ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ប៉ូលិស​ខេត្ត​បាត់ដំបង​ឃាត់​រថយន្ត​ដឹក​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​សង្គ្រោះជាតិ

មន្ត្រី​ប៉ូលិស​នៃ​អធិការ​នគរបាល​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង បាន​ឃាត់​រថយន្ត​ដឹក​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន​៧​នាក់ របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​នេះ ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ ដើម្បី​ទៅ​ចូលរួម​ប្រជុំ​ពង្រឹង​គណបក្ស​នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត ហើយ​ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​ទៅ​គោលដៅ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា។ មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ ប្រមាណ​២០០​នាក់ បាន​ទៅ​ជួបជុំគ្នា នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​បាត់ដំបង ដូច​ការ​គ្រោងទុក បើ​ទោះ​បី​ជា​មាន​សមត្ថកិច្ច​រារាំង​ដំណើរ​ពួកគាត់​នៅ​តាម​ផ្លូវ​ខ្លះ​ក៏ដោយ។ ប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បាត់ដំបង លោក ជា ជីវ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៥ វិច្ឆិកា ថា យ៉ាងហោចណាស់ មាន​ក្រុមប្រឹក្សា​គណបក្ស​មកពី​តាម​ឃុំ​សង្កាត់​ចំនួន​២០០​នាក់ បាន​ចូលរួម​ប្រជុំ ដើម្បី​ពង្រឹង​គណបក្ស​នៅ​ទីស្នាក់ការ​បក្ស​ខេត្ត។ លោក ជា ជីវ អះអាង​ទៀត​ថា ការ​ជួប​ជុំ​គ្នា​នេះ ដើម្បី​ត្រៀមខ្លួន​ជា​ធ្លុង​មួយ របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​ការ​សម្រេចចិត្ត​ទៅ​បោះឆ្នោត​ជ្រើសរើស សមាជិក​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ​ខាងមុខ៖ «ម្យ៉ាង​វិញ ដោយសារ​តែ​ព្រឹត្តិការណ៍​នយោបាយ ដែល​មាន​ការប្រើប្រាស់​ពាក្យ​សម្ដី អូសទាញ​សមាជិក​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ ខ្ញុំ​ត្រូវតែ​ជួប​ប្រជុំ​ពង្រឹង​ស្មារតី និង​កិច្ចប្រជុំ​ដែល​យើង​ត្រូវ​ធ្វើ​បន្ត»។ ទោះជា​យ៉ាងណា​នៅ​ក្នុង​ការ​ជួបជុំ​នេះ សមត្ថកិច្ច​ខេត្ត​បាត់ដំបង មាន​ទាំង​ក្នុង​ឯកសណ្ឋាន​ប៉ូលិស​និង​ឯកសណ្ឋាន ស៊ីវិល​ជិត​១០​នាក់ បាន​ដាក់​ឃ្លាំមើល​នៅ​ជុំវិញ​ទីស្នាក់ការ​គណបក្ស ប៉ុន្តែ​មិនបាន​បង្ក​បញ្ហា​ដល់​ប្រជុំ​នោះ​ទេ។ ចំណែក​ឯ រថយន្ត​ដឹក​ក្រុម​ប្រឹក្សាឃុំ​មួយ​គ្រឿង ដែល​មាន​គ្នា​ចំនួន ៧​នាក់​មកពី​ស្រុក​រុក្ខគិរី ត្រូវ​ប៉ូលិស​ស្រុក​មួយ​នេះ ឃាត់​ជាប់ ធ្វើ​ឲ្យ​មិន​អាច​ទៅ​ចូលរួម​ប្រជុំ​បានទេ៖ «ហើយ​ពួក​ខ្ញុំ​អត់​បាន​ធ្វើ​ដំណើរ​ទៅ​ទេ ដោយសារ​មាន​សមត្ថកិច្ច​ស្ទាក់​រារាំង ហើយ​ឆែក​រក​ប័ណ្ណបើកបរ ដែល​ធ្វើ​ឲ្យ​យឺត​ពេល​ក្នុង​ការ​ធ្វើដំណើរ​របស់​ពួក​យើង​ខ្ញុំ»។ ទាក់ទង​នឹង​បញ្ហា​នេះ​ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ជេត វណ្ណី មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ចាំ​លោក​ឆែក​មើល​សិន ហើយ​ក៏​ផ្ដាច់​ទូរស័ព្ទ​ទៅវិញ ប៉ុន្តែ​ក្រោយមក​អាស៊ីសេរី បាន​ទាក់​ទៅ​លោក​ម្ដងទៀត​តែ​ពុំ​មាន​អ្នកទទួល៖ «ខ្ញុំ​សុំ​ឆែក​មើល​បាទ​ការ​នេះ ទាល់តែ​ឆែក​មើល​បន្តិច​បាន​និយាយ​កើត​បាទ»។ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កង សាវាង្ស លើក​ឡើង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ជួបជុំគ្នា ដើម្បី​ពង្រឹង​សមាជិក​គណបក្ស​របស់​ខ្លួន​នេះ គឺ​ពុំ​មាន​អ្វី​ខុសច្បាប់​ឡើយ។លោក​អះអាង​ទៀត​ថា ករណី​មាន​សមត្ថកិច្ច​រារាំង​ដំណើរ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ណាមួយ មិន​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​គណបក្ស​នោះ លោក ចាត់​ជា​ទង្វើ​ខុសច្បាប់៖ «ក្នុង​ការ​ប្រមូលផ្ដុំ​មាន​គ្រប់​គណបក្ស​នយោបាយ មិន​ថា​គណបក្ស​ណា​ទេ ដូច្នេះ​សិទ្ធិ​សេរីភាព​នេះ ក្នុង​ការ​ប្រើប្រាស់​អនុវត្តន៍​ឲ្យ​ស្មើៗ​គ្នា អត់​អាច​មក​អ្នក​នេះ​ធ្វើ​បាន​អ្នកនោះ​ធ្វើ​មិនបាន ឬក៏​ខុសច្បាប់ គឺ​អត់​មាន​ទេ លើកលែងតែ​អ្នកនោះ​ជួបជុំ​ដោយ​ប្រើ​អំពើ​ហិង្សា ក្នុង​ការ​ធ្វើ​កូដកម្ម​អី​ផ្សេងៗ បាន​គេ​ត្រូវ​ហាមឃាត់។ ហើយ​បើ​គ្រាន់តែ ជួបជុំ​គ្នា​ធម្មតា គឺ​អត់​មាន​ហើយ​ត្រូវ​មានការ​គាំពារ​ពី​អាជ្ញាធរ​ទៀត​ផង»។ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់ដំបង​លោក ជា ជីវ អះអាង​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​លោក ដែល​បាន​ចូលរួម​ប្រជុំ​ទាំងអស់​បាន​ប្ដេជ្ញា​ថា ពួកគេ​នឹង​បម្រើ​ឲ្យ​ដំបូល​ព្រះអាទិត្យ​ទៅ​មុខ​ទៀត ដោយ​មិន​លក់​ឧត្ដមគតិ​ទៅ​ជ្រក​ក្រោម​ដំបូល​ទេវតា​ឡើយ។ ម្យ៉ាងទៀត​លោក ថា សកម្មជន​គណបក្ស​ទាំងអស់​ក៏​ត្រៀម​ធ្វើ​យុទ្ធនាការ​ពង្រឹង​គណបក្ស​ឲ្យ​កាន់តែ​ខ្លាំងក្លា​ទ្វេដង​ថែម​ទៀត​ដែរ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ