ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អំពាវនាវអោយចុះចូលមិនព្រម គម្រាមម្ដងមើលខ្លាំងទៀតអត់?

មន្រ្តីរបស់គណបក្សសង្រ្គោះជាតិជាច្រើនបានប្រកាសពីជំហររបស់ពួកគេ ក្នុងការមិនចាកចេញពីគណបក្សសង្រ្គោះជាតិ បើទោះបីជាគណបក្សនេះកំពុងប្រឈមមុខខ្លាំងនៅថ្ងៃនេះថាតើនឹងត្រូវបាន តុលាការរំលាយចោលមែនឬយ៉ាងណា ? លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្ដងជាពីរដងហើយ ដែលបានប្រកាសអំពាវនាវដល់សមាជិករបស់ គណបក្សសង្រ្គោះជាតិអោយចុះចូលជាមួយនឹងគណបក្សកាន់អំណាច ។ លោកនាយករដ្ឋមន្រ្តីធ្លាប់ បានប្រកាសអំពាវនាវដោយផ្ទាល់ថា បើសិនជាសកម្មជនរបស់បក្សសង្រ្គោះជាតិទាំងនោះ ឬក៏សមា ជិកថ្នាក់មូលដ្ឋាន ពិសេសមេឃុំ និងសមាជិកឃុំចង់រក្សាតំណែង ដើម្បីអាចបន្តបម្រើប្រជាពលរដ្ឋបន្ត ទៀតបាននោះ ត្រូវតែចុះចូលជាមួយនឹងបក្សប្រជាជនអោយបានមុនថ្ងៃតុលាការរំលាយបក្សសង្រ្គោះជាតិ ។ ប៉ុន្តែយ៉ាងណា រហូតមកទល់នឹងពេលនេះ បើតាមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិធ្លាប់បានអះអាងថា សមាជិកដែលចុះចូលជាមួយនឹងបក្សប្រជាជនមានប្រមាណជាត្រឹមតែ៥០រូបប៉ុណ្ណោះ ខណៈសារព័ត៌មានគាំទ្ររដ្ឋាភិបាលចុះផ្សាយថា មានចំនួនរហូតដល់ទៅជាង១០០នាក់ឯណោះ ។ ទោះជាយ៉ាងណាទន្ទឹមនឹងការប្រកាសចុះចូលនេះដែរ សមាជិករបស់គណបក្សសង្រ្គោះជាតិមួយចំនួនក៏អះអាងថា ការចុះចូលនេះមិនមែនសុទ្ធតែធ្វើឡើងដោយការពេញចិត្តទាំងអស់នោះទេ ពោលគឺដោយសារមានគំនាប និងការគម្រាមកំហែងមួយចំនួន ។ កាលពីថ្ងៃចន្ទ មេធាវីក្រសួងមហាផ្ទៃ បានដាក់បញ្ជីឈ្មោះមន្រ្តីជាន់ខ្ពស់ និងមន្រ្តីថ្នាក់ខេត្តចំនួន១១៧នាក់ របស់គណបក្សសង្រ្គោះជាតិ ដើម្បីសុំឲ្យតុលាការកំពូលកាត់សិទ្ធិនយោបាយពួកគេចំនួន៥ឆ្នាំ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ សុំរំលាយគណបក្សប្រឆាំង ដោយតុលាការនឹងបើកសវនាការនៅថ្ងៃទី១៦ ខែវិច្ឆិកា។ តាមរយៈឈ្មោះរបស់សមាជិកបក្សប្រឆាំងដែលមាននៅក្នុងបញ្ជីដែលរៀបចំឡើងដោយរដ្ឋាភិបាល ដាក់បញ្ជូនទៅតុលាការនេះ ត្រូវបានបក្សប្រឆាំងចាត់ទុកថា ជាការគម្រាមកំហែងពួកគេ ខណៈដែល ពួកគេនៅតែរឹងទទឹងជាមួយនឹងការចុះចូលតាមការអំពាវនាវរបស់មេដឹកនាំបក្សកាន់អំណាច ។ សូមរងចាំអានព័ត៌មានពិស្ដារនាយប់នេះ !

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤