ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ល្បីថា គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច​ ចង់​ឈ្លោះ​គ្នា​ដណ្តើម​កៅអីបក្ស​ សង្គ្រោះ​ជាតិ ព្រោះអ្នកខ្លះគ្មានលុយទិញ ​?

យោង​តាម​កាសែត​ក្នុង​ស្រុក​មួយ សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច មួយ​ចំនួន ​ដែល​នឹង​​គ្មាន​សមត្ថភាព​បង់​ប្រាក់​​​យក​កៅ​អី​របស់គណ​បក្ស​សង្គ្រោះ​ជាតិ អាច​​នឹង​​ធ្វើការ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​ទាមទារ​យក​កៅអី​សំរាប់​ពួក​គេ​ នៅ​ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​ត្រូវ​រំលាយ​នៅ​​ក្នុង​សវនការ​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា​ខាង​មុខ​នេះ​។ រឿង​នេះ​បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​ការប្រជុំបិទ​ទ្វារ​មួយ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ៦ ខែ​វិច្ឋិកា​កន្លង​ទៅ​នេះ នៅ​ឯ​សាលប្រជុំ​ក្នុង​សណ្ធាគារ​ ភ្នំពេញ ដែល​នៅ​ក្នុង​ការប្រជុំ​នោះ មាន​មន្ត្រី​ជាន់​ខ្ពស់​ស្និទ្ធ​នឹង​សម្តេច​ក្រុម​ព្រះ រណឬទ្ធិ ប្រធាន​គណបក្ស ហ៊្វុនស៊ីនប៉ិច ចូល​រួម​ជជែក​ពិភាក្សា​ពី​លទ្ធភាព​ដែល​អាច​ទទួល​បាន​​ជាង​ ៤០ កៅអី​រដ្ឋ​សភា​ ពី​គណបក្សសង្គ្រោះ​ជាតិ។ មន្ត្រី​គណបក្ស​ ហ៊្វុនស៊ីនប៉ិច ម្នាក់​បាន​លួច​ប្រាប់​កាសែតក្នុង​ស្រុក​នោះ​ថា នៅ​ក្នុង​កិច្ចប្រជុំ​​នោះ សម្តេច​ក្រុម​ព្រះ​បាន​លើកឡើង​ពី​បញ្ជី​ឈ្មោះ​បេក្ខជន​សំរាប់​កៅអី​តំណាង​រាស្ត្រ​ដណ្តើម​យក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ ក៏​ប៉ុន្តែ បេក្ខជន​ម្នាក់​ៗ​ត្រូវ​បង់​ប្រាក់​​ជា​ថ្នូរ​​នឹង​​កៅអី​ទាំង​នោះ​។ ប្រភព៖ កិច្ចអភិវឌ្ឍន៍

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤