ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះរាជអាជ្ញារង​ ដែល​បើក​រថយន្ត​​បុក​មនុស្ស​ស្លាប់ ​ត្រូវ​បាន​ដោះលែង

ព្រះរាជអាជ្ញារង​សាលា​ដំបូង​ខេត្ត​សៀមរាប​ត្រូវ​បាន​ដោះលែង​​ដោយ​មិន​មាន​ការ​ចោទប្រកាន់​កាលពី​​សប្តាហ៍​មុន បន្ទាប់ពី​បាន​បើក​ឡាន​ក្នុង​​ភាព​ស្រវឹង​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ និង​បណ្តាល​ឲ្យ​អ្នក​បើកបរ​ស្លាប់ ហើយ​​ព្យាយាម​រត់​គេច​ពី​កន្លែង​កើត​ហេតុ​។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានភ្នំពេញប៉ុស្តិ៍នៅលើវេបសាយរបស់ខ្លួនកាលពីថ្ងៃទី៥ វិច្ឆិកា ម្សិលមិញនេះ ។ បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស បន្ទាប់ពី​ព្រះរាជអាជ្ញារង​លោក សំរិទ្ធ សុខុន បាន​បើក​រថយន្ត​ម៉ាក​ឡិចស៊ីស​ទៅ​បុក​ចំ​ម៉ូតូ​មួយ​គ្រឿង​នៅ​ពាក់​កណ្តាល​យប់​ថ្ងៃ​ព្រហស្បតិ៍​។ លោក ជឹម សុវណ្ណ ប្រធាន​នគរបាល​ចរាចរណ៍​ក្រុង​សៀមរាប​បាន​បញ្ជាក់​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដោយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា រថយន្ត​របស់​លោក សុខុន បាន​អូស​ម៉ូតូ និង​អ្នក​បើក​ម៉ូតូ​ជិត​ ១០០០ ​ម៉ែត្រ ខណៈ​កំពុង​ព្យាយាម​​រត់​គេច​ពី​កន្លែង​កើត​ហេតុ​។ ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​លោក សុខុន ត្រូវ​បាន​បញ្ឈប់​ដោយ​អ្នក​មើល​ឃើញ​ហេតុការណ៍​​នោះ​ដែល​បាន​ចាប់ផ្តើម​វាយ​គាត់​រហូត​ដល់​នគរបាល​ទៅ​ដល់​។ លោក សុវណ្ណ ក៏​បាន​បញ្ជាក់​ផង​ដែរ​ចំពោះ​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដែល​ថា​លោក សុខុន ស្រវឹង​ស្រា​។ ទោះ​យ៉ាង​ណា​ក្តី​លោក សុខុន ត្រូវ​បាន​ដោះលែង​ដោយសារ​ហេតុផល​ថា លោក​បាន​សារភាព និង​រង​ឥទ្ធិពល​ទៅ​លើ​តំណែង​របស់​លោក​។ លោក សុវណ្ណ បាន​បញ្ជាក់​ថា​៖ «​បន្ទាប់ពី​គាត់​បាន​បើក​បុក​ម៉ូតូ យើង​បាន​ចាប់​គាត់ ហើយ​បាន​ដោះលែង​គាត់​វិញ ដោយសារ​មាន​ការ​យោគយល់​។ ដោយសារ​យើង​ស្គាល់​គាត់​ច្បាស់ គាត់​ធ្វើការ​នៅ​ស្ថាប័ន​អយ្យការ ហើយ​គាត់​បាន​សង​សំណង​ទៅ​ជន​រងគ្រោះ​រួច​ហើយ​»​។ ស្នងការ​នគរបាល​ក្រុង​សៀមរាប​លោក ទិត្យ ណារ៉ុង មិន​ប្រាប់​ពិស្ដារ​ពី​​រឿង​នេះ​ទេ​ដោយ​គ្រាន់តែ​ថា​សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ចប់​រួច​ហើយ​។ នៅ​មុន​ពេល​ឆ្លើយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លោក​បាន​ថ្លែង​ថា​៖ «​ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់​ព្រះរាជអាជ្ញា​ [​រង​] ​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​»​។ លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​គណនេយ្យភាព​សង្គម​ប្រចាំ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​​ថា​លោក​ឃើញ​ករណី​ប្រភេទ​នេះ​ជាច្រើន​លើក​រួច​មក​ហើយ​។ លោក​បាន​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​វា​មិនមែន​ជា​ប្រភេទ​ថ្មី​នៃ​និទ្ទណ្ឌភាព​នោះ​ទេ​»៕ PS ចម្លងទាំងស្រុងពីវេបសាយភ្នំពេញប៉ុស្តិ៍ ៕

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤