ពុជាសព្វថ្ងៃនេះ គឺស្ដាប់តាមការបង្គាប់បញ្ជារបស់មេដឹកនាំរដ្ឋាភិបាលគណបក្សប្រជាជនយ៉ាងខ្លាំង ។ ដូច្នេះ ទំនងជារដ្ឋាភិបាលជាប់ឆ្នោតថ្មី មិនអាចមានទ័ពក្នុងដៃ ដើម្បីដណ្ដើមយកអំណាចពីគេឡើយ ។ ស្ថិតក្នុងករណីនេះ ប្រសិនបើបក្សប្រឆាំងឈ្នះឆ្នោត គឺមានតែកម្លាំងពលរដ្ឋតែប៉ុណ្ណោះ ។ ពលរដ្ឋក៏គ្មានកម្លាំងគ្រប់គ្រាន់ហើយ ក៏គ្មានសព្វាវុធណា ដើម្បីនឹងតបត ឬក៏ដណ្ដើមអំណាចយកឡើយ ក្នុងករណីដែលរដ្ឋាភិបាលមិនព្រមនោះ ។ ដូច្នេះ បើសិនជា កើតសង្រ្គាមមែន លុះត្រាណាតែរដ្ឋាភិបាលធ្វើសង្រ្គាមជាមួយនឹងប្រជាពលរដ្ឋ ។ បើសិនជារដ្ឋាភិបាលធ្វើសង្រ្គាមជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួនមែន នោះមានន័យថា រដ្ឋាភិបាលខ្លួនឯងទេ ដែលជាអ្នកចង់ឱ្យកើតសង្រ្គាមឡើង ។ មែនទែនទៅ ប្រសិនបើរដ្ឋាភិបាលគណបក្សប្រជាជនពិតជាចង់ឱ្យកម្ពុជាមានសន្តិភាព ពិតជាចង់ឱ្យពលរដ្ឋកម្ពុជារស់នៅដោយ សុខសាន្ត មានភាពរុងរឿងមែន រដ្ឋាភិបាលមិនគួរណាព្រមានពីរឿងកើតសង្រ្គាមដាក់អ្នកនយោបាយ ឬក៏ប្រជាពលរដ្ឋរបស់ ខ្លួនដែលធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាមរាប់ឆ្នាំនោះទេ ។ រដ្ឋាភិបាលក៏គួរលើកទឹកចិត្តដល់ពលរដ្ឋឱ្យទៅបោះឆ្នោត ជ្រើសរើសមេដឹក នាំដែលខ្លួនស្រឡាញ់ពេញចិត្ត ។ ដោយហេតុថា ការបោះឆ្នោត គឺជាមធ្យោបាយស្របច្បាប់ ។ ក្នុងករណីមួយថា បើរដ្ឋាភិបាលដឹងថា ខ្លួនចាញ់ឆ្នោត ហើយកម្ពុជាមិនអាចរក្សាជំហរសន្តិភាពបាន មេដឹកនាំរដ្ឋាភិបាលដែលកំពុងមានអំណាចក្នុងដៃនៅឡើយ គួរណារិះរកវិធីដើម្បីទប់ស្កាត់ភ្លើងសង្រ្គាមជាមុន និងគួររកធម្យោបាយណារក្សាសន្តិភាពឱ្យបាន នៅពេលដែលខ្លួនអស់អំណាច ។ នេះប្រសិនបើខ្លួនពិតជាអ្នកស្រឡាញ់សន្តិភាពមែន ។ មេដឹកនាំដែលស្រឡាញ់សន្តិភាព គឺមិនចង់ឱ្យសង្រ្គាមកើតឡើងឡើយ ពោលគឺគេនឹងរិះរកវិធីបែបណា ធម្យោបាយបែបណា ដើម្បីធ្វើការផ្សះផ្សារជាតិ ។ ដោយហេតុថា ភ្លើងសង្រ្គាម មិនអាចធ្វើឱ្យប្រទេសជាតិរុងរឿងទៅមុខបានឡើយគឺមានតែអន្តរាយ លើសដើមប៉ុណ្ណោះ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ