ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រ​ដ្ឋាភិ​បា​ល​ប្រាប់ពីកា​រ​ប​ង្រ្កា​បព​ល​រ​ដ្ឋ​ទូទាំ​ង​​ប្រ​ទេ​សដែ​ល​ហ៊ា​ន​ប្រ​ឆាំ​ងនឹ​ង​កា​រ​ចាប់​ខ្លួ​ន​លោក​ ​កឹម​ ​សុ​ខា ​

ក្រុមមន្រ្តីរបស់រដ្ឋាភិបាលបានចាប់ផ្ដើមដើរផ្សព្វផ្សាយប្រាប់ទៅកងកម្លាំងប្រដាប់អាវុធនៅតាមសិក្ខាសាលានានានូវទូទាំងប្រទេស និយាយអំពីការចាប់ខ្លួនលោក កឹម សុខា ។ក្រុមមន្រ្តីរដ្ឋាភិបាលទាំងនោះបាននាំគ្នាបន្តថ្លែងប្រាប់ទៅកងកម្លាំងនានា អោយជួយជម្រុញទៅកាន់ ប្រជាពលរដ្ឋនូវតាមមូលដ្ឋាន និងទូទាំងប្រទេសថា អោយយល់អំពីការចាប់ខ្លួន ។ លើសពីនេះទៀត គឺការព្រមានប្រជាពលរដ្ឋខ្មែរ ឬអ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងឡាយណា ដែលបានមានគម្រោងចង់ធ្វើបាតុកម្មប្រឆាំងជាមួយនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជា។ ការបន្ទរព្រមានរបស់ខ្លួនទៅពលរដ្ឋនៅទូទាំងប្រទេសដែលហ៊ានប្រឆាំងជាមួយនឹងការអនុវត្តដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទៅលើលោក កឹម សុខា នាពេលនេះ ធ្វើឡើង ក្រោយពេលដែលតុលាការសាលាកំពូលបានសម្រេចកាត់ក្ដីតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយនៅតែបន្តឃុំខ្លួនលោក កឹម សុខា ដាក់ ពន្ធនាគារដដែល ខណៈក្រុមសហមេធាវីការពារក្ដីអោយលោក កឹម សុខា សម្ដែងក្ដីមិនអស់ចិត្តចំពោះការសម្រេចនេះ ។ ពួកគេយល់ថា តុលាការមិនបានផ្ដល់យុត្តិធម៌ដល់កូនក្ដីរបស់ពួកគេសោះឡើយ ។ លោក លោក កឹម សុខា ត្រូវបាន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។ ក្រុមសហគមន៍អន្តរជាតិដែលធ្លាប់ជាម្ចាស់ជំនួយ និងម្ចាស់ជំនួយរបស់កម្ពុជាស្ទើរព័ទ្ធជុំវិញបានបង្ហា ញក្ដីបារម្ភយ៉ាងខ្លាំង។ពួកគេទាំងនោះបានព្រមានដល់កម្ពុជាថា នឹងកាន់តែដុនដាបជាងនេះទៅ ទៀតប្រសិនណាបើនៅតែបន្តធ្វើការឃុំខ្លួនលោកកឹម សុខា ហើយនៅតែប៉ន់ប៉ងរំលាយគណបក្ស សង្រ្គោះជាតិ រួចបែងចែកអាសនៈបក្សនេះទៅអោយគណបក្សដទៃផ្សេងទៀតតាមច្បាប់ថ្មីដែលទើប នឹងបានដាក់អោយប្រើប្រាស់ជាផ្លូវការ ។ កាលពីថ្ងៃទី៣១ តុលា គណៈប្រតិភូសភាអឺរ៉ុប បានព្រមានរដ្ឋាភិបាលកម្ពុជាជាថ្មីម្ដងទៀតថា អឺរ៉ុបអាចនឹងចាត់វិធានការ ជុំវិញជំនួយផ្នែកអភិវឌ្ឍ និងការអនុគ្រោះពន្ធ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានភាពដុនដាបខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញ គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ គណៈប្រតិភូរបស់សភាអឺរ៉ុប ស្ដីអំពីកិច្ចការអាស៊ាន បានរម្លឹករដ្ឋាភិបាលកម្ពុជា ឲ្យចងចាំថា សហភាពអឺរ៉ុប គឺជាអ្នកចូលរមសម្រេចលើបញ្ហាថវិកា និងពាណិជ្ជកម្ម។ ដូច្នេះ ស្ថានភាពធ្ងន់ធ្ងរ នៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា នឹងប៉ះពាល់ ដល់ការសម្រេច លើកម្មវិធីផ្ដល់ជំនួយអភិវឌ្ឍ និងការអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា។ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់សភាអឺរ៉ុប កាលថ្ងៃទី៣១ ខែតុលា លោក វែនើរ ឡានហ្គែន ប្រធានគណៈប្រតិភូរបស់សភាអឺរ៉ុប ស្ដីអំពីកិច្ចការអាស៊ាន បានលើកឡើងក្នុងលិខិតនោះថា សហភាពអឺរ៉ុបអំពាវឲ្យរដ្ឋាភិបាល ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បញ្ឈប់ដំណើរប៉ុនប៉ងរម្លាយគណបក្សប្រឆាំងនេះ និងផ្ដល់សេរីភាពឡើងវិញដល់គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល។ ចំណែកឯលោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិក បានចេញមុខមកធ្វើប្រតិកម្មម្ដងទៀត ថាលោកនឹងចាត់ការ ដោយផ្ទាល់ដៃ ក្នុងការដាក់មន្ត្រីរដ្ឋាភិបាល ដែលពាក់ព័ន្ធទាំងឡាយណា ចូលទៅក្នុងបញ្ជីខ្មៅអាមេរិក ប្រសិនជាប្រធានគណបក្សសង្គ្រោះជាតិ មិនត្រូវបានដោះលែង គិតមកត្រឹមថ្ងៃទី៩ ខែវិច្ឆិកាទេនោះ។ លោកបានបញ្ជាក់ថា ការសម្រេចរបស់តុលាការកំពូលកម្ពុជា ក្នុងការតម្កល់សាលដីកាសាលាឧទ្ធរណ៍ ដែលបញ្ជាក់ ពីការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថាត្រឹមត្រូវ ទុកជាបានការនោះ គឺជា«ដំណឹងដ៏អាក្រក់»មួយ សម្រាប់លោក ថេដ គ្រូស (Ted Cruz) ។ លោក បានថ្លែងដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើរ ដែលជាប្រតិកម្ម ទៅនឹងការបង្ហោះមួយ របស់ទំព័រទ្វីសធើរ «Asian Correspondent» ស្ដីពីសេចក្ដីសម្រេច របស់តុលាការជាន់ខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែផ្ទុយពីការទាមទារទាំងនេះ មន្រ្តីរដ្ឋាភិបាលបានប្រកាសថា ពួកគេមិនយកចិត្តទុកដាក់នោះទេ។ ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំនៃរដ្ឋាភិបាលគណបក្សមួយនេះ បានប្រកាស ជំហរថា នឹងចាត់ការលើលោក កឹម សុខា អោយស្របទៅតាមទោសក្បត់ជាតិ ។ លើសពីនេះទៀត មន្រ្តីរដ្ឋាភិបាល មានទាំងរដ្ឋមន្រ្តីក្រសួងការពារជាតិផងនោះ កាលពីម្សិលមិញនេះ នៅក្នុងនៅក្នុងពិធីរលឹកខួបអនុស្សាវរីយ៍លើកទី២២ ថ្ងៃបង្កើតកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យ សាលតាំង សាលប្រជុំ លោកថ្លែងប្រាប់ថា កម្ពុជាមិនត្រូវការ ការជ្រៀតជ្រែកពីបរទេសមកលើកិច្ចការងាររបស់កម្ពុជានោះទេ ។ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំ សាលាខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើពិធីផ្សព្វផ្សាយ ឯកសារស្តីពី ឧបាយកលសកម្មភាព បដិវត្តពណ៌ នៅកម្ពុជា ។ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថែមទាំងបានផ្តាំផ្ញើឱ្យអ្នក ដែលបានចូលរួមកិច្ចប្រជុំម្សិលមិញនេះពេលត្រឡប់ទៅវិញជួយ ផ្សព្វផ្សាយពន្យល់ដល់ មន្ត្រីក្រោមឱវាទ ក្រុមគ្រួសារ សាច់ញ្ញាតិ និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានយល់អំពីឧបាយកលពិសពុលរបស់គណបក្សប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយចូលរួមគាំទ្រ ការពារ ថែរក្សាសន្តិភាពនៅកម្ពុជា ព្រមទាំងប្រឆាំងដាច់ខាតរាល់ឧបាយកលសកម្មភាពបដិវត្តពណ៌ទាំងនេះ ។ ចំណែកឯនៅសាលប្រជុំសាលាខេត្តបាត់ដំបងកាលពីថ្ងៃទី១ វិច្ឆិកា ម្សិលមិញនេះ ពួកគេក៏បានប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង អំពីសភាពការណ៍ថ្មីៗ ដែលមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រជុំនេះ ផ្សព្វផ្សាយឯកសារស្តីពីឧបាយកលនិងសកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជា និងផែនការស្តីពីកិច្ចសហការបង្ការទប់ស្កាត់ចលនាប្រឆាំងនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលចំពោះការចាប់ខ្លួនលោក កឹម សុខា ។ លើសពីនេះទៀត ពួកគេក៏បានរកវិធីនៃការបំពេញបន្ថែមលើវិធានការណ៍គន្លឹះសម្រាប់ទប់ស្កាត់ចលនាប្រឆាំងនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលចំពោះការចាប់ខ្លួន កឹម សុខា ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ