ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

បញ្ជីឈ្មោះរបស់តំណាងរាស្រ្តបក្សសង្រ្គោះជាតិជាង១០០នាក់ ដែលរដ្ឋាភិបាលដាក់ក្នុងបញ្ជីខ្មៅត្រូវបានបែកធ្លាយ

បញ្ជីឈ្មោះរបស់អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងមន្រ្តីរបស់គណបក្សមួយនេះជាង១០០នាក់ ដែលមានមកពីកូតាគណបក្សភ្លើងទៀន ( គណបក្ស សម រង្ស៊ី ) និងមកពីកូតាគណបក្សសិទ្ធិ មនុស្ស ត្រូវបានរដ្ឋាភិបាលដាក់ក្នុងបញ្ជីស្បែកខ្មៅ ។ បញ្ជីឈ្មោះនេះ ត្រូវបានទម្លាយបង្ហាញដោយកាសែតក្នុងស្រុកមួយដែលគាំទ្ររដ្ឋាភិបាល ។ ប៉ុន្តែអ្នក លេងហ្វេសប៊ុកលើកឡើងថា នេះទំនងមិនមែនជាការបែកធ្លាយអ្វីនោះទេ គឺហាក់ដូចជាការចង់បង្ហាញដោយត្រង់ៗ ដើម្បីគម្រាមគណបក្សសង្រ្គោះជាតិតែប៉ុណ្ណោះ នៅខណៈដែលប្រធានគណបក្សកាន់អំណាច គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់សមាជិកនៃគណបក្សមួយនេះឱ្យ ចុះចូលជាមួយនឹងបក្សរបស់លោក ។ បញ្ជីឈ្មោះរបស់សមាជិកនៃគណបក្សសង្រ្គោះជាតិនេះ គឺសុទ្ធសឹងតែជាអ្នកដែលស្ថិតនៅក្នុងសមាសសភាពនៃ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្រ្គោះជាតិ ដែលមានមកពីកូតា សម រង្ស៊ី ចំនួន១៥រូប ( លាលែងរូប) និងមកពីកូតា សិទ្ធិមនុស្សចំនួន ១១ រូប ។ បញ្ជីឈ្មោះតំណាងរាស្រ្តមកពីបក្សប្រឆាំងដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនេះ គឺកើតឡើង ក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីសប្ដាហ៍មុនពីបំណងនៃការបិទសមាជិកគណបក្សសង្រ្គោះជាតិជាង១០០រូបលែងអោយធ្វើនយោបាយចំនួនរយៈពេល៥ឆ្នាំ ។ តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីទំព័របណ្ដាញសង្គមហ្វេសប៊ុកដោយផ្ទាល់កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា លោកបានបញ្ជាក់ប្រាប់ទៀតថា តំណាងរាស្រ្តស្ទើរតែទាំងអស់របស់គណបក្សសង្រ្គោះជាតិ នឹងមិន អាចធ្វើនយោបាយបាននោះទេ ក្នុងរយៈពេល៥ឆ្នាំ នៅពេលដែលគណបក្សសង្រ្គោះជាតិមួយនេះ នឹងត្រូវតុលាការសាលាកំពូលធ្វើការរំលាយជាផ្លូវការនាពេលខាងមុខដីខ្លីនោះ ៖ «ប្រហែល ជាមានមនុស្សជាង ១០០នាក់ នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ ដោយក្នុងនោះខ្ញុំគួរតែនិយាយប្រាប់ថា អ្វីដែលមេធាវីរបស់ក្រសួងមហាផ្ទៃធ្វើការ គឺទាម ទារឲ្យមានការកាត់សិទ្ធិនយោបាយចំពោះគណអចិន្ត្រៃយ៍ និង គណនាយក » ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ