ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រដ្ឋាភិបាលកម្ពុជាថា មិនដែលអោយតម្លៃទៅលើក្រុមសមាជិកសភាអាមេរិកនោះទេ ហើយក៏មិនខ្វល់នឹងការព្រមានដាក់ទណ្ឌកម្ម

មន្រ្តីរបស់រដ្ឋាភិបាលចេញមកមុខមកអះអាងថា ពួកគេមិនដែលចាប់អារម្មណ៍ជាមួយនឹងការព្រមានរបស់ក្រុមសមាជិកសភារបស់សហរដ្ឋអាមេរិកមកលើកម្ពុជានោះឡើយ ហើយក៏មិនដែលបានចាប់អារម្មណ៍ទៅនឹងការដាក់ឱសានវាទរបស់ពួកគេដែរ ។ រដ្ឋាភិបាលកម្ពុជាថា មិនដែលអោយតម្លៃទៅលើក្រុមសមាជិកសភាអាមេរិកនោះទេ ហើយក៏មិនខ្វល់នឹងការព្រមានដាក់ទណ្ឌកម្ម លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា ការណ៍ដែលកម្ពុជាមិនអាចធ្វើតាម និងមិនចាប់អារម្មណ៍ជាមួយនឹងការដាក់ឱសានវាទរបស់ក្រុមសមាជិកសភារបស់សហរដ្ឋអាមេរិក ដោយសំអាងលើហេតុផលថា អាមេរិកមិនអាចរំលោភបំពានទៅលើរដ្ឋអធិតេយ្យមួយបាននោះទេ ។ ការចេញមុខបដិសេធនេះ គឺធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងការទាមទាររបស់សមាជិកព្រឹទ្ធភាអាមេរិកអោយធ្វើការដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ អោយបានមុនថ្ងៃទី ៩ វិច្ឆិកា ខណៈមកទល់នឹងថ្ងៃនេះ គឺនៅសល់ពេលត្រឹមតែ២ថ្ងៃទៀតប៉ុណ្ណោះ ការកំណត់ដាក់ឱសានវាទនេះនឹងត្រូវបានមកដល់ហើយ ។ លោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិក ធ្លាប់បានចេញមុខមកធ្វើប្រតិកម្មចំនួនពីរដង ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា និងទាមទារអោយកម្ពុជាដោះលែងលោក កឹម សុខា ។ លោកលើកឡើងថា ប្រសិនបើមិនព្រមដោះលែងនោះទេ លោកនឹងចាត់ការ ដោយផ្ទាល់ដៃ ក្នុងការដាក់មន្ត្រីរដ្ឋាភិបាល ដែលពាក់ព័ន្ធទាំងឡាយណា ចូលទៅក្នុងបញ្ជីខ្មៅអាមេរិក ។ លោកបានសម្ដែងក្ដីមិនពេញចិត្តថា ការសម្រេចរបស់តុលាការកំពូលកម្ពុជា ក្នុងការតម្កល់សាលដីកាសាលាឧទ្ធរណ៍ ដែលបញ្ជាក់ ពីការឃុំខ្លួនលោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ ថាត្រឹមត្រូវ ទុកជាបានការនោះ គឺជា«ដំណឹងដ៏អាក្រក់»មួយ សម្រាប់លោក ។ លោកផៃ ស៊ីផាន ហៅឱសាទវាទនេះគ្រាន់តែជាខ្លាក្រដាសៗ ដោយសារតែលោកយល់ថា អាមេរិកធ្លាប់ដាក់ឱសាទវាទដល់ប្រទេសមួយចំនួនកន្លងមកដែរ តួយ៉ាងប្រទេសកូរ៉េខាងជើង ប៉ុន្តែមិនដែលធ្វើស្អីគេកើតផង។ សម្រាប់លោកផៃ ស៊ីផាន បើទោះបីអាមេរិកដាក់ទណ្ឌកម្មមិនឲ្យមន្រ្តីរដ្ឋាភិបាលកម្ពុជាចូលទឹកដីអាមេរិកយ៉ាងណាក៏ដោយ ក៏មិនប៉ះពាល់អ្វីដែរ។ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ លោកត្រូវបាន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួ យក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។ រហូតមកទល់នឹងពេលនេះ ការឃុំខ្លួនលោក កឹម សុខា បានធ្វើឡើងអស់រយៈពេលជាង២ខែកន្លង ទៅហើយ ជាមួយនឹងការថ្កោលទោសពីសហគមន៍អន្តរជាតិយ៉ាងខ្លាំងបំផុត ។ កាលពីម្សិលមិញនេះ សារព័ត៌មានបានធ្វើការផ្សព្វផ្សាយពីសេចក្ដីសម្រេចលេខ២៧៩ ផ្ដួចផ្ដើមដោយសមាជិកព្រឹទ្ធសភាអាមេរិកាំងបីរូប គឺលោក ចន ម៉ាខេន (John McCain) លោក ឌិក ឌើប៊ិន (Dick Durbin) និងលោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដើម្បីស្វែងរកដំណោះស្រាយជុំវិញវិបត្តិនយោបាយនៅកម្ពុជា ឥឡូវនេះ ត្រូវបានដាក់បញ្ជូលទៅក្នុងកាលវិភាគលេខ ២៥៧ សម្រាប់លើកយកមកជជែកដេញដោលក្នុងសម័យប្រជុំព្រឹទ្ធសភាអាមេរិកាំងនាពេលខាងមុខនេះហើយ។ សេចក្ដីសម្រេចដដែលនេះ ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បញ្ចប់នូវការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យនានាមកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា និងជំរុញឲ្យមាននូវបរិយាកាសមួយ ដែលលទ្ធិប្រជាធិបតេយ្យ អាចរីកចម្រើន និងលូតលាស់ទៅមុខបានល្អ។ បន្ថែមពីលើនេះ សេចក្ដីសម្រេចដដែលនេះ តម្រូវឲ្យក្រសួងរតនាគារអាមេរិកាំង ពិចារណាដាក់បញ្ចូលរាល់ឈ្មោះមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជាទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភបំពានសិទ្ធិមនុស្ស និងនយោបាយ ចូលទៅក្នុងបញ្ជីខ្មៅឈ្មោះជនបរទេសដែលត្រូវបង្កកទ្រព្យសម្បត្តិ និងហាមប្រាមមិនឲ្យធ្វើអាជីវកម្មជាមួយជនជាតិអាមេរិកាំង ដែលហៅកាត់ថា «SDN»។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែអះអាងថា មិនខ្វល់ជាមួយនឹងលិខិត ឬក៏ការដាក់ឱសានវាទអស់ទាំងនេះទេ ។ ពួកគេនៅតែសំអាងថា កម្ពុជា គឺជារដ្ឋអធិបតេយ្យមួយ ដែលមិនអាចទទួលការជ្រៀតជ្រែកផ្ទៃក្នុងពីបរទេសណាមួយឡើយ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ