ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រ៉ូហ្សេត ៖ ខ្ញុំស៊ូបាត់តំណែងក៏មិនក្បត់ឆន្ទៈរាស្ត្រដែរ

(ភ្នំពេញ)៖ បន្ទាប់ពីតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦​​ ខែវិច្ឆិកា ឆ្នាំ២០១៧ ល្ងាចម្សិលមិញដូចបានគ្រោងទុករបស់រដ្ឋាភិបាលោក ហ៊ុនសែនដែលធ្លាប់បានអះអាងម្តងហើយម្តងទៀតនោះ ស្រាប់តែថ្ងៃដដែលនោះលោក ហ៊ុនសែន ក៏បានប្រកាសសារជាថ្មីម្តងទៀតទៅល់សមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិឲ្យចូលរួមមកបម្រើបក្សកាន់អំណាចប្រសិនបើចង់រក្សានូវតួនាទី និង មុខតំណែងឲ្យស្ថិតនទៅដដែល។ លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែបន្តអំពាវនាវដល់បងប្អូន ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុកខណ្ឌ [សមាជិកបក្សសង្គ្រោះជាតិ] នៅទូទាំងប្រទេស បងប្អូននៅមានពេលវេលានៅឡើយ​។ បន្ទាប់គណបក្សសង្គ្រោះជាតិត្រូវរលាយ រយៈពេល២សប្តាហ៍យ៉ាងយូរ នឹងត្រូវរៀបចំបែងចែកអសនៈឲ្យរួចរាល់ ដូច្នេះបងប្អូន មានឱកាសច្រើនជាង១មួយសប្តាហ៍បន្តិច នៅមុនពេលដែលគណបក្សនយោបាយនានា នឹងដាក់បញ្ជីឈ្មោះ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជំនួសតំណែងរបស់បងប្អូន ដែលត្រូវបាត់បង់។ ប្រសិនបើបងប្អូនបន្ត ដើម្បីចង់ចូលរួមចំណែក ក្នុងការបន្តបេសកកម្ម ជាមេភូមិ ចៅសង្កាត់ ជាជំទប់ និងសមាជិកក្រុមប្រឹក្សា​ឃុំសង្កាត់ ឬសមាជិកក្រុមប្រឹក្សាស្រុកខេត្ត-រាជធានី យើងនៅបន្តទទួលស្វាគមន៍ ចំពោះបងប្អូន»។ លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «បងប្អូន [សមាជិកបក្សសង្គ្រោះជាតិ] មិនត្រូវមើលឃើញថា អ្វីដែលជាការសំណូមពររបស់ខ្ញុំនេះជាការទិញ ដូរនោះទេ យើងគ្មានប្រាក់កាសដើម្បីទិញដូរណាមួយនោះទេ យើងគ្រាប់តែចង់ផ្តល់ឱកាសឲ្យបងប្អូន ដើម្បីមានពេលវេលាមកធ្វើកិច្ច ដើម្បីបម្រើប្រជាជន តែប៉ុណ្ណោះ ឱកាសនេះកម្រណាស់»។ ការឆ្លើយតបភ្លាមៗពីចៅសង្កាត់អូរចារកញ្ញា ស៊ិន ពៅចាន់រ៉ូហ្សេត គឺកញ្ញាសុខចិត្តអត់តំណែង អត់តួនាទី មិនសុខចិត្តក្បត់ឆន្ទៈប្រជាពលរដ្ឋសង្កាត់អូរចាររបស់ខ្លួននោះឡើយ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ