ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

កម្ពុជាស្នើឲ្យកូរ៉េខាងត្បូងជួយបង្រៀនជំនាញបង្រ្កាបបាតុកម្ម​

វេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយថា បណ្ឌិត្យសភានគរបាល​កម្ពុជាបានស្នើឲ្យ អ្នកជំនាញមកពីកូរ៉េខាងត្បូងជួយបណ្តុះបណ្តាល​ជំនាញបង្ក្រាបបាតុកម្ម កុបកម្ម ភេរវកម្ម និងជំនាញបង្ក្រាបផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។​ វេបសាយដដែលនេះអោយដឹងថា ការស្នេះ បាននើ​ធ្វើឡើង​នៅក្នុងពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នារវាងបណ្ឌិត្យសភានគរបាលកម្ពុជា និង សាកលវិទ្យាល័យនគរបាលជាតិកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ។​ នៅក្នុងពិធីនោះប្រធាន​បណ្ឌិត្យសភា​នគរបាល​ជាតិ​កម្ពុជាលោក សេង ផល្លី ​ស្នើ​សុំ​ភាគី​កូរ៉េ​ ជួយ​បណ្តុះបណ្តាល​គ្រួ​បង្គោល​នគរបាល​កម្ពុជា​លើ​ជំនាញ​ ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ជំនាញ​ប្រឆាំង​បាតុកម្ម​ កុបកម្ម​ ជំនាញ​ប្រឆាំង​ភេរវកម្ម​ ជំនាញ​ក្បាច់គុន​សម្រាប់​នគរបាល​ និង​ស្នើ​សុំ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល​ ដល់​និស្សិត​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​សម្រាប់​គ្រូ​បន្ត​ វេន​ចំនួន​បួន​រូប​ក្នុង​មួយ​ឆ្នាំៗ​។ ទោះជាមិនបានបញ្ជាក់ពីការសន្យារច្បាស់ៗ ប៉ុន្តែបើតាមវេបសាយរបសអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ភាគីកូរ៉េខាងត្បូងសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យបានកាន់តែប្រសើរឡើង។​​ ការស្នើឡើងរបស់ភាគីកម្ពុជា សុំកិច្ចសហការពីកូរ៉េខាងត្បូងនេះ គឺធ្វើឡើងនៅចំពេលដែលស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាកំពុងជាប់ភាពតានតឹង ។ ជាពិសេសគឺការប្រកាសរបស់រដ្ឋា ភិបាល និងមន្រ្តីរដ្ឋាភិបាលរបស់លោក ពីបំណងនៃការគម្ទេចក្រុមអ្នកប្រឆាំងនឹងសកម្មភាពរដ្ឋាភិបាល ដែលចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងការប្រកាសពីបំណងនៃ ការរំលាយគណបក្សសង្រ្គោះជាតិ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤