ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ហ៊ុន សែន ថា អ្នកដែលមិនចុះចូលបក្សលោក សុទ្ធតែក្រុមទៅឋាននរគ

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅក្រុមអ្នកដែលមិនព្រមចុះ ចូលជាមួយនឹងគណបក្សប្រជាជនរបស់លោកថា មិនយល់ពីបំណងល្អរបស់លោក ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាល និងពួកលោកដោយផ្ទាល់ បានព្យាយាម ដាក់ជណ្ដើរ ដើម្បីអោយក្រុមសមាជិករបស់គណបក្សសង្រ្គោះជាតិឡើងតោងមកគណក្សប្រជាជន ដែលកំពុងកាន់អំណាច ។ ប៉ុន្តែអ្នកទាំងនោះនៅពុំទាន់មកទៀតឡើយ លោកបានថ្លែងថា នេះគឺជារឿងរបស់ពួកគេ ដែលរឿងល្អមិនព្រមធ្វើ បែជាចង់ធ្វើរឿងអាក្រក់ ។ លើសពីនេះទៀត នាយករដ្ឋមន្រ្តីជាង៣ទស្សវត្តន៍រូបនេះ បានហៅក្រុមអ្នកដែលមិនព្រមឡើងតាម ជណ្ដើរដែលពួកលោកដាក់អោយតោងនេះថា ជាក្រុមដែលកំពុងចុះនរគ ។ លោកនា យករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងថ្លែងទាំងបែបកំប្លែងទៀតថា មិនមកក៏អត់ទៅ ព្រោះមិនមែនជាម្ដាយរបស់លោកឯណា ។ លោក ហ៊ុន សែន ថ្លែងបែបនេះ ៖ « គេអោយខ្លួនមានឱកាសហើយ គេដាក់ជណ្ដើរអោយខ្លួនឡើងហើយ មិនមកទេ ចុះនរគក៏ចុះទៅ។ មិនមកទេ មុខដូចម៉ែអញ់ » ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីជួបជាមួយកម្មករកម្មការនីនៅតំបន់ចំការដូងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។ ទោះជាយ៉ាងាណាក៏ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែប្រកាសអំពាវនាវដល់សមាជិកនៃគណបក្សប្រឆាំងអោយចុះចូលជាមួយនឹងគណបក្សកាន់អំណាចរបស់លោក ប្រសិនណាបើអ្នក ទាំងនោះចង់រក្សាតំណែង និងចង់បម្រើប្រជាពលរដ្ឋតទៅទៀត ដោយបានសំអាងថា គណបក្ស សង្រ្គោះជាតិដែលជាគណបក្សប្រឆាំងប្រាកដជានឹងត្រូវបានរំលាយក្រោយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ ដោយតុលាការកំពូល។ លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងបានថ្លែងរកមនុស្សមកភ្នាល់ជាមួយនឹងរូបលោក ករណី១ ស៊ី ១០០ ចំពោះ ការរំលាយគណបក្សសង្រ្គោះជាតិ ។ លោកបានបញ្ជាក់អោយដឹងថា មានប្រជាពលរដ្ឋដែលជាអ្នកនៅតាមហាងកាហ្វេមួយចំនួន ពួកគាត់កំពុងតែធ្វើការភ្នាល់គ្នា ករណីរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគម្រោងការររបស់រដ្ឋាភិបាលគណបក្សប្រជាជន ។ ហើយចំពោះលោកវិញអោយតែហ៊ានភ្នាល់ គឺលោកនឹងភ្នាល់ភ្លាម ។ លោកថា លោកហ៊ានភ្នាល់គ្នា ១សងវិញ១០០ បើសិនជាមិនរំលាយ ឲ្យទៅយកលុយពីលោក ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ