ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

តំណាងរាស្រ្តបក្សប្រឆាំង លី ស្រីវីណា ដែលលាលែងចេញពីបក្សអះអាងថា មិនក្បត់ឆន្ទៈរាស្រ្តទៅសុំតំណែងបក្សកាន់អំណាចដាច់ខាត

តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិមួយរូបមកពីមណ្ឌលភ្នំពេញ លោកស្រី លី ស្រីវីណា ដែលបានដាក់លិខិតសុំលាលែងចេញពីគណបក្សសង្រ្គោះជាតិកាលពីកន្លងទៅនោះបានអះអាងថា បើទោះបីជាលោកស្រីលាលែងចេញពីបក្សក៏ពិតមែន ប៉ុន្តែលោកស្រីនឹងមិនក្បត់ឆន្ទៈរាស្រ្តនោះឡើយ ។ នៅក្នុងលិខិតសុំលាលែងចេញពីតំណាងរាស្រ្តមណ្ឌលភ្នំពេញរបស់លោកស្រី លី ស្រីវីណា ដែលធ្វើឡើងកាលពីថ្ងៃទី ១០ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ លោកស្រីបានបញ្ជាក់ថា ការលាលែងនេះ មិនមែនក្នុងគោលបំណងដើម្បីទៅសុំតំណែង ឬក៏ទៅសុំមុខងារត្រង់កន្លែងណាមួយ ដូចដែលក្រុមអ្នកសារព័ត៌មានគាំទ្ររដ្ឋាភិបាលធ្វើការចុះផ្សាយនោះឡើយ ។ លោកស្រីអោយដឹងបែបនេះ ៖ « នាងខ្ញុំសូមបញ្ជាក់ថា នាងខ្ញុំ មិនត្រូវការ ហើយក៏មិនបានសុំតំណែងអ្វីមួយពីគណបក្សកាន់អំណាច ដូចការចុះផ្សាយដោយគណនីបណ្ដាញសង្គមមួយចំនួននោះទេ » ។ បើតាមលិខិតរបស់លោកស្រី លី ស្រីវីណា បានអះអាងថា ការលាលែងនេះ មិនមែនទើបតែធ្វើឡើងនាពេលនេះនោះទេ ពោលគឺបានធ្វើឡើងតាំងពីយូយាណាស់មកហើយ ។ លោកស្រីក៏បានបញ្ជាក់ ប្រាប់ពលរដ្ឋ និងអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិថា លោកស្រីនឹងមិនក្បត់ឆន្ទៈពលរដ្ឋឡើយ។ ទោះជាយ៉ាងណា បើតាមលិខិតលាលែងចេញពីតំណែងនេះ លោកស្រីក៏មិនបានបញ្ជាក់ពីមូលហេតុអ្វីអោយប្រាកដនោះឡើយ ហើយក៏មិនបានបញ្ជាក់ពីទិសដៅបន្តរបស់លោកស្រីនោះដែរ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ