ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

បែកធ្លាយទៀតហើយ!៖ ប្រពន្ធកូនលោក សុខ ឥសាន រស់នៅលើទឹកដីអាមេរិក ខណៈពេល សុខ ឥសាន វាយប្រហារថា អ្នករស់នៅអាមេរិកគ្មានអនាគត និងជាអាយ៉ង

អត្ថបទពី CWCI Cambodia ៖ នៅលើបណ្តាញសង្គម បានផ្សព្វផ្សាយអំពី ក្រុមគ្រួសារ របស់លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច CPP ដែល​បានវាយប្រហារសហរដ្ឋអាមេរិកធ្ងន់ៗ ចាប់តាំងពីរដ្ឋាភិបាល ហ៊ុន​ សែន បញ្ជាឲ្យបិទទ្វារ វិទ្យាស្ថានអាមេរិកឃ្លាំមើលការបោះឆ្នោត NDI កាសែត និង Cambodia Daily រួចមកបានបញ្ជាបញ្ឈប់ការផ្សាយបន្ត របស់វិទ្យុអាស៊ីសេរី RFA វិទ្យុវីអូអេ VOA និង វីទ្យុវីអូឌី VOD ហើយចុងក្រោយនេះ រដ្ឋាភិបាល បានចាប់ឃុំខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង ដោយចោទប្រកាន់ថា «សហរដ្ឋអាមេរិក នៅពីខាងក្រោយបក្សប្រឆាំង ធ្វើបដិវត្តពណ៌ ដើម្បីផ្តូលរំលំរដ្ឋាភិបាល»។ ដោយឡែក នៅលើហ្វេសប៊ុកលោក ឆាំ ឆានី (Chham Chhany) និង អ្នកឯទៀត បានផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០១៧ នេះថា «សុខ ឥសាន តែងនិយាយវាយប្រហារអាមេរិកថា អ្នកធ្វើអាយ៉ងអាមេរិក {ដែលសំដៅលើអ្នកប្រឆាំង រួមទាំងលោក កឹម សុខា ផង} គ្មានអនាគតទេ។ អាមេរិក ជាប្រទេសចង្រៃ ជាប្រទេសអាក្រក់ ជាប្រទេសឃោរឃៅ និងជាប្រទេស រស់នៅគ្មានសេចក្តីសុខ ឬភាពសប្បាយ ដូចកម្ពុជាទេ»។ អត្ថបទនោះ បញ្ជាក់អំពីការពិតរបស់ក្រុមគ្រួសារលោក សុខ ឥសាន ដែរថា «ផ្ទុយពីការរិះគន់អាមេរិកនេះ សុខ ឥសាន បែរជាបញ្ជូនកូន និងប្រពន្ធរបស់ខ្លួន ទៅរស់នៅអាមេរិក យ៉ាងគ្រហើរៗទៅវិញ។ គ្រួសារប្រពន្ធកូនរបស់ សុខ ឥសាន បានទិញផ្ទះ និងរស់នៅតំបន់ Riverside ក្នុងរដ្ឋ California ដោយបាន ទិញផ្ទះ ដល់ទៅពីរគឺ មួយ សម្រាប់រស់នៅខ្លួនឯង និង មួយទៀត សម្រាប់ជួលឲ្យគេ»។ ក្នុងអត្ថបទនោះ មានបំណងផ្តាំផ្ញើទៅអ្នកគាំទ្រ បក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដោយចោទជាសំណួរ​ផង និងផ្តល់យោបល់ផងថា «តើ សុខ ឥសាន បានលុយពីណា មកទិញផ្ទះនៅអាមេរិកហ្នឹង? ហើយ​តើខំត្រដរមករស់នៅអាមេរិក​ធ្វើអី បើអាមេរិក មិនល្អដូចស្រុកខ្មែរនោះ? ដូច្នេះ សុខ ឥសាន គួរតែនាំប្រពន្ធ កូន ទៅស្រុកខ្មែរវិញទៅ។ ក្រៅពីនេះ ក៏សូមផ្ញើសារនេះ ដល់ពួកគាំទ្រ CPP ឲ្យដឹងផងដែរ ថាពួកមេៗអ្នកឯងថា ស្អប់អាមេរិកតែមាត់ទេ តែការពិតពួកគេ នាំគ្នាជញ្ជូនកូនចៅ និងទ្រព្យមកក្រៅ មានសញ្ជាតិពីរ អស់ហើយ… ល្មមឈប់ភ្លើទៅស្ងួន»៕ (អត្ថបទដោយ នគរ) /១២ កញ្ញា ២០១៧

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤