ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អះអាងថា លោក កឹម សុខា នឹងមិនត្រូវដោះលែង ចំណែកលោក សម រង្ស៊ី នឹងមិនបានចូលស្រុក បើបក្សសង្រ្គោះជាតិរលាយខ្លួនឯង

មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមការងារគណបក្សសង្រ្គោះជាតិប្រចាំខេត្តព្រះសីហនុ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលលើកឡើងថា ប្រសិនណាបើ គណបក្សសង្រ្គោះជាតិពិតជាត្រូវបានរលាយដោយខ្លួនឯងមែន នោះប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងមិនត្រូវបានដោះលែងនោះទេ ចំណែកឯលោក សម រង្ស៊ី វិញនោះក៏នឹងមិនអាចចូលស្រុកវិញបានឡើយ ។ បន្ទូលលើកឡើងរបស់ព្រះអង្គម្ចាស់បែបនេះ ធ្វើឡើងនៅចំពេលដែលគណបក្សសង្រ្គោះជាតិកំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏ក្ដៅ ក្រោយពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគម្រាមពីការរំលាយគណបក្សនេះ ខណៈសវនាការជំនុំជម្រះក្ដីរំលាយគណបក្សសង្រ្គោះ ជាតិធ្វើឡើងដោយតុលាការសាលាកំពូលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខនេះ ដែលជាបណ្ដឹងប្ដឹងដោយក្រសួងមហាផ្ទៃ ។ ព្រះអង្គម្ចាស់ ស៊ីសុត្ថិ ធម្មិកោ មិនបានមានបន្ទូលនៅលើត្រង់គេរំលាយ ឬមិនរំលាយនេះទេ ។ ប៉ុន្តែទ្រង់គ្រាន់តែបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃសៅរិ៍នេះថា ប្រធាន និងអតីតប្រធាននៃគណបក្សសង្រ្គោះជាតិមួយនេះ នឹងកាន់តែយ៉ាប់ជាក់ជាមិនខានឡើយ ប្រសិនបើគណបក្សមួយនេះរលាយដោយខ្លួនឯង។ ព្រះអង្គអោយដឹងបែបនេះ ៖ « ប្រសិនបើ #សង្គ្រោះជាតិ ត្រូវរលាយដោយខ្លួនឯង គ្មានថ្ងៃណាសង្ឃឹមថា លោក #kem_sokha អាចនឹងចេញពីគុក នឹងថ្ងៃណា លោក #sam_rainsy ចូលស្រុកវិញបានទេ » ។ លោក សម រង្ស៊ី គឺជាអតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនៅឡើយ ។ លោកត្រូវបានមន្រ្តីរដ្ឋាភិបាលកំពូលៗជាច្រើនដាក់ពាក្យប្ដឹង និងបានតម្រូវ អោយសងសំណងជាច្រើនផងដែរ ។ ចំណែកឯលោក កឹម សុខា ប្រធានគណក្សសង្រ្គោះជាតិ វិញនោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។ រហូតមកទល់នឹងពេលនេះ លោក កឹម សុខា ត្រូវបានកម្លាំងអាជ្ញាធររបស់រដ្ឋាភិបាលធ្វើការឃុំខ្លួន អស់រយៈពេលជាង២ខែទៅហើយនៅឯពន្ធនាគារត្រពាំងផ្លូវ ស្ថិតនៅខេត្តត្បូងឃ្មុំ ទាំងដែរសហគមន៍អន្តរជាតិជុំវិញកម្ពុជា កំពុងទាមទារយ៉ាងទទូចអោយដោះលែង ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤