ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក គុល បញ្ញា ៖ ឆន្ទៈរាស្ត្រមិនអាចផ្ទេរទៅឱ្យនរណាម្នាក់ដែលមិនបានរើសដោយម្ចាស់ឆ្នោតទេ

នាយកប្រតិបត្តិនៃអង្គការខុមហ្រ្វែល លោក គុល បញ្ញា បានថ្លែងលើកឡើងអោយដឹងថា នៅឯប្រទេសថៃ កាលពីឆ្នាំ ២០០៧ កន្លងទៅនោះ ក៏មានករណីរំលាយគណបក្សកាន់អំណាចរបស់លោកថាក់ស៊ិនឈ្មោះ ថៃរ៉ាក់ថៃ ( TRT) ដោយតុលាការធម្មនុញ្ញ ប៉ុន្ដែទោះបីជាមានការរំលាយមែន ចំពោះតំណាងរាស្ត្រ និងមន្ត្រីជាប់ឆ្នោតឬ អាសនៈនៃគណបក្សនេះមិនត្រូវបានរំលាយ ឬដកហូត។ លោកបានបញ្ជាក់ទៀតថា ក្រោយការមិនរំលាយអាសនៈ និងការមិនដកហូតហើយនោះ តំណាងរាស្ត្រនៃគណបក្សនេះក៏បានក្លាយជាតំណាងរាស្ត្ររបស់គណបក្សថ្មីឈ្មោះ ភឿថៃ(PTP)។ លោកបន្តថា តាមពិតការរំលាយក៏ទទួល ឥទ្ធិពលពីការធ្វើរដ្ឋប្រហារយោធា ។ លោក គុល បញ្ញា អោយដឹងបែបនេះ ធ្វើឡើងនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពី ថ្ងៃទី៨ វិច្ឆិកា កន្លងទៅថ្មីៗនេះ ។ បើតាមលោក គុល បញ្ញា បានអះអាងទៀតថា នៅប្រទេសខ្លះ តំណាងរាស្ត្រស្លាប់ឬលាលែងមួយចំនួននោះ គេរៀបចំការបោះឆ្នោតឡើងវិញ (by elections) ដើម្បីឲប្រាកដតំណាងរាស្ត្រនោះកើតចេញពីឆន្ទៈរាស្ត្រ។ ត្រង់ន័យនេះលោកបានពន្យល់ថា តំណាងរាស្ត្រកើតចេញពីឆន្ទៈរបស់ម្ចាស់ឆ្នោតដែលមិនត្រូវបានរំលាយដោយការរំលាយគណបក្សទេ ហើយឆន្ទៈរាស្ត្រក៏មិនអាចផ្ទេរទៅឲនរណាម្នាក់ដែលមិនបានរើសដោយម្ចាស់ឆ្នោតដែរ។ នាយកប្រតិបត្តិនៃអង្គការខុមហ្រ្វែលរូបនេះបានថ្លែងពន្យល់បន្តទៀតថា ចំពោះគោលការណ៍ជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យសេរីគឺការគោរពឆន្ទៈម្ចាស់ឆ្នោត។ ការលើកឡើងដោយរំលឹកពីប្រវត្តិនៃប្រទេសថៃចំពោះការរំលាយគណបក្សនេះ ធ្វើឡើងនៅចំពេល ដែលរដ្ឋាភិបាលកម្ពុជាបានព្រមានចំពោះការរំលាយគណបក្សសង្រ្គោះជាតិដោយតុលាការកំពូលដែលអាចនឹងកើតឡើងនៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខ នេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ