ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

កូនស្រីលោក កឹម សុខា​ ផ្ញើសារមុតស្រួចទៅក្រុមលោក សម រង្ស៊ី៖ ឪពុកខ្ញុំជាប់ឃុំ, តើវាពិបាកណាស់ទៅឬ សម្រាប់អ្នកនៅក្រៅឃុំ ក្នុងការមិននិយាយពាក្យកុហកបោកប្រាស់

បន្ទាប់ពីអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានផ្ញើលិខិតសំងាត់មួយដល់លោក កឹម សុខា និងបានចេញមកចោទដោយត្រង់ៗថា លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិកូតាខាង កឹម សុខា ថា បានក្បត់បក្សដោយស្តាប់តាមការបង្គាប់បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ហើយថា លោក ម៉ៅ មុនី្នវណ្ណ កំពុងធ្វើបក្សប្រហារផងដែរនោះ, នៅថ្ងៃទី៣១ ខែតុលា កញ្ញា កឹម សម្មាធីតា កូនស្រីបង្កើតរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចេញតតាំងហាក់ជាការទះកំផ្លៀងមួយដៃដល់ទណ្ឌិតកំពុងរត់ចោលស្រុក សម រង្ស៊ី វិញថា៖ ឪពុករបស់កញ្ញាធ្លាប់ទទួលរងនូវការលាបពណ៌យូរមកហើយ មិនដែលរត់គេចកំពុងជាប់ឃុំ បើអ្នកជាប់ឃុំលះបង់ប៉ុណ្ណេះហើយ តើវាពិបាកណាស់ទៅឬ សម្រាប់អ្នកនៅក្រៅឃុំក្នុងការមិននិយាយ ពាក្យកុហកបោកប្រាស់ ហើយឲ្យចេះរួមសាមគ្គីគ្នាក្នុងគ្រាលំបាក មិនមែនឆ្លៀតឱកាសវាយប្រហារគ្នាឯង?។ ការផ្ញើសារដ៏មុតស្រួចរបស់កូនស្រីលោក កឹម សុខា នៅពេលនេះ, ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីទណ្ឌិត​ សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់ ចោលស្រុកគេចពីសំណាញ់ច្បាប់របស់កម្ពុជា បានផ្ញើលិខិតសំងាត់មួយជូនលោក កឹម សុខា ដោយបញ្ជាក់ថា ការធ្វើសេចក្តីសម្រេចសំខាន់ៗណាមួយរបស់លោក កឹម សុខា ជាពិសេសបញ្ជីបេក្ខជនឈរឈ្មោះឆ្នោតសមាជិកព្រឹទ្ធសភា ត្រូវមានកុងសង់ស៊ីស ជាមួយមនុស្សសំខាន់ៗបីរូបគឺ លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ និងបានប្រកាសចោទប្រកាន់ចំៗដល់មនុស្សកូតាគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា គឺលោក ម៉ៅ មុនីវណ្ណ ថា ជាជនក្បត់បក្សនេះ។ ការវាយប្រហាររបស់លោក សម រង្ស៊ី បែបនេះ ត្រូវបានកឹម សម្មាធីតា កូនស្រីរបស់លោក កឹម សុខា បានបង្ហាញខ្លឹមសារដ៏មុតស្រួចរបស់នាងនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook យ៉ាងដូច្នេះថា៖ គាត់ធ្វើនយោបាយជាង២០ឆ្នាំហើយ មិនដែលលាបពណ៌មួលបង្កាច់អ្នកណាទេ។ គាត់ធ្លាប់រងការលាបពណ៌មកយូរហើយ ក៏មិនដែលចងគំនុំនឹងពួកដែល លាបពណ៌គាត់ និងនិយាយពាក្យកុហកបោកប្រាស់ដើម្បីបង្ខូចឈ្មោះគាត់ដែរ។ គាត់គិតតែពីម្យ៉ាងគត់គឺធ្វើយ៉ាងណាឲ្យខ្មែរមានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ មកទល់ថ្ងៃនេះវិនាទីនេះ គាត់បានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ។ តើបងប្អូនដឹងទេថាគាត់កំពុងនៅទីណា? គាត់កំពុងជាប់ឃុំក្នុងពន្ធនាគារដ៏ឆ្ងាយដាច់សង្វែង! ភរិយាគាត់សុខចិត្តនៅប្រឈមការភ័យខ្លាច មិនរត់ទៅណា ដើម្បីធ្វើដំណើររាប់ម៉ោងមួយជើងៗ ក្នុងការទៅជួបគាត់ សួរសុខទុក្ខ និងពាំនាំបណ្តាំរបស់គាត់មកជូនជនរួមជាតិ។ សូមចាំទុកថា ក្នុងកាលៈទេសៈណាក៏ដោយ កឹម សុខា មិនដែលចុះញ៉ម មិនដែលក្បត់ឆន្ទៈខ្លួន មិនដែលរត់គេច មិនដែលភ្លេចប្រជាពលរដ្ឋ! ទោះរូបកាយគាត់ ត្រូវជាប់ឃុំ តែគ្មាននរណាម្នាក់អាចឃុំឧត្តមគតិគាត់បានឡើយ។ គាត់នៅតស៊ូនិងរឹងមាំជានិច្ច។ បើអ្នកជាប់ឃុំលះបង់ប៉ុណ្ណេះហើយ តើវាពិបាកណាស់ទៅឬ សម្រាប់អ្នកនៅក្រៅឃុំក្នុងការមិននិយាយពាក្យកុហកបោកប្រាស់ ហើយឲ្យចេះរួមសាមគ្គីគ្នាក្នុងគ្រាលំបាក មិនមែនឆ្លៀតឱកាសវាយប្រហារគ្នាឯង? តាមរយៈបណ្តាញព័ត៌មាន Fresh News នាពេលប៉ុន្មានថ្ងៃមកនេះ, លោក ម៉ៅ មុនីវណ្ណ និងលោក ប៉ុល ហំម បានបញ្ជាក់ថា ការធ្វើបញ្ជីឈ្មោះបេក្ខភាព មកពីគណបក្សសង្រ្គោះជាតិដាក់ជូនទៅគណៈកម្មាធិការជាតិ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលនឹងធ្វើឡើងនាឆ្នាំ២០១៨ គឺការសម្រេចចិត្តរបស់លោក កឹម សុខា និងជាការធ្វើឡើងត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់គណបក្សផងដែរ។ ប៉ុន្តែលោកលោក សម រង្ស៊ី បានហៅការរៀបចំ បញ្ជីឈ្មោះនេះធ្វើឡើងដោយមិនបានឆ្លងកាត់ ការសម្រេចរបស់គណៈកម្មការនាយក ក៏ដូចជាគណៈអចិន្រ្តៃយ៍បក្ស ហើយថា ការធ្វើនេះមិនមែន ជាការសម្រេចរបស់លោក កឹម សុខា នោះឡើយ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤