ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ហាក ម៉េចបានទៅជាអ៊ីចឹងវិញ ?? ឡាន​ស៊ីរ៉ែន ខ.ម និង​ ន.ប ក្លាយ​ជា​តាក់ស៊ី​របស់​វិនិយោគិន​ចិន​?

ម្នាក់​ៗ​ចេះ​តែ​ឆ្ងល់​ហើយ​ខ្សឹបខ្សៀវ​គ្នា​ថា ហេតុ​អ្វី​បានជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ឃើញ​ឡាន​ស៊ី​រ៉ែ​ន​បន្លឺ​សំឡេង​ឈូឆរ ឆ្វេ​ច​ឆ្វាច​ច្រើន​ម្ល៉េះ0x017d7 មក​ពី​គេ​ចល័ត​កម្លាំង​គំរាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ0x017d7 នៅ​ពេល​ឡាន​ស៊ី​រ៉ែ​ន​ដែល​មាន​ស្លាក​លេខ​ខេមរភូមិន្ទ (​ខម​) និង​ស្លាក​លេខ​នគរបាល (​នប​) ទាំងនោះ​មក​ដល់​សណ្ឋាគារ​ទំនើប​ៗ ឃើញ​មាន​អ្នក​ជិះ​ពីក្រោយ​ចេញ​មក​សុទ្ធតែ​ក្មេង​ៗ​អាយុប្រមាណ​ពី ២៥ ទៅ ៣៥ ឆ្នាំ និយាយ​ភាសា​ចិន​ជក់បារី​បង្ហុយ​និយាយ​ឡូឡា​ជា​លក្ខណៈ​អ្នកជំនួញ​។ រីឯ​អ្នកបើកបរ​សម្លៀក​បំពាក់​ស៊ី​វិល​ធម្មតា​មិន​បាន​និយាយ​ជាមួយ​ពួក​ចិន​ៗ​នោះ​ទេ គឺ​ដូច​ជា​អ្នក​រត់​តាក់ស៊ី​អ៊ីចឹង​។ ហេតុ​អ្វី​បានជា​ឡាន​ស៊ី​រ៉ែ​ន​នាំមុខ​សម្រាប់​ថ្នាក់ដឹកនាំ​បេសកកម្ម ឬ​ក៏​ទទួល​គណៈប្រតិភូ​អន្តរជាតិ​ជាន់ខ្ពស់​បែរ​ទៅ​ជា​រថយន្ត​អមដំណើរ និង​ដឹក​ពាណិជ្ជករ​ចិន​ទៅ​វិញ?តើ​ស្ថាប័ន​ណា​ជា​អ្នក​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ? ឬ​ក៏​តាក់ស៊ី​ធ្វើ​ស្លាក​លេខ និង​ឡាន​ស៊ី​រ៉ែ​ន​ក្លែងក្លាយ? ព្រោះ​ថ្មី​ៗ​នេះ​រថយន្ត​ស្លាក​លេខ​នគរបាល និង​ខេមរភូមិន្ទ​ហ្នឹង​ត្រូវ​បាន​លើកលែង​ពន្ធ​ដោយ​តម្រូវ​ចាត់​ចូល​ជា​សម្បត្តិ​រដ្ឋ ហើយ​មាន​បិទ​តែម​ឡូ​ហ្គូ​ស្ថាប័ន​ដើម្បី​បញ្ជាក់​អត្ត​ស​ញ្ញ​ណ​ជា​របស់​រដ្ឋ តែ​នៅ​ពេល​រថយន្ត​ស៊ី​រ៉ែ​ន​មាន​ភ្លើង​ពីលើ​ដឹកមុខ និង​រថយន្ត​ស្លាក​លេខ​របស់​ស្ថាប័ន​ប៉ូលិស ឬ​ក៏​កងទ័ព​ហ្នឹង​គ្មាន​ឡូ​ហ្គោ​របស់​ស្ថាប័ន​នោះ​ទេ​។ កន្លង​មក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ហើយ​ថា​រថយន្ត​ស៊ី​រ៉ែ​ន​ហែហម​ហ្នឹង​បាន​តែ​សម្តេច​ទាំង ៣ ទេ​កុំ​រំខាន​អ្នក​ធ្វើ​ដំណើរ កុំ​រំខាន​ពលរដ្ឋ ជា​ពិសេស​ទៅ​ជួប​ស្រី​ស្នេហ៍​សោះ ក៏​ស៊ី​រ៉ែ​ន​ផ្អើល​គេឯង​ដែរ ទៅ​មើល​ដី មើល​ចម្ការ​ផ្ទាល់ខ្លួន​ក៏​ដាក់​ឡាន​ស៊ី​រ៉ែ​ន​ដែរ​នោះ​។កន្លង​មក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ហើយ​ថា​រថយន្ត​ស៊ី​រ៉ែ​ន​ហែហម​ហ្នឹង​បាន​តែ​សម្តេច​ទាំង ៣ ទេ​កុំ​រំខាន​អ្នក​ធ្វើ​ដំណើរ កុំ​រំខាន​ពលរដ្ឋ ជា​ពិសេស​ទៅ​ជួប​ស្រី​ស្នេហ៍​សោះ ក៏​ស៊ី​រ៉ែ​ន​ផ្អើល​គេឯង​ដែរ ទៅ​មើល​ដី មើល​ចម្ការ​ផ្ទាល់ខ្លួន​ក៏​ដាក់​ឡាន​ស៊ី​រ៉ែ​ន​ដែរ​នោះ​។ ឥឡូវ​រឿង​នោះ​ដូច​ជា​ស្ងាត់​ច្រើន​ហើយ តែ​ស្រាប់តែ​ចេញ​ឡាន​ស៊ី​រ៉ែ​ន​ដែល​មាន​ស្លាក​លេខ​ខេមរភូមិន្ទ និង​នគរបាល​ចេញ​ឆ្វេ​ច​ឆ្វាច ឡូ​កឡំ​គ្នា​ដូច​មុន​ព្រឹត្តិការណ៍​ថ្ងៃ ៥-៦ ខែកក្កដា​ឆ្នាំ ១៩៩៧ ដោយ​មិនដឹង​ឲ្យ​ប្រាកដ​ថា តើ​ជូន​ថ្នាក់ដឹកនាំ​ទៅ​ណា​មក​ណា? ឬ​ក៏​គណៈប្រតិភូ​អន្តរជាតិ​ជាន់ខ្ពស់? ឬ​ភ្ញៀវ​ទេសចរ? ឬ​ក៏​វិនិយោគិន​បរទេស? នោះ​ទេ​។ ដឹង​តែ​ពី​បន្លឺ​ស៊ី​រ៉ែ​ន កន្លែង​កកស្ទះ​ដើម្បី​បាន​អាទិភាព​ទៅ​មុនគេ ឆាប់​ដល់​គោលដៅ​តែ​ប៉ុណ្ណោះ​ដោយ​មិន​ខ្វល់​ពី​អ្នកដំណើរ​នោះ​ទេ​។ ហេតុ​អ្វី​បានជា​ត្រឹម​ភ្ញៀវ​ទេសចរ ឬ​ក៏​មន្ត្រី​បរទេស​មក​ទស្សនកិច្ច​សាមញ្ញ ឬ​ក៏​វិនិយោគិន​សោះ​អាច​ប្រើ​រថយន្ត​ស៊ី​រ៉ែ​ន​ក៏​បាន​រថយន្ត​រដ្ឋ​ស្លាក​លេខ​ខេមរភូមិន្ទ ឬ​ក៏​ស្លាក​លេខ​នគរបាល​បាន​ទៀត? ។ បើ​ប្រៀបធៀប​ជាមួយ​រដ្ឋមន្ត្រី​វិញ​គឺ​ភាគច្រើន​សាមញ្ញ​ៗ​ទៅ​វិញ​ដូច​រថយន្ត​លោក ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហា​ផ្ទៃ​​វិញ​ធម្មតា​បើក​ពី​ក្រសួង​ទៅ​ផ្ទះ យ៉ាងច្រើន​ចុច​តែ​ស៊ី​ប្លេ​ទេ ដូច​គ្នា​នេះ​ដែរ​លោក ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វិញ រឹតតែ​សាមញ្ញ​ទៅ​ទៀត​គឺ​លោក​ទៅ​ណា​មក​ណា​តែ​ម្នាក់ឯង ខ្ញុំ​ធ្លាប់​ឃើញ​គាត់​នៅ​បណ្ណាគារ​។ សូ​ម្បី​តែ​ក្បួន​រថយន្ត​ស៊ី​រ៉ែ​ន​ដង្ហែ​របស់​កង​អង្គរក្ស​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​បិទ​ឡូ​ហ្គោ (“BHQ”-Bodyguard Head-quarter) ពី​ទួល​ក្រសាំង​មក​វិមាន​ឯករាជ្យ​ក៏​កម្រ​បន្លឺ​សំឡេង​ដែរ ប្រសិនបើ​លោក​មិន​នៅ​ក្នុង​ក្បួន​នោះ​ទេ​។ ការ​ប្រើ​រថយន្ត​រដ្ឋ​មិន​ត្រឹមត្រូវ​ច្រងេងច្រងាង​បង្ហាញ​សាច់ដុំ​លើ​ផ្លូវ​សាធារណៈ​ដូច្នេះ​ត្រូវ​បាន​គេ​វាយតម្លៃ​ជាតិ​ទាំងមូល​រឿង​ឲ្យ​តម្លៃ​តាម​ទឹក​លុយ​។ បើ​អ្នកមាន​លុយ​ច្រើន​រាប់អាន​អ្នក​នោះ​យកចិត្តយកថ្លើម​ធ្វើ​ឲ្យ​បាត់បង់​នូវ​តម្លៃ​ខ្លួនឯង​ជា​ខ្មែរ​ម្ចាស់​ស្រុក​ទៅ​វិញ បើ​ទោះបីជា​របៀប​ធ្វើ​ដៃគូ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ដែល​ចែង​ក្នុង​ច្បាប់​ឲ្យ​តម្លៃ​ខ្មែរ​ខ្លួនឯង​តាម​រយៈ ៥១ ភាគរយ​ជា​របស់​វិនិយោគ​ក្នុងស្រុក និង ៤៩ ភាគរយ​ជា​របស់​បរទេស​ក៏​ដោយ​។ ភ្នំពេញប៉ុស្តិ៍ ៕

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤