ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ចៅសង្កាត់អូរចារ ៖ យុវជនសង្គ្រោះជាតិមិនមែនជាយុវជនហៃអើតាមអ្នកនយោបាយប្រជាភិថុតទេ

ចៅសង្កាត់អូរចារមកពីគណបក្សសង្រ្គោះជាតិ ស្ថិតនៅក្នុងខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានថ្លែងលើកឡើងអោយដឹងថា យុវជនសង្គ្រោះជាតិមិនមែនជាយុវជនហៃអើតាមអ្នកនយោបាយប្រជាភិថុតទេ ។ នៅលើហ្វេសប៊ុករបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត នៅប៉ុន្មានថ្ងៃមុននេះ បានលើកឡើងបែបប្រយោ លសម្ដៅទៅលើអ្នកនយោបាយដទៃក្រៅពីគណបក្សសង្រ្គោះជាតិ ។ កញ្ញាបានបន្តលើកឡើងដោយ បង្ហាញពីជំនឿជឿជាក់ទៅលើមេដឹកនាំគណបក្សសង្រ្គោះជាតិ និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេសនៅឡើយ ។ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ។ កញ្ញា អោយដឹងបែបនេះ ៖ « ជំហរដ៍រឹងមាំរបស់លោកប្រធានទាំងពីរ គឺអាចរក្សាគណបក្ស សង្គ្រោះជាតិ អោយបន្តដំណើរទៅរកភាពជោគជ័យបានតាមរយះការបោះឆ្នោតជាវិជ្ជមាននៅឆ្នាំ២០១៨ខាងមុខនេះជាពុំខាន ទោះបីមានឧបសគ្គធំជាច្រើនធ្លាក់មកលើគណបក្សសង្គ្រោះជាតិ នាពេលចុងក្រោយនេះក៏ដោយ » ។ ការលើកឡើងរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត នាពេលនេះ ធ្វើឡើងនៅចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងស្ថិតនៅក្នុងសភាពជាប់គាំង ក្រោយពេលមេដឹកនាំគណបក្សប្រឆាំង គឺលោក កឹម សុខា កំពុងត្រូវបានជាប់ឃុំក្រោមការចោទថា បានប្រព្រឹត្តអំពើក្បត់ជាតិ ចំណែកឯមន្រ្តី របស់គណបក្សនេះជាច្រើនរូបទៀតត្រូវបានចេញក្រៅប្រទេស ។ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ។ លើសពីនេះទៀត គឺនៅខណៈដែលមន្រ្តី និងសមាជិករបស់គណបក្សសង្រ្គោះជាតិមួយចំនួនបានប្រកាសដើរចេញពីគណបក្សនេះ ដើម្បីទៅរួមរស់ជាមួយនឹងគណបក្សកាន់អំណាច ក្រោយពេលមេដឹកនាំគណបក្សកាន់អំណាចបានប្រកាសថា នឹងនៅតែរក្សាតំណែងអោយអ្នកទាំងនោះពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ ។ ប៉ុន្តែចំពោះកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត វិញយល់ថា ការចង់រំលាយគណបក្ស គឺមិនអាចទៅរួចនោះឡើយ ។ មួយទៀតគឺអោយគណបក្សសង្គ្រោះជាតិរលាយខ្លួនឯង នោះគឺរឹតតែមិនអាចទៅរួចដែរ ព្រោះបច្ចប្បន្នខុសពីអតីតកាល ។ ការសំអាងរបស់កញ្ញាបែបនេះ ដោយហេតុថា ចប្ចុប្បន្ននេះសម្រាប់គណបក្ស សង្គ្រោះជាតិ គឺមិនអាចទុកជនអោយបំផ្លាញបក្សខ្លួនឯងអោយធ្វើធំ ធ្វើមេបានទៀតទេ គឺត្រូវបកស្បែកមុខអ្នកក្លាហានស៊ីរូងផ្ទៃក្នុងចេញដើម្បីបង្ហាញមហាជនអោយឃើញ ៕ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ