ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ល្បី​​នៅ​​អ៊ឺរ៉ុប៖ លោក ហ៊ុន សែន ភ្នាល់​​ប្រដាល់ ៥ពាន់​ដុល្លា តែ​អត់​ឲ្យ​លុយ

ច្បាប់«ចាក់ប្រដាល់» នៅក្នុងប្រទេសកម្ពុជា សម្រេចលើលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់ប្រទេសនេះ។ នេះ ជា​អ្វី​ដែល​សារព័ត៌មាន​ធំៗ នៅ​អ៊ឺរ៉ុប សរសេរ​កោត​ស្ងប់​ស្ងែង មេដឹកនាំកម្ពុជា។ ពីរដ្ឋធានី ប៉ារីស ប្រទេសបារាំង ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វ សូម​លើក​យក សំណេររបស់សារព័ត៌មានទាំងនោះ មកជម្រាបជូន ដូចតទៅ។ Source from Monoroom. ករណីលោក ហ៊ុន សែន មានចំណង់ចំណូលចិត្ត ភ្នាល់ប្រដាល់ និងជាពិសេស ភ្នាល់«ហ៊ានស៊ី ហ៊ានសង» ទៅលើការ​«ប្រកួត​ប្រចាំសតវត្សន៍» រវាងកីឡាករហ្វីលីពីន ម៉ានី ប៉ាគីអៅ (Manny Pacquiao) និងកីឡាករអាមេរិក ផ្លយ ម៉ាយវ៉េដ័រ (Floyd Mayweather) កាលពីចុងសប្ដាហ៍មុននេះ មិនសូវជាបង្កការចាប់អារម្មណ៍ ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅលោក​ខាង​លិច​ប៉ុន្មានទេ។ ប៉ុន្តែបើលោក ហ៊ុន សែន បានចាក់ល្បែង ៥០០០ដុល្លា «ហ៊ានស៊ី»រួចហើយ បែរជាបដិសេធ «មិនហ៊ានសង» មិនបង់លុយ និងព្រមទាំង បានធ្វើការវិន្និច្ឆ័យ តែខ្លួនលោក ទៅលើលទ្ធផលនៃការប្រកួតនោះ ទើបជាករណីមានតែមួយ ក្នុងលោក គួរ​ឲ្យ​«កោត» និងបង្កចំណាប់អារម្មណ៍ក្រៃលែង ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅបស្ចឹមលោក សឹងតែគ្រប់ៗគ្នា។ សាព័ត៌មាន​ជា​ច្រើន ដែលផ្សាយជាភាសាបារាំង បានលើកយកករណីនេះ មកផ្សាយ និងធ្វើអត្ថាធិប្បាយជាបន្ត ជាពិសេស នៅបន្ទាប់ពី​បណ្ដាញព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) បានធ្វើសេចក្ដីរាយការណ៍នេះ ពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា។ «ម្សិលម៉ិញ (ថ្ងៃអាទិត្យមុន) រក​​​ពិន្ទុ​​​ដាក់​​​ឲ្យ​​​អា ផ្លយ​​ អត់​​​ឃើញ​​​ទេ​​​ យើង​​​អ្នក​​​មើល​​​ ប៉ុន្តែ អាប៊ីត​​​ទាំង​​​បី​​​​​​​​ ​ឯកច្ឆន្ទ​​​ឲ្យ​​​អា ផ្លយ​​ ឈ្នះ» នេះជាការលើកយកសម្ដី របស់លោក ហ៊ុន សែន មកបញ្ជាក់ នៅក្នុងសារព័ត៌មាន «Metro News» របស់បារាំង ដែល​មិន​ភ្លេច​អះអាង ពីការកាន់អំណាច តាំងពី៣០ឆ្នាំដ៏យូរលង់ របស់លោក នៅកម្ពុជានោះទេ។ រីឯសារព័ត៌មាន «7sur7» របស់​ប្រទេសប៊ែលហ្សិក បានលើកយកសម្ដី របស់លោក ហ៊ុន សែន មកដាក់បន្ថែមថា៖ «ឥឡូវ​​​បើ​​​គិត​​​តាម​​​ ការ​​​ភ្នាល់​​​ពីម្សិល​​​ ខ្ញុំ​​​​​​ត្រូវ​​​ជំពាក់​​​លោក​​​ឯង​​​ តែ​​​អញ​​​មិន​​​ឲ្យ»។ គ្រប់សារព័ត៌មានទាំងអស់ មិនបានបញ្ជាក់ថា តើពាក្យ​«លោក​ឯង»​ថ្លែង​ឡើង របស់លោក ហ៊ុន សែន នេះ ជានរណាឲ្យពិតនោះឡើយ។ ប៉ុន្តែ យ៉ាងហោចណាស់ «លោកឯង»ម្នាក់នោះ គ្រាន់​តែ​ហ៊ានមក​ភ្នាល់ ជា​មួយ​លោកនាយករដ្ឋមន្ត្រី តែមិនហ៊ានប្ដឹងលោក ហ៊ុន សែន ពីបទបន្លំការជឿទុកចិត្ត ព្រោះការថ្លែង​របស់​លោក អះអាងថាមិនបង់​លុយ​ថ្លៃ​«ភ្នាល់»​។ លោក ហ៊ុន សែន បានធ្វើការវិន្និច្ឆ័យ ដោយខ្លួនលោក និងសម្ដែងការមិនពេញចិត្ត របស់លោក ទៅនឹងលទ្ធផល នៃការ​«ប្រកួត​ប្រចាំសតវត្សន៍» រវាងកីឡាករ​ហ្វីលីពីន ម៉ានី ប៉ាគីអៅ និងកីឡាករអាមេរិក ផ្លយ ម៉ាយវ៉េដ័រ កាលពីយប់ថ្ងៃសៅរ៍ ទី០២ ខែឧសភា ដោយចៅក្រម​ប្រដាល់​ជាតិអាមេរិក ទាំងបីនាក់។ ថ្លែងនៅក្នុងពិធី​​​​​​បញ្ចុះ​​​បឋម​​​សីលា ​​​​​​បើក​​​ការ​​​ដ្ឋាន​​​ស្ថាបនា ​​​ផ្លូវ​​​​ជាតិ​​​​លេខ​​​​៥៥​​​ ក្នុង​​​​​​ខេត្ត​​​ពោធិ៍សាត់​​​ កាល​ពីថ្ងៃទី ៤ ខែឧសភា លោក ហ៊ុន សែន បានវាយតម្លៃចៅក្រមប្រដាល់ទាំងនោះ ថាបានលំអៀង ទៅរកកីឡាករជាតិ​អាមេរិក ផ្លយ ម៉ាយវេដ័រ។ លោក ហ៊ុន សែន ថ្លែងថា៖ «សូម​​​ផ្តាំ​​​ទៅ​​​អាប៊ីត​​​របស់​​​អាមេរិក​​​ សូម​​​ធ្វើ​​​ការ​​​ពន្យល់​ ​​ មូល​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​អា ផ្លយ​​ ឈ្នះ? អា ផ្លយ​​ គិត​​​តែ​​​ពី​​​រត់​​​ ហើយ​​​រង​​​ ហើយ​​​គេច​​​ ប៉ាកគីអាវ​​​​ ចូល​​​វៃ៉​​​រហូត​​​ វ៉ៃ​​​ខ្ទុប​​​នឹង​​​ខ្សែ​​​រិញ។» នាយករដ្ឋមន្ត្រីកម្ពុជា ថែមទាំងបាន​ឆ្លៀតចំអក ទៅប្រទេសអាមេរិកទៀតថា៖ «មិន​​​នឹក​​​ស្មាន​​​​អាមេរិក​​​កាំង​​​អន់​​​​​​ដល់​​​ប៉ុណ្ណឹង​​​​​​​​​ ខ្ញុំ​​​ទើប​​​តែ​​​​​​ស្គាល់​​​អាមេរិក​​​ច្បាស់​​​ នៅ​​​ពេល​​​នេះ​​​ហើយ។ អាប៊ីត​​​​​​បាន​​​សម្រេច​​​ជា​​​ឯកច្ឆន្ទ ​​​ឲ្យ​​​អ្នក​​​ឈ្នះ​​​ក្លាយ ​​​ជា​​​អ្នក​​​ចាញ់​​​។» ការថ្លែងភ្នាល់ប្រដាល់ ជាសាធារណៈ របស់លោក ហ៊ុន សែន បង្កឲ្យមានការភ្ញាក់ផ្អើល ជាទូទៅ។ សារព័ត៌មានបារាំង «20Minutes» បានសរសេរដែរថា ការភ្នាល់ល្បែងស៊ីសង នៅក្នុងប្រទេសកម្ពុជា ជាទង្វើខុសច្បាប់ ហើយអ្នកដែលហ៊ាន ធ្វើការភ្នាល់ប្រដាល់ ឬភ្នាក់បាល់ តែងត្រូវបានធ្វើឡើង ដោយលួចលាក់ និងមានលក្ខណៈខុសច្បាប់ ទាំងអស់។ ប៉ុន្តែ អ្វី​ដែល​លោក ហ៊ុន សែន បុរសខ្លាំងកម្ពុជាធ្វើ មិនដែលខុសទេ។ សារព័ត៌មានតំបន់ របស់បារាំង «Corrier Picard» បានពន្យល់ជាចុងក្រោយថា កីឡាករអាមេរិក ផ្លាយ ម៉ាយវេដ័រ ត្រូវបាន​ចៅក្រមប្រដាល់ទាំងបីនាក់ ឲ្យពិន្ទុឈ្នះលើ កីឡាករហ្វីលីពីន (១១៨-១១០ ១១៦-១១២ ១១៦-១១២)។ ប៉ុន្តែការប្រកួត ដែល​ត្រូវបានគេមើលឃើញថា កីឡាករ ផាគីអៅ បានដេញវាយកីឡាករ ម៉ាយវេដ័រ ជាច្រើនដងនោះ មិនសមស្រប ជា​មួយ​នឹងលទ្ធផលនេះឡើយ និងបានបង្ក ឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រកីឡាករ ផាគីអៅ ជាពិសេស​អ្នក​គាំទ្រ​នៅ​អាស៊ី រាប់ទាំងលោក ហ៊ុន សែន មួយរូបផង៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ