ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អឺរ៉ុបស៊ើបអង្កេតប្រឆាំងការគេចពន្ធលើមុខទំនិញចេញពីកម្ពុជា ចូលទៅសហភាពអឺរ៉ុប

សភាពអឺរ៉ុបបានប្រកាសពីបំណងនៃការធ្វើការស៊ើបអង្គេតរបស់ពួកគេដើម្បីធ្វើការប្រឆាំងការគេចពន្ធលើមុខទំនិញចេញពីកម្ពុជា ចូលទៅសហភាពអឺរ៉ុប ។ ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានប្រាប់ទៅក្រុមការងាររបស់ខ្លួន ឲ្យផ្តល់ទិន្នន័យត្រឹមត្រូវ ដល់ការិយាល័យប្រឆាំងការក្លែងបន្លំ របស់សហភាពអឺរ៉ុប ដើម្បីជាមូលដ្ឋាន ក្នុងការស៊ើបអង្កេតប្រឆាំង ការគេចពន្ធលើមុខទំនិញ Hand Pallet Trucks ។ ការប្រកាសពីការស៊ើបអង្កេត និងការព្រមព្រៀងគ្នាលើកនេះ ធ្វើឡើងនៅក្នុង ជំនួបជួបពិភាក្សាការងាររបស់លោក សំ សិរីរតន៍ ជាមួយក្រុមការងារបេសកកម្ម នៃការិយាល័យប្រឆាំងការក្លែងបន្លំរបស់សហភាពអ៊ឺរ៉ុប ដឹកនាំដោយលោកស្រី Ana Maria S. Solano ប្រធានប្រតិភូដឹកនាំក្រុមស៊ើបអង្កេតមកពីការិយាល័យប្រឆាំងការក្លែងបន្លំរបស់សហភាពអ៊ឺរ៉ុបនៅទីស្តីការក្រសួង។ នៅក្នុងឱកាសនោះ លោកស្រី Ana Maria S. Solano បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ក្រុមការងារបេសកកម្មនៃការិយាល័យប្រឆាំងការក្លែងបន្លំរបស់សហភាពអ៊ឺរ៉ុប នៅប្រទេសកម្ពុជា មានរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃ០៧-១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ និងមានបំណងចំនួន០៣ រួមមាន ៖ ទី១-រកឲ្យឃើញភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវនៃប្រភពដើមផលិតផលឧបករណ៍លើកដាក់ទំនិញប្រើដោយដៃ (Hand Pallet Trucks) ផលិតនៅកម្ពុជាដែលទទួលបានភាពអនុគ្រោះ ត្រូវបាននាំចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ដោយប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើទំនិញទំរង់អេ (GSP Certificates of Preferential Origin FORM A) ចាប់ពីខែតុលា ឆ្នាំ ២០១៤ ដល់ខែកញ្ញា ឆ្នាំ២០១៧។ ទី២-បង្កើតឲ្យមានប្រភពដើមពិតប្រាកដពាក់ព័ន្ធទៅនឹងផលិតផល Hand Pallet Trucks និងទី៣-ប្រមូលរាល់ឯកសារយោងទាំងអស់ដែលបញ្ជាក់នូវប្រភពដើមជាក់ស្តែងនៃផលិតផល Hand Pallet Trucks ចេញពីទិន្នន័យរបស់គយ ឯកសារ ឬរបាយការណ៍ពីអាជ្ញាធរ និងក្រុមហ៊ុនពាក់ព័ន្ធ។ លោក សំ សិរីរតន៍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្ត និងសំដែងការគាំទ្រចំពោះបេសកកម្មរបស់ក្រុមការងារក្នុងការស្រាវជ្រាវរកឲ្យឃើញនូវភាពមិនប្រក្រតី ដែលជាប់សង្ស័យលើប្រភពដើមទំនិញឧបករណ៍លើកដាក់ទំនិញដោយដៃ (Hand Pallet Trucks) ដែលនាំចេញពីកម្ពុជា និងសកម្មភាពគេចពន្ធនានា របស់បណ្តាប្រទេសដែលមិនមែនជាសមាជិករបស់សហភាពអ៊ឺរ៉ុប ក្នុងន័យធានាឲ្យបាននូវភាពត្រឹមត្រូវតាមផ្លូវច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ជាងនេះទៀត លោកបានអំពាវនាវដល់អាជ្ញាធរកម្ពុជាដែលពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្ម និងឥតលាក់លៀម ក្នុងការបំពេញកិច្ចសហប្រតិបត្តិការរដ្ឋបាលតាមការចាំបាច់ជាមួយក្រុមការងារបេសកកម្មនៃការិយាល័យប្រឆាំងការក្លែងបន្លំរបស់សហភាពអ៊ឺរ៉ុប ដើម្បីជាមូលដ្ឋានក្នុងការស៊ើបអង្កេតប្រឆាំងការគេចពន្ធលើមុខទំនិញ Hand Pallet Trucks សំដៅបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវលើប្រភពដើមនៃមុខទំនិញ ដែលមានលទ្ធភាពទទួលបានភាពអនុគ្រោះពន្ធ អាចនាំចេញដោយរួចពន្ធសូន្យភាគរយ និងមិនជាប់កម្រិតកំណត់ ដោយប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទំរង់ A ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤