ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អតីតឧបនាយករដ្ឋមន្រ្តី លោក លឺ ឡាយ ស្រេង ចោទលោក ហ៊ុន សែន ថា កំពុងអនុវត្តផែនការខ្មែរក្រហម

អតីតឧបនាយករដ្ឋមន្រ្តី និងជាអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក លឺ ឡាយស្រេង បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកថា កំពុងតែធ្វើការងារអនុវត្តគោលនយោបាយរបស់ខ្មែរក្រហម ។ លោក លឺ ឡាយស្រេង បានថ្លែងបញ្ជាក់ថា ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយសមាជិករបស់គណបក្សប្រឆាំងទៅចុះចូលជាមួយនឹងគណបក្សប្រជាជន ដើម្បីពង្រឹងអំណាច ឬ ដើម្បីពង្រឹងគណបក្សខ្លួននេះ គឺជាគោលការណ៍ដែលខ្មែរក្រហមបានប្រើប្រាស់តែប៉ុណ្ណោះ ។ លោកចាត់ទុកថា នេះគឺជាការអនុវត្តគោលនយោបាយថ្មីរបស់ខ្មែរក្រហមច្បាស់ណាស់ ៖ « នឹងលោកតា ហ៊ុន សែន គាត់ធ្វើនឹងគឺដូចខ្មែរក្រហមកាលពីឆ្នាំ ៧០ ចឹងណាស់ ប្រកាសអោយបងប្អូនខ្មែរពី បរទេសទៅចុះចូល ទៅស្រុកខ្មែរវិញ ទៅសម្លាប់ចោលអស់។ អានឹងទៅចូលផែនការខ្មែរក្រហមលើកទីពីរហើយនេះ » ។ ការថ្លែងលើកឡើងរបស់លោក លី ឡាយ ស្រេង បែបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹង វិទ្យុអាស៊ីសេរី នាថ្ងៃទី៦ ខែវិច្ឆិកា នេះ ខណៈដែលលោកកំពុងស្នាក់នៅក្រៅប្រទេសនៅឡើយ ទាំង មានបណ្ដឹងប្ដឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឯកម្ពុជា ជុំវិញករណីការជេរប្រមាទអង្គព្រះមហាក្សត្រ ។ លោក លឺ ឡាយ ស្រេង ថ្លែងយ៉ាងដូច្នេះ គឺដើម្បីតបទៅនឹងការលើកឡើង និងការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំអោយសមាជិករបស់គណបក្សសង្រ្គោះជាតិចុះចូលជាមួយនឹង គណបក្សប្រជាជនកម្ពុជា មុនពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយចោល ។ តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីទំព័របណ្ដាញសង្គមហ្វេសប៊ុកដោយផ្ទាល់របស់ កាលពីព្រឹកថ្ងៃទី៤ វិច្ឆិកា លោក ហ៊ុន សែន បានថ្លែងប្រាប់ទៅសមាជិករបស់គណបក្សប្រឆាំងថា គណបក្សសង្រ្គោះជាតិប្រាកដជាអាចនឹងត្រូវបានរំលាយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លៀតផ្ដាំទៅសមាជិករបស់គណបក្សប្រឆាំងថា គួរណាមកចុះចូលជាមួយនឹងគណបក្សប្រជាជន ដើម្បីអាចរក្សាតំណែងអោយនៅដដែលជាធម្មតា និងដើម្បីអាចបានបន្តបម្រើប្រជាពលរដ្ឋ របស់ពួកគេជាធម្មតានៅតាមបណ្ដាតំបន់ដែលពួកគេធ្វើការ ។ លោកថ្លែងបែបនេះ ៖ « ប៉ុន្តែបងប្អូនត្រូវយល់ថា ប្រសិនបើ គណបក្សសង្រ្គោះជាតិមិនត្រូវបានរំលាយទេនោះ តើខ្ញុំមានការចាំបាច់អីដើម្បីនឹងទៅយកបងប្អូន ទៅយកមកធ្វើអ្វី? ព្រោះនេះជាកិច្ចការទាក់ទងទៅនឹងអនាគតបងប្អូនក្នុងការបម្រើប្រជាពលរដ្ឋ » ។ លោកនាយករដ្ឋមន្រ្តីក៏សង្ឃឹមទៀតថា តាមរយៈការអំពាវនាវរបស់លោកជាថ្មីនេះ សមាជិករបស់គណបក្សប្រឆាំងនឹងចុះចូលជាមួយគណបក្សប្រជាជន ដើម្បីបម្រើប្រជាពលរដ្ឋបន្ត បើពុំដូច្នោះទេ ពួកគេនឹងបាត់បង់ការងារនិងមុខតំណែងជាក់ជាមិនខានឡើយ នៅពេលនណាដែល គណបក្សសង្រ្គោះជាតិត្រូវបានគេរំលាយមែន ។ បើតាមលោក លឺ ឡាយស្រេង បានអះអាងថា ការអំពាវនាវនេះនឹងមិនអាចទៅរួចនោះទេ ។ លោក បានបញ្ជាក់ថា លោកមើលឃើញពីប្រព័ន្ធដឹកនាំរបស់គណបក្សសង្រ្គោះជាតិគឺរឹងមាំល្អ ដែលមិនងាយនឹងបំបែកបានឡើយ ។ លោកបានប្រាប់ទៅគណបក្សសង្រ្គោះជាតិថា បើហ៊ានបែកដូចការអំពាវនាវរបស់លោក ហ៊ុន សែន មែន គណបក្សសង្រ្គោះជាតិនឹងស្លាប់ ។ ជាមួយគ្នានេះ លោក លឺ ឡាយស្រេង ក៏បានចេញមុខស្នើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយធ្វើការពិចារណាឡើងវិញ ចំពោះការបង្កើតអោយមានស្ថានការណ៍តានតឹងដូចពេលបច្ចុប្បន្ននេះ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤