ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

កងកម្លំាងត្រៀមយ៉ាងស្អាត ដូចកំពុងរៀបចំទៅធ្វើសង្រ្គាមជាមួយចោរឈ្លានពានទឹកដី តាមពិតទុកបង្រ្កាបពលរដ្ឋសោះ

កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (ប៉ូលិស ទាហាន និង កងរាជអាវុធហត្ថ) និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់បានត្រៀមរួចរាល់ហើយ ដើម្បីទប់ទល់និងបង្ក្រាបសកម្មភាពតវ៉ាណាមួយប្រឆាំងទៅនឹងសាលដីកាសម្រេចរបស់តុលាការកំពូល ជាពិសេសប្រសិនបើតុលាការជាន់ខ្ពស់នេះ សម្រេចរំលាយគណបក្សង្គ្រោះជាតិនៅថ្ងៃស្អែក ។ កាលពីព្រឹកថ្ងៃម្សិលមិញ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការបង្ការនិងបង្ក្រាប និងការទប់ស្កាត់ការធ្វើបាតុកម្មប្រឆាំងនឹងចំណាត់ការតុលាការកំពូល ដែលត្រូវបើកសវនាការកាត់ក្តីទាក់ទិននឹងបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិនាថ្ងៃ១៦ ខែវិច្ឆិកា ខាងមុខនេះ។ កិច្ចប្រជុំនេះមានការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពីអនុប្រធាននាយកដ្ឋាន, នាយការិយាល័យ, នាយរងការិយាល័យ និងថ្នាក់ដឹកនាំនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលពាក់ព័ន្ធទាំងអស់ផងដែរ ។ បើយោងតាមការចេញផ្សាយរបស់គេហទំព័ររបស់នគរបាលជាតិ បានឲ្យដឹងថា ៖ «កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងបរិបទនយោបាយថ្មី ដែលគណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយដោយតុលាការកំពូល ដោយបង្ការ ទប់ស្កាត់មិនទុកឲ្យមានការញុះញង់ បំផុសកៀងគរប្រជាពលរដ្ឋប្រមូលផ្ដុំបង្កចលាចលសង្គមបាន» ។ លោកសុខ ខេមរិន បានណែនាំឲ្យមន្ត្រីនគរបាលទាំងអស់ ក្តាប់ឲ្យបានទាន់ពេល និងវិភាគឲ្យបានត្រូវ នូវសកម្មភាពខុសច្បាប់ដែលសមត្ថកិច្ចយល់ថា ធ្វើឲ្យ«ប៉ះពាល់ចំពោះដំណើរការសវនាការបស់តុលាការកំពូល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់សមស្រប និងមានប្រសិទ្ធភាព» ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ