ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ នឹងបង្ហាញសាច់ដុំនៅតំបន់អាស៊ីក្នុងដំណើរទស្សនកិច្ចដំបូងរបស់លោក

(វ៉ាស៊ីនតោន)៖ ទីបំផុតលោក ដូណាល់ ត្រាំ បានចាកចេញពី​សេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោន​ហើយនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីទៅបំពេញដំណើរទស្សនកិច្ច​ជាលើកដំបូង​របស់លោក ទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ី ដោយក្នុងនោះ​លោកត្រូវឈប់សំចត នៅរដ្ឋហាវ៉ៃ កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក​ជាមុនសិន មុននឹងបន្តហោះហើរទៅ ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងចុងបញ្ចប់គឺ ហ្វីលីពីន។ នេះបើតាមការ​​ចេញផ្សាយដោយ សារព័ត៌មាន Business Insider នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ សម្រាប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន គឺនឹងគ្មានអ្វីក្រៅតែពីការ​ពូនផ្តុំភាពជាសម្ព័ន្ធ​មិត្តដ៏ធំបំផុតទាំងពីរនៅតំបន់អាស៊ីនេះ ឲ្យកាន់តែខ្លាំងក្លា​ជាងមុន ដើម្បីទប់ទល់​នឹងឥទ្ធិពល​កូរ៉េខាងជើង ដែលមានចិន និងរុស្ស៊ីនៅពីក្រោយ​ខ្នង​នោះឡើយ។ បន្ថែមពីនេះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និងការជួញដូរ​សព្វាវុធថ្មីៗ ក៏អាចនឹងកើតមាន​ឡើងបន្ថែមទៀតផងដែរ។ ជាងនេះទៅទៀត បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសសម្ព័ន្ធមិត្តទាំងពីរ​ខាងលើនេះ លោក ដូណាល់ ត្រាំ នឹងបន្តដំណើរទស្សនកិច្ចទៅកាន់មហាយក្សចិន ជាលើកដំបូងបំផុត​ចាប់តាំងពី​លោក បានស្បថឡើងកាន់តំណែងជាប្រធានាធិបតី​អាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ ទស្សនកិច្ចជា​ប្រវត្តិសាស្ត្រនៅចិន គឺធ្វើឡើងចំពេលនៃភាពតានតឹងជាមួយនិងប្រទេស​​កូរ៉េខាងជើង​នៅតែក្តៅគគុក ហើយមេដឹកនាំអាមេរិករូបនេះ អាចនឹងបន្តស្នើយ៉ាងទទូចបន្ថែមទៀត ឲ្យប្រទេស​ចិន​បន្ថែមសម្ពាធលើកូរ៉េខាងជើង។ ជាចុងក្រោយគឺទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសវៀតណាម និងហ្វីលីពីន ដែលជាប្រទេស​ស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រ នៃតំបន់សមុទ្រចិនខាងត្បូង ដែល​នៅតែជា​ការ​ប្រឈមមុខ​គ្នា​យ៉ាងខ្លាំងក្លា ជាមួយប្រទេសចិន​ដដែល។ សម្រាប់ទស្សនកិច្ចរបស់លោក នៅហ្វីលីពីន នឹងក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ព្រោះតែជំហររបស់ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងតែងាកខ្លាំងទៅរករុស្ស៊ី និងចិន ហើយបុរសខ្លាំងទីក្រុងម៉ានីលរូបនេះ ក៏ធ្លាប់បាន​រិះគន់​រដ្ឋបាល លោក ដូណាល់ ត្រាំ មិនសំចៃមាត់ផងដែរចាប់តាំងពីលោកឡើងកាន់តំណែងមកម្ល៉េះ៕

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤